ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បណ្ដើរ​សុនខ​ក្នុង​ដែន​ជម្រក​សត្វ​​ព្រៃភ្នំ​ព្រេច សង្ស័យជាក្រុម​បរ​បា.ញ់សត្វ​​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពី​​ថ្ងៃ​ទី​២៣ ​ឧសភា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ចុះ​ល្បាត​រួម​គ្នា​ ហើយ​ឃើញ​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​កំពុង​បណ្ដើរ​ឆ្កែ​ចំនួន​៣​ក្បាល​នៅ​ចំណុច​អូរ​អាក់ ស្ថិត​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ កាលពី​​ថ្ងៃ​ទី​២៣ ​ឧសភា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ចុះ​ល្បាត​រួម​គ្នា​ ហើយ​ឃើញ​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​កំពុង​បណ្ដើរ​ឆ្កែ​ចំនួន​៣​ក្បាល​នៅ​ចំណុច​អូរ​អាក់ ស្ថិត​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ព្រេចដែល​សង្ស័យ​ថា ជា​ក្រុម​បរបាញ់​សត្វព្រៃ​។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​អំពី​បញ្ញត្តិ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ ដែល​ហាមប្រាម​សកម្មភាព​បណ្ដើរ​ឆ្កែ​ ក្នុង​គោលបំណង​ប្រមាញ់ រួច​បាន​ធ្វើ​កិច្ចសន្យា​កុំ​ឲ្យ​ប្រព្រឹត្ត​។

នៅ​ថ្ងៃ​ដដែល​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​បន្ត​ការ​ល្បាត​ហើយ​បាន​ដកហូត​រណារ​យន្ត​ចំនួន​២​គ្រឿង និង​រុះរើ​រោង​ប្រក់​តង់​របស់​ជនសង្ស័យ​ដែល​លួច​អារឈើ​មួយ​កន្លែង ខណៈ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ ៕

អត្ថបទសរសេរ ដោយ