ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឡោមព័ទ្ធកាស៊ីណូ ​និង​សណ្ឋា​គារ​ជីវីន​នៅ​ច្រក​​ព្រំដែន​បាវិត

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ធ្វើការ​ឡោម​ព័ទ្ធ​កាស៊ីណូ​និង​សណ្ឋាគារ​ជីវី​ន ដែល​សង្ស័យ​លួច​បើក​លេងល្បែង​ស៊ីសងតាម​ប្រព័ន្ធ​អន​ឡាញ និង​ចាប់​ឃាត់ខ្លួន​ជន​បរទេស​ជាង​១០០​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន និង​បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ជា​អ្នក​បើក​ល្បែង​២​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ធ្វើការ​ឡោម​ព័ទ្ធ​កាស៊ីណូ​និង​សណ្ឋាគារ​ជីវី​ន ដែល​សង្ស័យ​លួច​បើក​លេងល្បែង​ស៊ីសងតាម​ប្រព័ន្ធ​អន​ឡាញ និង​ចាប់​ឃាត់ខ្លួន​ជន​បរទេស​ជាង​១០០​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន និង​បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ជា​អ្នក​បើក​ល្បែង​២​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ។

ប្រតិបត្តិការ​ឡោម​ព​ទ្ធ័​កាស៊ីណូ​និង​សណ្ឋាគារ​ខាងលើ​នេះ ធ្វើ​ឡើង​រយៈពេល​២​យប់​២​ថ្ងៃ គឺចាប់ពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២១ ខែឧសភា រហូត​ដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ ដែល​កាស៊ីណូ​និង​ស​ណ្ឋាគារ​យីហោ​«​ជីវី​ន​» នេះ​ស្ថិត​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់បា​វិត ក្រុង​បា​វិត ។

ការ​ចុះ​បង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក ឈី​វអុ​ិ​ច​គង់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តដោយ​មានការ​ចូលរួម​ពី​លោក លឹ​ម សៀង​ហេងអភិបាលក្រុង​បា​វិត និង​សហការ​ជាមួយ​កង​រាជអាវុធហត្ថ​ខេត្ត ក្រុង ស្រុក ។បើ​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បង្ហើប​ឲ្យ​ដឹង​ថា ការ​ចុះ​ឡោម​ព័ទ្ធ​កាស៊ីណូ​និង​សណ្ឋាគារ​ជឺ​វី​ន​នេះ ព្រោះ​មានការ​សង្ស័យ​ថា​មាន​លួច​បើកលេងល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ជា​ការ​ប្រឆាំង​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែល​ឲ្យ​បិទ​កាស៊ីណូ​ទាំងអស់​ទូ​ទាំង​ប្រទេស មិន​ឲ្យ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ លោក ខាំសុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បានឲ្យ​ដឹង​ថា ជន​បរ​ទេស​ជាង​១០០​នាក់​នេះ​ភាគច្រើន​ជា​ជនជាតិ​ចិន ហើយ​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​គឺ​ពួក​គេ​សុទ្ធ​សឹង​ជា​ជន​រង​គ្រោះ ដូច្នេះ​អ្នក​ដែល​មិន​ពាក់​ព​ន្ធ័​សមត្ថកិច្ច​បាន​អនុញ្ញាត​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ
វិញ ។

ចំពោះ​ជនសង្ស័យ​២​នាក់ ដែល​ម្នាក់​ជាជនជាតិ​ចិន​ម្នាក់ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ឥណ្ឌូណេ​ស៊ី សមត្ថកិច្ច​បាន​សាកសួរ​ហើយ​ធ្វើ​កិច្ចសន្យា​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ដោយជាប់ចោទ​ពី​បទ​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ។ ប៉ុន្តែ​ជនសង្ស័យ​ទាំង​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ