គម្រោង​ច្បាប់​សន្តិសុខ​ហុងកុង ​មិន​បំផ្លាញ​សេរីភាព


ក្រុង​ហុងកុង ៖ ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​លោកស្រី​ការី​ឡា​ម ថ្លែង​នា​ថ្ងៃ​ទី​២៦ ឧសភា​ថា គម្រោង​​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​ដែល​ស្នើ​ឡើង​ដោយ​ក្រុង​បេ​៉​កាំ​ង​នឹង​មិន​បំផ្លាញ​សិទ្ធិ​និង​សេរីភាព ក្នុង​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​ហុងកុង​ឡើយដោយ​លោកស្រី​អំពាវនាវ​ឲ្យ​រង់ចាំ​ស្វែង​យល់​ពី​គម្រោង​ច្បាប់​នោះ​ឲ្យ​បាន​លម្អិត ។

បាតុកម្ម​ធំ​មួយ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​មានការរិ​ត​ត្បិត​ការ​ដើរហើរ សំដៅ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19 មក កើត​មាន​កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា​នៅ​ហុងកុង ដែល​នៅ​ទីនោះ​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកពួក​បាតុករ ។ ការ​ប្រមូលផ្ដុំ​មនុស្ស​ធ្វើ​បាតុកម្ម​ថ្មី
នឹង​មាន​នា​ថ្ងៃ​ទី​២៧ ឧសភា ។ គម្រោង​ច្បាប់​សន្តិ​សុខ​របស់​ចិន​សម្រាប់​ក្រុង​ហុងកុង​គ្រោង​ឲ្យ​មាន​ដោយ​ឆាប់រហ័ស ការ​បញ្ចូល​បណ្ដា​បែបបទ​សន្តិ​សុខ​ជាតិ​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​រដ្ឋ​ធម្មនុញ្ញ​សម្រាប់​ក្រុង​ហុងកុង​ដើម្បី​តស៊ូ​ប្រឆាំង​បណ្ដា​សកម្មភាព​បំបែក​ខ្លួន​និយម​ធ្វើ​វិទ្ធង្សនា និង​ភេរវ​កម្ម ព្រមទាំង​ប្រឆាំង​ការ​ជ្រៀតជ្រែក​របស់​បរទេស ។

លោកស្រី​ឡា​ម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អះអាង​ថា គ្មាន​ហេតុផល​ណាមួយ​ដែល​នាំ​ឲ្យ​យើង​​​មានការ​ព្រួយបារម្ភ​ឡើយ ។ រយៈពេល​២៣​ឆ្នាំ​ចុង​ក្រោយ​នេះ ពេល​មនុស្ស​ទាំងឡាយ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​តវ៉ា​នៅ​ហុងកុង ជា​ច្រើន​លើក​ហុងកុង​បង្ហាញ​ថា យើង​ការពារ​និង​ថែរក្សា​តម្លៃ​ទាំងនោះ ។ មេដឹកនាំ​ហុងកុង​រូប​នេះ​បាន​ស្នើ​ដល់​ប្រជា​ជន​ឲ្យ​រង់ចាំ​អាន​គម្រោង​ច្បាប់​នេះ ព្រមទាំង​ស្វែង​យល់ថា​ហេតុ​អី​ហុងកុង​ត្រូវការ​ច្បាប់​នេះ​ក្នុង​ពេល​បច្ចុប្បន្ន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ