ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​ម្នាក់​ត្រូវ​​ជន​សង្ស័យ៤នាក់​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​៦ពាន់ដុល្លារ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ជនជាតិម៉ា​ឡេ​ស៊ី​ម្នាក់​ត្រូវ​ជនសង្ស័យ​ជាជនជាតិ​ម៉ាឡេស៊ី​​ចំនួន​៣​នាក់​ និង​បុរសខ្មែរ​ម្នាក់ ចាប់​បង្ខាំង​ទុក​ដោយ​ខុសច្បាប់​​ ក្នុងគោលបំណង​​ជំរិត​ទារប្រាក់​ចំនួន​៦០០០​ដុល្លារ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស៊ើប​អ​ង្គេ​ត​និង​អនុវត្ត​នីតិវិធី​ចុះ​ធ្វើការបង្ក្រាប និង​​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង៤នាក់​ខាងលើ​យកទៅសាកសួរ​ ដើម្បីចាត់ការ​តាម​ច្បាប់​។ ​ប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​៤​និង​១៥​នាទី​​រសៀល​ថ្ងៃ​ទី​២៥…

ខេត្តសៀមរាប ៖ បុរស​ជនជាតិម៉ា​ឡេ​ស៊ី​ម្នាក់​ត្រូវ​ជនសង្ស័យ​ជាជនជាតិ​ម៉ាឡេស៊ី​​ចំនួន​៣​នាក់​ និង​បុរសខ្មែរ​ម្នាក់ ចាប់​បង្ខាំង​ទុក​ដោយ​ខុសច្បាប់​​ ក្នុងគោលបំណង​​ជំរិត​ទារប្រាក់​ចំនួន​៦០០០​ដុល្លារ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស៊ើប​អ​ង្គេ​ត​និង​អនុវត្ត​នីតិវិធី​ចុះ​ធ្វើការបង្ក្រាប និង​​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង៤នាក់​ខាងលើ​យកទៅសាកសួរ​ ដើម្បីចាត់ការ​តាម​ច្បាប់​។

​ប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​៤​និង​១៥​នាទី​​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំនុច​ភូមិ​កំពង់ក្តី​២ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នេះ​រួម​មាន​ ១-ឈ្មោះ​TAN CHOUN CHEAT ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី​ មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ចងការ​ប្រាក់ ហ្វូ​ឡុ​ង​វ័ង ២-ឈ្មោះ​LING WEIKIAN ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ចងការ​ប្រាក់ ហ្វូ​ឡុ​ង​វ័ង ៣-ឈ្មោះ​TAN KAS CHIM ភេទ​ប្រុស ​អាយុ​​​២១​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ចងការ​ប្រាក់​ហ្វូ​ឡុ​ង​វ័ង ​និង​៤-​​ឈ្មោះ​អេ​ល ពូ​ស​ស្តា​ន ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​អ្នកបកប្រែ ។ ជនសង្ស័យ​ទាំង​​៤នាក់​ស្នាក់​នៅខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ NG TECK WEE ភេទ​ប្រុស ​អាយុ​​២៧​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី ។

លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន ស្នងការ​រង​ទទួល​ផែន​អន្តោ​ប្រវេ​សន៍នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​​នា​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែឧសភា​ ឆ្នាំ​២០២០​នេះ​ថា បន្ទាប់​ពី​​ទទួល​បាន​​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​បាន​លួច​រត់​ចេញពី​ក្នុងផ្ទះ​វីឡា​ជួល​មួយកន្លែង​ ក្នុង​សង្កាត់​ស្វាយ​ដង្គំ រួច​មក ទើប​លោក​ដាក់​កម្លាំង​ជំនាញ​ឱ្យ​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​៤​នាក់​​ខាងលើ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​​ម្នាក់​ជា​អ្នកបកប្រែ​ ហើយ​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ព្រមទាំង​សុំ​គោលការណ៍​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ​សម្រេច​ឱ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​បន្ត​ការ​សាកសួរ​និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង៤​នាក់​ខាងលើ​ដែល​កម្លាំង​ជំនាញ​បញ្ជូន​មកធ្វើការ​​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​បង្ខាំងទុក​​ដោយ​ខុសច្បាប់​​ដែល​បាន​ប្រព្រឹត្តិ​កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ ឧសភា ឆ្នាំ​២០២០ នៅ​ចំណុ​ច​ផ្ទះ​វីឡា​ជួល ស្ថិត​ក្នុង​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ