ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារ​បារាំង ជាង​៤០​កន្លែង ក្នុង​រាជធានី​ភ្នំពេញ មិន​មាន​អនីតិជន​បម្រើ​ការងារ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ការពារ​កុមារ ហៅ​កាត់ CPU និង​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​តាម បារ…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ការពារ​កុមារ ហៅ​កាត់ CPU និង​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​តាម បារ និង​កាហ្វេ ជាង​៤០ កន្លែង ពាក់ព័ន្ធ​នឹង​លួចលាក់​មាន​បុគ្គលិក​ជា​អ​និ​តិ​ជន បម្រើ​ការងារ ឫ​លួច​បង្កប់​សេវាកម្ម​ផ្លូវភេទ ។

ការ​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​ច្បាប់នេះ ​ធ្វើ​ឡើង​នា​រាត្រី​ថ្ងៃ​ទី​២៤ ឧសភា ២០២០ នៅ​តាម​ហាង​បារ និង​កាហ្វេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅ​ម្តុំ​មាត់ទន្លេ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ តែ​ម្តង ។

គោលដៅ​នៃ​ការ​ផ្សព្វផ្សាយ​នេះ គឺ​ដើម្បី​រម្លឹក​ដល់​ម្ចាស់​ហាង​បារ អំពី​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​ជាមួយនឹង​ការ​ទទួលយក​បុគ្គលិក អាយុ​តិច​ជាង​១៨​ឆ្នាំ (​អនីតិជន​) បម្រើ​ការងារ​នៅ​ក្នុង​បារ ។ ហើយ​ប្រទេស​កម្ពុជា​មានច្បាប់​តឹង​រឹង ក្នុង​ការ​ប្រឆាំង​ការ​ជួញដូរ​អនីតិជន ។

ជា​លទ្ធផល បារ ប្រមាណ​ជាង​៤០​កន្លែង ដែល​កម្លាំង​នគរបាល​ជាតិ និង CPU បាន​ធ្វើការ​ត្រួតពិនិត្យ មិន​មាន​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ឡើយ ខណៈ​ម្ចាស់​ហាង​បារ និង​កាហ្វេ ទាំងអស់​បាន​គាំទ្រ​ដល់​គោលការណ៍​របស់​កម្លាំង​សមត្ថកិច្ច ។ យ៉ាងណា​កម្លាំង​នគរបាល​កម្ពុជា និង​កម្លាំង​អង្គភាព​ការពារ​កុមារ CPU នឹង​បន្ត​ធ្វើការ​ត្រួតពិនិត្យ​នៅ​តាម​បារ ដើម្បី​ធ្វើ​អោយ​ប្រាកដ​ថា មិន​អោយ​មានការ​ជួញដូរ ទៅ​លើ​អនីតិជន អាច​កើតឡើង​បាន​ឡើយ ។

សូម​រម្លឹក​ថា កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ ទី​២៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច បារ​មួយ​កន្លែង យីហោ បាន់​នី បារ​(Bunny Bar) ផ្ទះ​លេខ​៩Eo ផ្លូវ​លេខ​១០៩ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ត្រូវបានកម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ចុះ​បង្ក្រាប​ទីតាំង​បារ​បារាំង លួចលាក់​បង្កប់​សេវាកម្ម​ផ្លូវភេទ និង​មាន​បុគ្គលិក​ជា អនិតិជន(អាយុក្រោម១៥ឆ្នាំ)បម្រើការងារ ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៩​នាក់ (​ក្នុង​នោះ​មាន​ថៅកែ​ហាង​ម្នាក់​ជា​បុរស​ជនជាតិ​អូស្ត្រាលី​) បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ