ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេងជួងជាសញ្ញាប្រាប់ដល់សាធារណជនពីការជួញដូរមូលបត្ររបស់ធនាគារ អេស៊ីលីដា ចាប់ផ្ដើមជាផ្លូវការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅទីបំផុតការទន្ទឹងរង់ចាំរបស់សាធារណជន និងវិនិយោគិនពីការជួញ ដូញដូរភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ក៏បានមកដល់ដោយកាលពីព្រឹកថ្ងៃទី ២៥ខែ ឧសភា ឆ្នាំ២០២០នេះ…

រាជធានីភ្នំពេញ ៖ នៅទីបំផុតការទន្ទឹងរង់ចាំរបស់សាធារណជន និងវិនិយោគិនពីការជួញ ដូញដូរភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ក៏បានមកដល់ដោយកាលពីព្រឹកថ្ងៃទី ២៥ខែ ឧសភា ឆ្នាំ២០២០នេះ សំឡេងជួងបានបន្លឺឡើងជាសញ្ញាបញ្ជាក់ពីការជួញដូរភាគហ៊ុន នេះចាប់ផ្ដើមជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

នៅក្នុងឱកាសនៃការប្រកាស និងគោះជួងបើកឱ្យជួញដូរជាផ្លូវការមូលបត្រកម្មសិទ្ធិ ជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី លោកបណ្ឌិត អុិន ចាន់នី ប្រធាននា យកប្រតិបត្តិធនាគារ អេស៊ីលីដា បានឱ្យដឹងថា នេះគឺជាមោទនភាពមួយសម្រាប់វិស័យ ធនាគារ ដែល អេស៊ីលីដា បានក្លាយជាធនាគារពាណិជ្ជទី ១ ចុះបញ្ជីជាផ្លូវការក្នុងក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា ដែលជាសញ្ញាមួយពីការលូតលាស់របស់ធនាគារក្នុងប្រទេសកម្ពុជា ។

លោកបន្តថា កាលពីមុនធនាគារ អេស៊ីលីដា តែងយកប្រភពទុនពីដៃគូយុទ្ធសាស្ត្រ និងប្រភពទុនពីខាងក្រៅមកប្រើដើម្បីពង្រីកអាជីវកម្ម ហើយនៅពេលទទួលបានប្រាក់ចំ ណេញ ក៏បែងចែកភាគលាភទាំងនោះទៅម្ចាស់ទុននៅខាងក្រៅវិញ ក៏ប៉ុន្តែនៅពេល អេស៊ីលីដា ឡើងផ្សារហ៊ុនជាផ្លូវការ ធនាគារនឹងកៀងគរប្រភពទុនក្នុងស្រុកប្រើប្រាស់ និង បែងចែកភាគលាភទៅម្ចាស់ទុនក្នុងស្រុកវិញ ។

លោកបន្ថែមថា បើទោះបីជាក្នុងពេលដែលធនាគារ អេស៊ីលីដា ដំណើរការបោះ ផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈចំពេលកម្ពុជា និងពិភពលោកជួបប្រទះនឹងបញ្ហា ជំងឺកូវីដ ១៩ ក្ដី តែវាមិនបានធ្វើឱ្យរារាំងដល់ដំណើរការបោះផ្សាយ និងចុះបញ្ជីភាគហ៊ុន របស់ធនាគារ អេស៊ីលីដា នោះទេ ។ ជាក់ស្ដែងបើសិនជាវាមានបញ្ហានោះ អេស៊ីលីដា មិនអាចឈានដល់ដំណាក់កាលប្រកាសជួញដូរ និងមានព្រឹត្តិការណ៍គោះជួងនៅពេល នេះបានទេ ។

លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏បានមានប្រសា សន៍ផងដែរថា គិតមកត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១២ ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាភាគហ៊ុនមាន ចំនួន ៦ ក្រុមហ៊ុន និងក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណមានចំនួន ៦ ក្រុមហ៊ុន ។ ក្រុម ហ៊ុនទាំង ១២ នេះបានប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណ ២៤០លានដុល្លារអាមេរិក ។ លោកបន្តថា សកម្មភាពទីផ្សារក៏មានការរីកចម្រើនជាងមុនច្រើន ដោយសន្ទស្សន៍ថ្លៃ ភាគហ៊ុនបានកើនឡើងដល់ ៧៦១,៧៣ពិន្ទុ វិញនៅចុងឆ្នាំ ២០១៩ ធៀបនឹងចុងឆ្នាំ ២០១៨ ទំហំជួញដូរមធ្យមប្រចាំឆ្នាំបានកើនឡើងជាង ៥ ដង ពីចំនួនជាង ២ម៉ឺន ៦ពាន់ដុល្លារក្នុង ឆ្នាំ ២០១៨ ដល់ជាង ១៥ម៉ឺន ៦ពាន់ដុល្លារអាមេរិកជាធម្យមក្នុងមួយថ្ងៃ ក្នុងឆ្នាំ ២០១៩ ។

លោកបន្តទៀតថា ការចុះបញ្ជី និងការជួញដូរភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា នៅក្នុងផ្សារមូលបត្រកម្ពុជា ជាសញ្ញាមួយល្អប្រសើរ និងអាចទាក់ទាញនូវធនាគារ និងក្រុម ហ៊ុនធំៗជាច្រើនទៀតនៅកម្ពុជា ចូលរួមក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហើយក៏អាច ជំរុញឱ្យវិស័យមូលបត្រកម្ពុជាកាន់តែបោះជំហានទៅមុខមួយកម្រិតទៀត ។
លោកបន្ថែមទៀតថា ធនាគារបោះផ្សាយលក់នៅចំពេលកូវីដ ១៩ នៅតែមានសា ធារណជនជាច្រើនចាប់អារម្មណ៍ បើសិនជាគ្មានជំងឺនេះ យើងមិនដឹងថា តើអតិថិជន ប៉ុន្មាននឹងចូលច្រើនជាងនេះទៀតទេ ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ ផងដែរថា ព្រឹត្តិការណ៍នៃការចុះបញ្ជីភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជារបស់ធនាគារ អេស៊ីលីដា នៅថ្ងៃនេះ នឹងក្លាយជាគំរូមួយសម្រាប់គ្រឹះស្ថានធនាគារ និងក្រុមហ៊ុនផ្សេង ទៀត ដែលមានបំណង ឬនៅមានភាពស្ទាក់ស្ទើរនៅឡើយក្នុងការប្រមូលទុនពីផ្សារមូល បត្រឱ្យមានភាពជឿជាក់ ការចាប់យកឱកាសកៀងគរទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ។ លោកបន្តទៀតថា ផ្សារមូលបត្រកម្ពុជាបាននឹងកំពុងក្លាយជាច្រកហិរញ្ញប្បទានមួយ សម្រាប់ក្រុមហ៊ុន និងសហគ្រាស ដែលត្រូវការទុនជួយគាំទ្រដល់ការរីកចម្រើនវិស័យ ឯកជន និងកំពុងតែបានផ្ដល់បរិយាកាសអំណោយដល់អ្នកកំពុងចូលរួមក្នុងទីផ្សារផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមពេលគោះជួងប្រកាសជួញដូរមូលបត្រជាផ្លូវការ ភាគហ៊ុន របស់ធនាគារអេស៊ីលីដា មានតម្លៃ ១៦.២០០រៀលក្នុងមួយហ៊ុន ជាថ្លៃបោះផ្សាយ ( IPO ) ហើយក៏មានភាគហ៊ុនប្រមាណជិត ៣ពាន់ ត្រូវបានដាក់លក់នៅពេលនោះដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ