ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ភិក្ខុ​ឡុ​ង ច​ន្ថា សឹក​ហើយ​ឬ​នៅ ?

3 ឆ្នាំ មុន

ទីបំផុត ភិក្ខុ​ឡុ​ង ច​ន្ថា មិន​បាន​លាចាក​សិក្ខាបទ​តាម​កិច្ចសន្យា​នោះ​ទេ និង​បាន​គេចខ្លួន​បាត់​ស្រមោល រហូត​មក​ដល់​ពេល​នេះ​ក៏​មិន​ទាន់​មាន​ប្រភព​ណាមួយ​អះអាង​ច្បាស់លាស់​ពី​ការ​ស្នាក់​នៅ​របស់​ព្រះ​អង្គ​នោះ​ឡើយ ។ តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ​មិន​មាន​លេចឮ​ពី​វត្តមា​ន​​​របស់​ព្រះ​អង្គ​ឡុ​ង ច​ន្ថា​ទេ…

ទីបំផុត ភិក្ខុ​ឡុ​ង ច​ន្ថា មិន​បាន​លាចាក​សិក្ខាបទ​តាម​កិច្ចសន្យា​នោះ​ទេ និង​បាន​គេចខ្លួន​បាត់​ស្រមោល រហូត​មក​ដល់​ពេល​នេះ​ក៏​មិន​ទាន់​មាន​ប្រភព​ណាមួយ​អះអាង​ច្បាស់លាស់​ពី​ការ​ស្នាក់​នៅ​របស់​ព្រះ​អង្គ​នោះ​ឡើយ ។

តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ​មិន​មាន​លេចឮ​ពី​វត្តមា​ន​​​របស់​ព្រះ​អង្គ​ឡុ​ង ច​ន្ថា​ទេ គឺ​ស្ងាត់​ឱ្យ​ឈឹង​តែ​ម្តង​ដោយ​មាន​មតិ​ខ្លះ​ធ្វើការ​សន្និដ្ឋាន​ថា លោក​ឡុ​ង ច​ន្ថា ប្រហែលជា​គេចខ្លួន​ទៅ​ក្រៅប្រទេស​បាត់​ហើយ ។

ប្រភព​នៅ​លើ​បណ្តាញ​សង្គម​បាន​បញ្ចេញ​ទស្សនៈ​បែប​ផ្លែផ្កា​ទៅ​ឱ្យ​ស្ថាប័ន​ព្រះសង្ឃ​ជា​សំណួរ​ថា ហេតុ​អ្វី​បានជា​ស្ថាប័ន​មួយ​នេះ​ចាត់ការ​ត្រឹមតែ​ភិក្ខុសង្ឃ​មួយ​អង្គ​ដែល​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​មិន​បាន​ជោគជ័យ ? ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ព្រះសង្ឃ​ទូទៅ​យ៉ាងធ្ងន់ធ្ងរ​ដូច​ទាញ​ព្រះពុទ្ធ​សាសនា​មិន​ឱ្យ​រុងរឿង ។

មានការ​កត់​សម្គាល់ថា កាលពី​ថ្ងៃ​ទី​១៨ ឧសភា​កន្លង​មកនេះ​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត បាន​ប្រគេន​មក​ព្រះ​មេគណ​ទាំង​២៥ រាជធានី​-​ខេត្ត តាម​រយៈ​លិខិត​មួយ​ច្បាប់​ថា «​សូម​ព្រះ​មេគណ​ទូ​ទាំង​ប្រទេស​កុំ​ផ្តល់​អាវាស​ដល់​បុគ្គល​រូប​នេះ​ឱ្យ​ស្នាក់​បន្ត​ក្នុង​សាស​នា​នេះ​តទៅ​ទៀត ។ ផ្ទុយ​ទៅ​វិញ បើ​ឃើញ​បុគ្គល​រូប​នេះ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ឱ្យ​លាចាក​សិក្ខាបទ​តាម​កិច្ចសន្យា​របស់​ខ្លួន​ដែល​បាន​ធ្វើ​ជាមួយ​សាលា​គណ​ខេត្តតាកែវ​ជា​កំហិត​» ។

សូម​បញ្ជាក់​ថា ព្រះ​តេជគុណ ឡុ​ង ច​ន្ថា ដែល​គង់នៅ​វត្ត​មួយ​ក្នុង​ខេត្តតាកែវ ធ្លាប់​បាន​សន្យា​នៅ​ចំពោះ​ព្រះ​ភក្ត្រ​មន្ត្រី​សង្ឃ​ក្នុង​ខេត្តតាកែវ ថា​នឹង​លាចាក​សិក្ខាបទ​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា កន្លង​ទៅ​នេះ បន្ទាប់​ពី​បែកធ្លាយ​សារ​សំឡេង​ឆ្លើយឆ្លង​ជាមួយ​នារី​ភេទ​ក្នុង​ទំនាក់ទំនង​ស្នេហា ។

ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ថ្ងៃ​ទី​១៤ ខែឧសភា ដែល​ជា​ថ្ងៃ​សន្យា​នោះ ភិក្ខុ​ឡុ​ង ច​ន្ថា បែរជា​បង្ហោះ​​សារ​ថា ព្រះ​អង្គ​មិន​ទាន់​អស់​និស្ស័យ​ជាមួយ​ព្រះពុទ្ធ​សាសនា ហើយ​ក៏​មិន​បាន​លាចាក​សិក្ខាបទ​នោះ​ដែរ ។ មិន​ត្រឹមតែ​មិន​បាន​លាចាក​សិក្ខាបទ​នោះ​ទេ ព្រះ​អង្គ​ក៏​បាន​និមន្ត​ចេញពី​វត្ត ហើយ​គេច​ព្រះ​កាយ​បាត់​ស្រមោល​មក​ដល់​បច្ចុប្បន្ន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ