ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជា​ច្រើន​គិត​ថា​មហាសេដ្ឋី Elon Musk មិន​ខ្វល់​ពី​លុយ

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla និង SpaceX ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា​លោក​ខ្វល់​តែ​រឿង​លុយ…

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla និង SpaceX ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា​លោក​ខ្វល់​តែ​រឿង​លុយ តែ​ការ​ពិត​ជាក់ស្តែង លុយ​ស្ទើរតែ​គ្មាន​តម្លៃ​ឡើយ​សម្រាប់​លោក ម៉ាស ។

មូលហេតុ គឺ​មក​ពី​លោក​មិនមែន​ជា​មហាសេដ្ឋី​ពិតប្រាកដ​ទេ ។ យោង​តាម​សេចក្តីរាយការណ៍​មួយ​របស់ The Wall Street Journal បាន​ឲ្យ​ដឹង​ថា ភាគហ៊ុន ២០% របស់ Tesla ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ម៉ាស ស្មើនឹង​ទ្រព្យសម្បត្តិ ៤០​ប៊ី​លាន​ដុល្លារ​របស់​លោក ប៉ុន្តែ​លោក​មិន​អាច​លក់​ភាគហ៊ុន​ទាំងនោះ​បាន​ទេ​ប្រសិនបើ​លោក​មិន​ចង់​បាត់បង់​អំណាច​គ្រប់គ្រង​ក្រុមហ៊ុន ឬ​បង្ក​ឲ្យ​វិនិយោគិន​ដទៃ​ចាប់ផ្តើម​លក់​ភាគហ៊ុន​របស់​ពួក​គេ​ដែរ ។

ដូច្នេះ​លោក ម៉ាស រស់នៅ​ដោយ​ជាប់បំណុល​ប្រមាណ ៥៥០​លាន​ដុល្លារ ។ ដូច្នេះ​អ្នក​អាច​ចាត់​ទុក​ថា​លោក ម៉ាស មិនមែន​ជា​មហាសេដ្ឋី​ពិតប្រាកដ​ដូច​លើ​ក្រដាស​ទេ ។
សម្រាប់​លោក ម៉ាស លោក​គិត​ថា​លោក​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ពិភពលោក​ដោះស្រាយ​បញ្ហា​កំណើន​សីតុណ្ហភាព​ជាមួយនឹង​រថយន្ត​អគ្គិសនី​របស់ Tesla និង​ជួយ​រក​ភព​មួយទៀត​ជំនួស​ភព​ផែនដី​សម្រាប់​មនុស្ស​តាម​រយៈ SpaceX ។

លោក ម៉ាស ធ្លាប់​ជា​មនុស្ស​ដែល​សម្ភារៈ​និយម​ដែរ​ដូច​ជា​ទិញ​រថយន្ត McLaren, រថយន្ត James Bonds Lotus និង​វិមាន​ធំ​ៗ​ជា​ច្រើន​ជាដើម ។ ប៉ុន្តែ​យោង​តាម​សេចក្តីរាយការណ៍​របស់ Business Insider ដែល​បាន​តាមដាន​ការ​ចាយវាយ​របស់​លោក ម៉ាស ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ​ដ៏​ធំ​របស់​លោក​ហើយ លោក​មិន​មាន​ចាយវាយ​ខ្ជះខ្ជាយ​លើ​អ្វី​ទេ ។

ដូច្នេះ​លោក ម៉ាស មិន​ដែល​គិត​ថា​លុយ​ជា​អ្វី​ដែល​មាន​តម្លៃ ឬ​ជា​អ្វី​ដែល​ជួយ​រក​លុយ​ដល់​លោក​ទៀត​ទេ ។ ផ្ទុយ​មក​វិញ លោក​គិត​ថា​លុយ​ជា​មធ្យោបាយ​ដែល​ជួយ​ឲ្យ​លោក​សម្រេច​គោលដៅ​របស់​លោក​ទៅ​វិញ ។ ហើយ​បច្ចុប្បន្ន​នេះ លោក​ប្រៀប​ដូច​ជា​កំពុង​ព្យាយាម​កាត់​បន្ថយ​សម្ភារៈ​ដែល​លោក​មាន​ផង​ដែរ​បន្ទាប់​ពី​ប្រកាស​ដាក់​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​របស់​លោក​លក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ