ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​មនុស្ស​២​នាក់​ករណី​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​ឲ្យ​ដើរ​សុំទាន​តាម​ភ្លើងស្តុប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មនុស្ស​ប្រុស​ស្រី ២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​ឲ្យ​ដើរ​សុំទាន​តាម​គោលដៅ​ភ្លើងស្តុប​នានា​នៅ​ក្រុងភ្នំពេញ និង​កុមារ​រង​គ្រោះ​ចំនួន ០៦​នាក់ ក្នុង​នោះ​មាន ស្រី ០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ​៖ មនុស្ស​ប្រុស​ស្រី ២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​ឲ្យ​ដើរ​សុំទាន​តាម​គោលដៅ​ភ្លើងស្តុប​នានា​នៅ​ក្រុងភ្នំពេញ និង​កុមារ​រង​គ្រោះ​ចំនួន ០៦​នាក់ ក្នុង​នោះ​មាន ស្រី ០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ។ នេះ​បើ​យោង​តាម​ការ​សមត្ថកិច្ច​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ០៩​ម៉​០០​នាទី ព្រឹក កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចុះ​អនុវត្ត​ចំណារ​អនុញ្ញាតិ​ឲ្យ​បង្ក្រាប​ជាក់ស្តែង​លេខ ០៨២ អ​.​យ​.​ជ ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ របស់​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ៖ ១. ឈ្មោះ ឆែ ធឿ​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ស្នាក់​នៅ​ភូមិ អន្ទុង​៤ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​មុខរបរ​មិន​ពិតប្រាកដ ។ ២. ឈ្មោះ នួន ទូច ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ អន្ទុង​៤ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​មុខរបរ​មិន​ពិតប្រាកដ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ក្នុង​នោះ​សមត្ថកិច្ច​ជំនាញ​បាន​ជួយ​សង្គ្រោះ​កុមារ​រង​គ្រោះ​ចំនួន ០៦​នាក់ (​ស្រី ០៣​នាក់​) ក្នុង​នោះ​ទារក​ចំនួន ០២​នាក់ ប្រុស ករណី កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ (​ក្នុង​រូបភាព​ដើរ​សុំទាន​) នៅ​ចំណុច​ក្នុង​ផ្សា​របឹង​ឈូក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មក​កាន់​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ ។

បច្ចុប្បន្ន​ការិយាល័យ​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែក​កុមារ​រង​គ្រោះ​ចំនួន ០៦​នាក់ (​ស្រី ០៣​នាក់​) ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ