ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​រក្សា​គម្លាត​នៅ​ពេល​ឈប់​រថយន្ត​ឱ្យ​មាន​សុវត្ថិភាព

11 ឆ្នាំ មុន

នៅ​ក្នុង​លក្ខខណ្ឌ​ផ្លូវ​មួយ​ចំនួន ពិសេស​ផ្លូវ​រអិល​ការ​បញ្ជា​រថយន្ត​ឱ្យ​ឈប់​ពីក្រោយ​យានយន្ត​ដទៃ​ទៀត ប្រកបដោយ​សុវត្ថិភាព​គឺជា​បញ្ហា​គួរ​ឱ្យ​បារម្ភ​មួយ ពីព្រោះ​ក្នុង​ស្ថានការណ៍​នោះ​ការ​រក្សា​គម្លាត​រថយន្ត​របស់​អ្នក​និង​យាន​ដទៃ គឺជា​ជំនាញ​ដ៏​សំខាន់​ក្នុង​ការ​អនុវត្ត ដើម្បី​ធានា​បាន​សុវត្ថិភាព​ពេញលេញ ។

ខាងក្រោម​នេះ គឺជា​របៀប​បើកបរ​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ ខណៈ​ពេល​បញ្ឈប់​ល្បឿន​រថយន្ត​៖

១-​ប្រកាន់​យក​ជំហរ​បើក​នៅ​ពីក្រោយ​រថយន្ត​ខាង​មុខ ក្នុង​រយៈ​ចម្ងាយ​សមគួរ​លើកលែងតែ​អ្នក​កំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ស្ទះចរាចរណ៍ ដែល​ចាំបាច់​បើក​តាម​ក្រោយ​យ៉ាង​ប្រកៀក​ប្រកិត​រថយន្ត​ដទៃ​នោះ ។

២-​ចំណុច​ហាមប្រាម ៈ នៅ​ពេល​អ្នក​ឈប់​ពីក្រោយ​រថយន្ត​ដឹក​ទំនិញ​ណាមួយ ខណៈ​ពេល​កំពុង​ធ្វើ​ចរាចរ ចូរ​កុំ​ព្យាយាម​បើក​រុលចូល​ទៅ​បន្ថែម​ទៀត​កៀក​នឹង​កាង​ក្រោយ​រថយន្ត​ខាង​មុខ​ខ្លាំង​ពេក ។ នៅ​គ្រា​ដដែល​នោះ​គឺ​អ្នក​គួរ​ក្រ​ទ្បេ​ក​មើល​យាន​ដែល​កំពុង​បោះពួយ​មក​ពីក្រោយ​ថា តើ​ពួក​គេ​មក​កៀក​នឹង​កាង​ក្រោយ​របស់​ខ្លួន​ឬ​យ៉ាងណា ? ករណី​ស្ថិត​ក្នុង​ស្ថាន​ការ​បែប​នេះ ចូរ​ច្បាស់​ថា អ្នក​អាច​មើលឃើញ​រហូត​ដល់​ផ្នែក​ខាងក្រោម​នៃ​កង់​លើ​ដងផ្លូវ​របស់​រថយន្ត​ខាង​មុខ​បាន ខណៈ​ពេល​អ្នក​ឈប់​រថយន្ត ។ កត្តា​នេះ​នឹង​ផ្តល់​ឱ្យ​អ្នក​នូវ​ទីធ្លា​គ្រប់គ្រាន់​ក្នុង​ការ​សង្កេត​ឃើញ​ជុំវិញ​រថយន្ត​បាន ពុំ​ចាំបាច់​គាំទ្រ​ដោយ​ការ​យក​ចង្កូត​ងាក​កង់​ចេញ​មក​ខាងឆ្វេង​ឬ​ខាងស្តាំ​ទ្បើ​យ ។

៣-​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ឱ្យ​កាន់តែ​ខ្ពស់​ក្នុង​អំ​ទ្បុ​ង​ពេល​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល ពិសេស​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ដែល​វា​អាច​ធ្វើ​ឱ្យ​ដងផ្លូវ​មាន​សភាព​រអិលខ្លាំង បណ្តាល​ឱ្យ​ហ្វ្រាំងរថយន្ត​ធ្វើ​ការងារ​ដោយ​ពុំ​មាន​ប្រសិទ្ធភាព ។

៤-​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ហ្វ្រាំងរថយន្ត​ចេញ ប្រសិនបើ​ចាំបាច់ ។ ដើម្បី​សង្កេត​មើល​ពី​គុណសម្បត្តិ​របស់​វា គឺ​លោក​អ្នក​គួរ​ស្តាប់​នូវ​ការ​បន្លឺ​សំ​ទ្បេ​ង​សូ​រង៉ឺត ដែល​មាន​លក្ខណៈ​ជាប់​ៗ នៅ​ពេល​អ្នក​ជាន់​ហ្វ្រាំង ។ សំ​ទ្បេ​ង​នោះ​បញ្ជាក់​ថា ហ្វ្រាំងរថយន្ត​គឺ​នៅ​មិន​ទាន់​សឹក​ខូច​អស់ទាំង​ស្រុង​ទេ ប៉ុន្តែ​វា​តម្រូវ​ឱ្យ​មានការ​ប្តូរ​ថ្មី ទើប​ជា​ការ​ប្រសើរ ។

៥-​រក្សា​ការ​ប្រើប្រាស់​សម្បក​កង់​រថយន្ត​ដែល​ល្អជា​និច្ច​ពេល​បើកបរ ព្រោះថា​ក្រ​ទ្បា​កង់​ដែល​នៅ​ល្អ​របស់​សម្បក​នីមួយ​ៗ គឺ​មាន​លក្ខណៈ​ពិសេស​ទៅ​នឹង​ប្រសិទ្ធភាព​នៃ​ការ​ជាន់​ហ្វ្រាំង​បញ្ឈប់​ល្បឿន​មួយ​កម្រិត​ដែរ ។

៦-​ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ៈ មាន​ពេល​ខ្លះ​គ្រាន់តែ​ងាក​និង​ឃ្លាំមើល​នៅ​នឹង​ភ្នែក​លើ​អ្នកបើកបរ​នៅ​ខាង​មុខ​អាច​ជួយ​អ្នក​ឱ្យ​ជាន់​ហ្វ្រាំង​ក្នុង​រយៈវេលា​មួយ ដែល​បន្សល់​ទុក​នូវ​គម្លាត​សុវត្ថិភាព​ចន្លោះ​ពី​អ្នក​និង​រថយន្ត​ដទៃ ៕