ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​ស្ថា​បនា​ផ្លូវ​ក្រវាត់​ព្រំដែន​​​ឆ្លង​កាត់​​ភូមិ​​២ ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា​ កន្លង​ទៅ លោកផា​ន់ ចាន់​ធុ​ល អភិបាល​ខេត្ត អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា​ កន្លង​ទៅ លោកផា​ន់ ចាន់​ធុ​ល អភិបាល​ខេត្ត អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន បាន​បើក​ការដ្ឋាន​ស្ថា​បនា​ផ្លូវ​ក្រវាត់​ព្រំដែន​១​ខ្សែ ឆ្លងកាត់​ភូមិ​ចំនួន​២នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ (​ខេត្ត​ប៉ៃលិន​និង​ខេត្តចាន់​បុរី​) គឺ​ភូមិ​ផ្សារ​ព្រំ និង​ភូមិ​អូរ​ឈើ​ក្រំ ស្ថិត​ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដើម្បី​សម្រួលដល់​ការ​ធ្វើ​ចរាចរណ៍ និង​ជា​យុទ្ធសាស្ត្រ​ការពារបូរណ​ភាព​ទឹកដី​ផង​ដែរ ។

លោក​​អភិបាលខេត្ត មាន​ប្រសាសន៍​ថាក្រោម​មាគ៌​៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន និង​ក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ទាំងមូល​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ។ ជា​ពិសេស ធ្វើ​ឱ្យ​ខេត្ត​ប៉ៃលិ​ន​ដែល​ជា​ខេត្ត​ជាយ​ដែន និង​ធ្លាប់​ជា​សមរភូមិ​យ៉ាង​ក្តៅ​គគុក មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ
ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

លោក ផា​ន់ ចាន់​ធុ​ល បញ្ជាក់​ថា ការ​កសាង​សមិទ្ធផល​នេះ គឺជា​ការ​ឆ្លើយ​តប​តាម​សំណូ​ម​ពរ​របស់​ប្រជា​ពលរដ្ឋ ដើម្បី​សម្រួល​ដល់ការ​ធ្វើ​ដំណើរ ហើយ​រដ្ឋបាល​ខេត្ត​នឹង​ខិតខំ​បន្តចុះ​ជួយ​ដោះស្រាយ​នូវ​រាល់​សំណូមពរ និង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជាពិសេស​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បានកាន់តែ​ល្អ​ប្រសើរ​ឡើង ។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវរួម​គ្នា​ជួយ​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់រដ្ឋ ពិសេស​ផ្លូវថ្នល់​នេះ​តែ​ម្តង ព្រោះថា​ការ​កសាងនិង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ត្រូវ​ចំណាយ​ថ​វិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ដែល​នៅ​រស់នៅ​សងខាង​ផ្លូវ​នេះ សូម​យោគយល់​និង​អធ្យាស្រ័យ ព្រមទាំង​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស ដើម្បី​ឱ្យ​សមិទ្ធផល​ថ្មី​នេះ​សម្រេច​បាន​ទៅ​តាម​ការ​គ្រោងទុក​និង​ឆាប់​បាន​ប្រើប្រាស់​ទាំងអស់​គ្នា។

សូម​បញ្ជាក់​ថា ផ្លូវ​ក្រវាត់​ព្រំដែន​មួយ​ខ្សែ ដែលបើក​ការដ្ឋាន​ស្ថាបនា​នេះ មាន​ប្រវែង​៥.២០០​ម៉ែត្រ ទទឹង​២៥​ម៉ែត្រ ក្នុង​នោះ​ក្រាល​បេតុង ប្រវែង​១.៥០០​ម៉ែត្រ និង​ក្រាល​កៅស៊ូ​ប្រភេទ​DBST ប្រវែង​៣.៧០០​ម៉ែត្រ ព្រមទាំង​កាយ​ប្រឡាយ​ដាក់​លូ​មុខកាត់​អ៊ុយ​សងខាង​ផ្លូវ​ប្រវែង ១០.៤០០​ម៉ែត្រ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ខេត្ត ៕

អត្ថបទសរសេរ ដោយ