ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​យក​កូនសោ​រថយន្ត​ដែល​បាក់​ចូល​ប្រអប់​មេសោ​ចេញ​ដូច​បំណង

11 ឆ្នាំ មុន

ក្នុង​ហេតុការណ៍​ចៃដន្យ​មួយ​ដែល​រថយន្ត​របស់​អ្នក​បាក់​កូនសោ​ចូល​ក្នុង​ប្រអប់​មេសោ​ខណៈ​ពេល​កាច់​ដេរ​បញ្ឆេះ​ម៉ា​ស៊ីន វា​គឺជា​ក្ដី​កង្វល់​មួយ​ដែល​បណ្ដាល​ឱ្យ​ខូចខាត​ប្រយោជន៍​ក៏​ដូច​ជា​ពេលវេលា​ប្រកប​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ ។ ប្រសិនជា​អាច​ធ្វើ​ទៅ​បាន​លោក​អ្នក​ពុំ​ចាំបាច់​ឱ្យ​រវល់​ដល់​ជាង​ជួសជុល​នាំ​ខាត​ថវិកា​ដោយ​គ្រាន់តែ​អនុវត្ត​តាម​សេចក្ដីណែនាំ​ដូច​ខាងក្រោម​នេះ​ជា​ការ​ស្រេច​បាត់​ទៅ​ហើយ

*​វិធីសាស្ត្រ​យក​កូនសោ​ដែល​បាក់​ធ្លាក់​ចូល​ក្នុង​ប្រអប់​មេសោ​ចេញ​ដោយ​សុវត្ថិភាព ៖
១-​បា​ញ្រ់​ស្ពាយ៍​ដែល​មាន​ជាតិ​រំអិល​ចូល​ត្រង់​តំបន់​កើត​បញ្ហា ។
២-​ស៊ក​បញ្ចូល​ផ្នែក​ដែល​បាក់​ទៅ​ក្នុង​ប្រអប់​មេសោ​នោះ​វិញ ។
៣-​រុញ​បញ្ចូល​នូវ​ខ្សែលួស​សម្រាប់​ថ្ពក់​មួល​ទៅ​ក្នុង​ទីតាំង​ជាប់​គាំង​ទាំង​សងខាង​នៃ​តួ​សោ​ដែល​បាក់​ចូល ។
៤-​ទាញ​កន្ត្រាក់​យក​ផ្នែក​ដែល​បាក់​ទើបនឹង​ស៊ក​ចូល​នោះ​ចេញ​ដោយ​ទុក​តែ​ខ្សែ​សម្រាប់​មួល​តែ​ប៉ុណ្ណោះ​ក្នុង​ការ​បំពេញ​មុខងារ​យក​បំណែក​ដែល​បាក់​ចូល។
៥-​មួល​ត្របាញ់​បញ្ចូល​គ្នា​នៃ​ខ្សែលួស​ទាំង​ពីរ​ខាង​ដែល​បាន​ស៊ក​បញ្ចូល​ឱ្យ​តឹង ។
៦-​អង្រួន​កន្ត្រាក់​រំកិល​ចុះឡើង​ខ្សែ​ទាំងនោះ​ដើម្បី​ទាញ​យក​បំណែក​ដែល​បាក់​ចេញ​មក​ក្រៅ​បន្តិច​ម្ដង​ៗ ។
៧-​ប្រសិនបើ​បំណែក​ដែល​បាក់​នោះ​វា​ហាក់​ខ្ទាស់​ជាប់​ទាញ​មិន​ចេញចូល​ប្រើប្រាស់​ដង្កាប់​ចុង​ស្រួច​ដើម្បី​ទាញ​វា​ចេញ​ជា​ការ​ស្រេច ។
៨-​សូម​ចង​ចាំ​ថា កុំ​ព្យាយាម​ប្រើប្រាស់​ជ័រកាវ​ដែល​ស្អិត​ជាប់​ខ្លាំង​ដើម្បី​ត​ភ្ជាប់​មុខតំណ​នៃ​បំណែក​កូនសោ​ដែល​បាក់​នោះ​ឱ្យ​សោះ​បើ​មិន
ដូច្នោះ​ទេវា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ទាំង​ប្រអប់​សោ​ទៅ​ទៀត ៕