ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិគ្គហៈ​ទាំង​៥​ចំណុច​ពន្យល់​អំពី​ធម៌

3 ឆ្នាំ មុន

ពាក្យ​ថា​ធម៌​មានភ័ព្វ​ដែល​គួរ​ប្រែជា​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​ក្នុង​ទី​នេះ​ពុំ​បាន​វែកញែក​ចំពោះ​ស័ព្ទ​ថា​ធម៌​នេះ​ឱ្យ​បាន​ក្បោះក្បាយ​ទេ សូម​ចង​វិគ្គហៈ​នៃ​ធម៌​ត្រឹមតែ​៥​បែប​ដូច​តទៅៈ ១- សភាវៈ​គឺ​សេចក្ដី​ពិត​ណា រមែង​ទ្រទ្រង់​នូវ​សត្វ​ទាំងឡាយ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​ទាំង​៤ ឬ​ក្នុង​សំសារ​វដ្ត សភាវៈ​នោះ​ឈ្មោះ​ថា​ធម៌ ។ ២-…

ពាក្យ​ថា​ធម៌​មានភ័ព្វ​ដែល​គួរ​ប្រែជា​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​ក្នុង​ទី​នេះ​ពុំ​បាន​វែកញែក​ចំពោះ​ស័ព្ទ​ថា​ធម៌​នេះ​ឱ្យ​បាន​ក្បោះក្បាយ​ទេ សូម​ចង​វិគ្គហៈ​នៃ​ធម៌​ត្រឹមតែ​៥​បែប​ដូច​តទៅៈ

១- សភាវៈ​គឺ​សេចក្ដី​ពិត​ណា រមែង​ទ្រទ្រង់​នូវ​សត្វ​ទាំងឡាយ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​ទាំង​៤ ឬ​ក្នុង​សំសារ​វដ្ត សភាវៈ​នោះ​ឈ្មោះ​ថា​ធម៌ ។

២- សភាវៈ​ណា​ទ្រទ្រង់​ទុក​នូវ​លក្ខណៈ​របស់​ខ្លួន​គឺ​កុសល​ទាំង​៤​មាន​កាមាវចរ​កុសល​ជាដើម សភាវៈ​នោះ​ឈ្មោះ​ថា​ធម៌ ។

៣- សភាវៈ​ណា​កម្ចាត់​នូវ​អកុសលធម៌​ដ៏​លាមក​ចេញ​ចាក​ខន្ធ​សន្តាន សភាវៈ​នោះ​ឈ្មោះ​ថា​ធម៌ ។

៤- សភាវៈ​ណា​ដែល​ព្រះ​អរិយៈ​ទាំងឡាយ​មាន​ព្រះ​សោតាបន្ន​បុគ្គល​ជាដើម​តែង​ទ្រទ្រង់​ទុក ចាំ​ទុក​ក្នុង​សន្តាន សភាវៈ​នោះ​ហៅ​ថា​ធម៌ ។

៥- សភាវៈ​ណា ទ្រទ្រង់​នូវ​ពួក​សត្វ​ដែល​ប្រតិបត្តិ​សមគួរ​ដល់​ពាក្យ​ប្រៀនប្រដៅ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​ទាំង​៤​សភាវៈ​នោះ​ឈ្មោះ​ថា​ធម៌ ។

ពាក្យ​ថា​ធម៌​ដូច​វិគ្គហៈ​ដែល​ចងក្រង​មកនេះ​មាន​សេចក្ដី​ជ្រាលជ្រៅ​ដោយ​ពិត ប៉ុន្តែ​បើ​តាម​ទីដៅ​របស់​ព្រះសម្មាសម្ពុទ្ធ បាន​ដល់​សេចក្ដី​ពិត ដែល​សត្វ​តែង​រស់នៅ​ប្រចាំ​លោក ។

ពាក្យ​ថា ធម៌ ឬ ធ​ម្មៈ​នេះ បាន​ដល់​សច្ចធម៌ គឺ​សេចក្ដី​ពិត​, សុចរិតធម៌ គឺ​ការ​ប្រព្រឹត្ត​ល្អ​, យុត្តិធម៌ គឹ​ការ​ប្រព្រឹត្ត​ត្រូវ ។ មួយទៀត ការ​ប្រតិបត្តិ​ចំពោះ​ច្បាប់​ណាមួយ​ដែល​ប្រាសចាក អគតិ​ធម៌​៤​យ៉ាង មាន​ឆន្ទាគតិ​ជាដើម លោក​ហៅ​ថា​ធម៌ ។

ពាក្យ​ថា ធម៌​នេះ បើទុកជា​មិន​មានគុណ​ស័ព្ទ​ជា កុសល ឬ អកុសល​នៅ​ជិតខាង ក៏​បណ្ឌិត​អាច​យល់​បាន​តាម​ដំណើរ​សេចក្ដី​ពិត​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ