ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​កែសម្រួល​វិធានការ​ត្រួតពិនិត្យ​សុខភាព លើ​អ្នកដំណើរ​ចូល​មក​កម្ពុជា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ស្តី​ពី​ការ​កែសម្រួល​វិធានការ​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​កាន់​លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ស្តី​ពី​ការ​កែសម្រួល​វិធានការ​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​កាន់​លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ចេញចូល​អន្តរជាតិ ។

ទី​១ ៖ លើកលែង​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព (Health Cartificate) បញ្ជាក់​ថា គ្មាន​មេរោគ​កូ​វី​ដ ១៩ សម្រាប់​អ្នកដំណើរ​ជា​ជនជាតិ​ខ្មែរ កាន់​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ដំណើរ​ចូល​មក ព្រះរាជាណាចក្រ​កម្ពុជា ។

ទី​២ ៖ រាល់​វិធានការ​ផ្សេង​ទៀត​ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​លេខ​១០១​ស​ខ​ល ចុះ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​ស្ថិត​នៅ​ជា​ធរមាន​ដដែល ។

សូម​រម្លឹក​ដែរ​ថា អ្នកដំណើរ​ទាំងអស់​តាម​យន្តហោះ​ត្រូវ​យក​សំណាក់​ទៅ​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ និង​ដាក់​ដោយឡែក​១៤​ថ្ងៃ

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ មាន​ខ្លឹមសារ​ដូច​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ