ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះសំខាន់ៗអ្វីខ្លះដែលលោកអ្នកគួរធ្វើ ដើម្បីសល់លុយខ្លះៗ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ហិរញ្ញវត្ថុ​លេចធ្លោ​មួយ​រូប​ថ្មី​ៗ​នេះ​បាន​ចែករំលែក​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ទាក់ទង​នឹង​របៀប​គិត និង​របៀប​ធ្វើ ដែល​ជួយ​លោក​អ្នក​ឲ្យ​បាន​សល់​លុយ​ខ្លះ ទោះបីជា​លោក​អ្នក​ចេញ​ក្រៅ​ញុំាំ​អី ឬ​ផឹកស្រា​តិចតួច ។ តាម​ការ​ឡាយ​តាម Facebook…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ហិរញ្ញវត្ថុ​លេចធ្លោ​មួយ​រូប​ថ្មី​ៗ​នេះ​បាន​ចែករំលែក​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ទាក់ទង​នឹង​របៀប​គិត និង​របៀប​ធ្វើ ដែល​ជួយ​លោក​អ្នក​ឲ្យ​បាន​សល់​លុយ​ខ្លះ ទោះបីជា​លោក​អ្នក​ចេញ​ក្រៅ​ញុំាំ​អី ឬ​ផឹកស្រា​តិចតួច ។

តាម​ការ​ឡាយ​តាម Facebook ផេ​ក​របស់​លោកគ្រូ គី​ម សុខ​ហេង កាលពី​យប់​ថ្ងៃ​ទី២៦ ឧសភា បាន​ចែករំលែក​ចំណេះដឹង​ផ្សេង​ៗ ​ដើម្បី​បាន​សល់​លុយក្នុង​នោះ​អ្នកជំនាញ​យើង​បាន​លើក​ជា​សំណួរ​ចំនួន ២ ទៅ​កាន់​អ្នក​ទស​ន្ស​នា​ពិចារណា​ទាំងអស់​គ្នា ។ សំណួរ​ចំនួន​ពីរ​ដែល​លោកគ្រូ​បាន​ដាក់​គឺ ៖

១ – ផឹក​ច្រើន​ល្អ​ជាង រៀន​ច្រើន នៅ​ពេល​ណា?

២ – រៀន​ច្រើន​ល្អ​ជាងផឹក​ច្រើន នៅ​ពេល​ណា? ត្រង់​ចំនុច​នេះ​លោក​អ្នក​ប្រាកដជា​ត្រេកត្រអាល​ចង់​ដឹង​ថា ​គួរ​ផឹក និង​មិន​គួរ​ផឹក​ច្រើន​ពេល​ណា ។

ពាក់ព័ន្ធ​នឹង​សំណួរ​ទី ១ ដែល​ចោទសួរ​ថា «​ផឹក​ច្រើន​ល្អ​ជាង រៀន​ច្រើន នៅ​ពេល​ណា​» នោះ លោក គី​ម សុខ​ហេង ដែល​ជា​គ្រូ​ប​ង្រៀ​ប​វគ្គ​ខ្លី​ៗ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់​ហិរញ្ញវត្ថុ​ង ក៏​បាន​ផ្តល់​ជា​ចម្លើយ​ខ្លះ​ៗ​ថា «​អ្នក​ផឹក​ច្រើន ជាង​រៀន​ច្រើន ល្អ​នៅ​ពេល​ដែល​អ្នក​នោះ មាន​វិជ្ជា ​ឬ​រៀន​បាន​ច្រើន និង​គ្រប់គ្រាន់​ហើយ​។ ពួក​គាត់​មានការ​ងារ ឬ​មុខរបរ​នឹងនរ ដែល​មិន​ប៉ះពាល់​ដល់​ការងារ​នោះ​ទេ​។ ម្យ៉ា​ង​វិញទៀត ពួក​គាត់​មាន​ថ្ថេរភាព​ផ្នែក​ហិរញ្ញវត្ថុ មាន​ន័យ​ថា​ គេ​មាននៅ​តែ​មាន​ចំណូល បើ​ទោះបី​គេ​មិន​ធ្វើការ​។ ប៉ុន្តែ​បើ​តាម​ការ​យល់​ដឹង​របស់ខ្ញុំ ពួក​គេ​មិន​ចេះ​តែ​ផឹក​ច្រើន​នោះ​ទេ​» ។ នេះ​ជា​ការ​លើក​ឡើង​និង​ប្រៀបធៀប​គ្នា លោកគ្រូ សុខ​ហេង មិន​មាន​ន័យ​ថា ​ជំរុញ​ឬ​គាំទ្រ ឱ្យ​មនុស្ស​ផឹក​ច្រើន​នោះ​ទេ​។

ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ អ្នកជំនាញ​ខាងលើ​ក៏​បាន​បកស្រាយ​អំពី​អត្ថន័យ​នៃ​សំណួរ​ទី​២ ដែល​បាន​ចោទសួរ​ថា «​រៀន​ច្រើន​ល្អ​ជាង ផឹក​ច្រើន នៅ​ពេល​ណា​» នោះ គឺថា «​រៀន​ច្រើន​ល្អ​ជាង ផឹក​ច្រើន គឺ​នៅ​ពេល​ដែល​ចំនេះដឹង​របស់​យើង​នៅ​ស្ទើរ ឬ​មិន​ទាន់​មានចំនេះ​ដឹង​គ្រប់គ្រាន់​។ នៅ​ក្មេងមិន​ទាន់​នឹង​មាន​ជំនាញ​ផង មិន​ទាន់​ចេះ​រក​លុយ ចង់​សំដៅ​ថា​មិន​ទាន់​បាន​ធ្វើការ​អ្វីមួយ​ជាក់លាក់​។

ជា​ពិសេស​នោះ គឹ​ចំណូល​មិន​ទាន់​មាន​ស្ថេ​រ​ភាព កាលណា​ដែរ​យក​ផឹក​ដាក់​មុខ អនាគត​ប្រហែលជា​យ៉ាប់​យឺន​ហើយ​» ។ លោកគ្រូ​បាន​បន្ថែម​ថា ទំពាំង​របស់​ប្រទេស​កម្ពុជា មិនមែន​ជា​ជើងឯក​ផឹក​ទេ (​សំដៅ​ផឹកស្រា​ឬ​បៀរ​)​។ ទៅ​ដាក់​ការងារ​ធ្វើ គេ​មិន​ដែល​សួរ​ថា អ្នកចេះ​ផឹក​ខ្លាំង​អត់ ។

ក្រោយ​ពី​បាន​អាន​នូវ​ការ​បកស្រាយ​នេះ​រួច នោះ​លោក​អ្នក​នឹង​ចេះ​ចាត់ចែង​នៅ​ពេលវេលា​សមគួរ​ណាមួយ ដើម្បី​បាន​សល់​លុយ​ខ្លះ ដើម្បី​កុំ​ឲ្យ​ដូច​ពាក្យ​គេ​លើក​ឡើង «​ផឹក​ទាល់តែ​រលីង​ពី​ខ្លួន​» ដែល​នោះ​គឺជា​ទ​ង្វើ​មិនល្អ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ