ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​នេះ​អាច​ធ្វើ​បាន ​ជំនួស​ឱ្យ​ការ​បញ្ឈប់​បុគ្គលិក

3 ឆ្នាំ មុន

អាជីវកម្ម និង​ក្រុមហ៊ុន​ជុំវិញ​ពិភពលោក​កំពុង​តែ​កាត់​បន្ថយ​បុគ្គលិក​ ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ។ ទោះជា​អ្នក​មិន​ទាន់​បាន​ជ្រើស​ជម្រើស​នេះ​ពិតមែន​ក្តី អ្នក​ប្រហែលជា​ធ្លាប់​បាន​ពិចារណា​លើ​វា​រួច​មក​ហើយ ។ ប៉ុន្តែ​មុន​ពេលធ្វើការ​សម្រេចចិត្ត​នេះ អ្នក​គួរតែ​រក​ជម្រើស​ផ្សេង​ជា​មុន​សិន…

អាជីវកម្ម និង​ក្រុមហ៊ុន​ជុំវិញ​ពិភពលោក​កំពុង​តែ​កាត់​បន្ថយ​បុគ្គលិក​ ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ។ ទោះជា​អ្នក​មិន​ទាន់​បាន​ជ្រើស​ជម្រើស​នេះ​ពិតមែន​ក្តី អ្នក​ប្រហែលជា​ធ្លាប់​បាន​ពិចារណា​លើ​វា​រួច​មក​ហើយ ។ ប៉ុន្តែ​មុន​ពេលធ្វើការ​សម្រេចចិត្ត​នេះ អ្នក​គួរតែ​រក​ជម្រើស​ផ្សេង​ជា​មុន​សិន ​ព្រោះ​ការ​បញ្ឈប់​បុគ្គលិក​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អ្នក​រង​គ្រោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​ការងារ​បុគ្គលិក​ដទៃ​ដែរ ។ ខាងក្រោម​នេះ​ជា​ជម្រើស​មួយ​ចំនួន​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​ដោយ​មិន​ចាំបាច់​បញ្ឈប់​បុគ្គលិក ៖

១. កាត់​បន្ថយ​ម៉ោង​ធ្វើការ
ការ​កាត់​បន្ថយ​ម៉ោង​ធ្វើការ​ដោយ​យោង​តាម​តួនាទី​របស់​បុគ្គលិក​អនុញ្ញាត​ឲ្យ​អ្នករក្សា​បុគ្គលិក​ទាំងអស់​ក្នុង​អាជីវកម្ម ឬ​ក្រុមហ៊ុន​អ្នក​បាន ។ អ្នក​អាច​កាត់​បន្ថយ​ប្រាក់ខែ​តាម​ម៉ោង​ធ្វើការ​ថ្មី ប៉ុន្តែ​ការ​ជ្រើសរើស​មិន​បញ្ឈប់​នរណា​ម្នាក់​បង្ហាញ​ថា ​អ្នក​ឲ្យ​តម្លៃ​ពួក​គេ​ខ្ពស់ ។

ជាក់ស្តែង បុគ្គលិក​សំខាន់​ៗ​ប្រមាណ​ពី ២០ ទៅ ៣០% ត្រូវ​ធ្វើការ​យ៉ាងតិច​ក៏ ៥ ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ប៉ុន្តែ​សម្រាប់ ៥០ ទៅ ៦០% ទៀត​អ្នក​អាច​កាត់​បន្ថយ​ថ្ងៃ​ធ្វើការ​មក​សល់​ត្រឹម ៣ ទៅ ៤ ថ្ងៃ​ក៏​មិន​ប៉ះពាល់​ដល់​លទ្ធផល​ការងារ​ដែរ ។

២. ទទួលយក​គំនិត​បុគ្គលិក​វិញ
ការ​សាកសួរ​ពី​គំនិត​របស់​បុគ្គលិក​អ្នក​អាច​ផ្តល់​នូវ​ឱកាស​ឲ្យ​ពួក​គេ​បញ្ចេញយោបល់​ដែល​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ការ​ចំណាយ​បាន ។ ពេល​ដែល​អ្នក​ធ្វើ​ដូចនេះ អ្នក​ក៏​ត្រូវ​ធានា​ដែរ​ថា​ អ្នក​បាន​បើក​ចិត្ត​ទូលាយ​ដើម្បី​ស្តាប់​មតិយោបល់​អ្នក​ដទៃ ។

៣. កាត់​ប្រាក់ខែ​តាម​លទ្ធផល​ការងារ
ប្រសិនបើ​ជម្រើស​ខាងលើ​នៅ​តែ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ខាតបង់​របស់​អ្នក​ទេ​នោះ អ្នក​អាច​ពិចារណា​លើ​ការ​កាត់​ប្រាក់ខែ​បុគ្គលិក​មួយ​ចំនួន​ដែល​មាន​លទ្ធផល​ការងារ​មិនល្អ ។ លើស​ពី​នេះ​ទៅ​ទៀត ជម្រើស​នេះ​អាច​ផ្តល់​នូវ​ឱកាស​មួយ​ក្នុង​ការ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​បាន​ខិតខំ​ធ្វើ​ការងារ​របស់​ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ