ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ភិក្ខុ​អង្គ​ណា​ដែល​មានរឿង​អាស្រូវ​ច្រើន​នៅ​សម័យ​ពុទ្ធកាល ?

3 ឆ្នាំ មុន

បើ​យោង​តាម​គម្ពីរ​នានា​មាន​គម្ពីរ​ធម្មបទ​ជាដើម​បាន​បរិយាយ​ថា នៅ​សម័យ​ពុទ្ធកាល​មាន​ភិក្ខុ​មួយ​អង្គ​ឈ្មោះ​ឧ​ទា​យិ​ដែល​សម្បូរ​រឿងអាស្រូវ​ច្រើន​ជាងគេ និង​ជា​ភិក្ខុ​ល្ងង់​សូ​ម្បី​គង់នៅ​ក្នុង​វត្ត​ជាមួយនឹង​ព្រះពុទ្ធ​ជា​ម្ចាស់​ក៏​នៅ​តែ​ល្ងង់​ប្រៀប​បាន​នឹង​វែក​មិន​ស្គាល់​រសជាតិ​សម្ល​ក៏​យ៉ាងនោះ​ដែរ ។ ដូច​នៅ​ថ្ងៃមួយ​ភិក្ខុ​ឧ​ទា​យិ​អង្គ​នោះ​បាន​ទៅ​គង់នៅ​ក្នុង​ធម្មសភា ធ្វើ​ដូច​ជា​ព្រះ​មហាថេរ​អ​ញ្ចឹ​ង ។ ពួក​ភិក្ខុ​អាគន្តុកៈ​បានឃើញ​លោក​ហើយ​ក៏​សម្គាល់ថា​ជា​ព្រះ​មហា​ថេរៈ​ជា​អ្នកចេះ​ដឹង​ច្រើន ហើយ​បាន​ចូល​ទៅ​ថ្វា​ប​យ​បង្គំ ហើយ​សួរ​បញ្ហា​ធម៌​ខ្លះ​ៗ​នឹង​លោក​អង្គ​នោះ…

បើ​យោង​តាម​គម្ពីរ​នានា​មាន​គម្ពីរ​ធម្មបទ​ជាដើម​បាន​បរិយាយ​ថា នៅ​សម័យ​ពុទ្ធកាល​មាន​ភិក្ខុ​មួយ​អង្គ​ឈ្មោះ​ឧ​ទា​យិ​ដែល​សម្បូរ​រឿងអាស្រូវ​ច្រើន​ជាងគេ និង​ជា​ភិក្ខុ​ល្ងង់​សូ​ម្បី​គង់នៅ​ក្នុង​វត្ត​ជាមួយនឹង​ព្រះពុទ្ធ​ជា​ម្ចាស់​ក៏​នៅ​តែ​ល្ងង់​ប្រៀប​បាន​នឹង​វែក​មិន​ស្គាល់​រសជាតិ​សម្ល​ក៏​យ៉ាងនោះ​ដែរ ។

ដូច​នៅ​ថ្ងៃមួយ​ភិក្ខុ​ឧ​ទា​យិ​អង្គ​នោះ​បាន​ទៅ​គង់នៅ​ក្នុង​ធម្មសភា ធ្វើ​ដូច​ជា​ព្រះ​មហាថេរ​អ​ញ្ចឹ​ង ។ ពួក​ភិក្ខុ​អាគន្តុកៈ​បានឃើញ​លោក​ហើយ​ក៏​សម្គាល់ថា​ជា​ព្រះ​មហា​ថេរៈ​ជា​អ្នកចេះ​ដឹង​ច្រើន ហើយ​បាន​ចូល​ទៅ​ថ្វា​ប​យ​បង្គំ ហើយ​សួរ​បញ្ហា​ធម៌​ខ្លះ​ៗ​នឹង​លោក​អង្គ​នោះ ។ ស្រា​ប់​តែ​ព្រះ​ឧ​ទា​យិ​រក​ឆ្លើយ​បញ្ហា​ធម៌​សូ​ម្បី​តែ​មួយ​សំណួរ​ក៏​មិន​បាន ។

ពួក​ភិក្ខុ​អាគន្តុកៈ​ទាំងនោះ​បាន​តិះដៀល​ថា ឱ​ហ្ន៎​! ភិក្ខុ​អង្គ​នេះ​គង់នៅ​ក្នុង​វត្ត​ជាមួយនឹង​ព្រះ​សាស្តា​ដែរ តែ​មិនដឹង​នូវ​ធម៌អាថ៌​អ្វី​បន្តិច​សោះ​យ៉ាងនេះ ហើយ​ក៏​នាំ​យក​រឿង​នេះ​ទៅ​ក្រាបទូល​ដល់​ព្រះ​បរម​សាស្តា ។

ព្រះ​អង្គ​ទ្រង់​ជ្រាប​រឿង​នោះ​ហើយ ក៏​ត្រាស់​ថា ជនពាល​ទោះបី​ចូល​ទៅ​អង្គុយ​ជិត​បណ្ឌិត​អស់​មួយ​ជីវិត​ក៏​ដោយ ក៏​មិនដឹង​ច្បាស់​នូវ​រស​នៃ​ព្រះធម៌​ដែរ ប្រៀប​ដូច​ជា​វែក​មិន​ស្គាល់​រសជាតិ​នៃ​សម្ល​ក៏​យ៉ាងនោះ​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ