ធ្វើ​ដូច​ម្តេច​បើ​អ្នក​មិន​អាច​សម្រេចចិត្ត​លើ​ការ​ផ្លាស់​ប្តូរ​ធំ​ៗ​បាន ?


ការ​ធ្វើការ​សម្រេចចិត្ត ជា​ពិសេស​លើ​ការ​សម្រេច​ចិត្តធំ​ៗ​ក្នុង​ជីវិត​ដូច​ជា​ការ​ផ្លាស់​ប្តូរ​ការងារ ឬ​លំនៅ​ដ្ឋា​ន​អាច​បង្ក​ការ​ស្រេ្ត​ស​ជា​ច្រើន​ដល់​មនុស្ស​គ្រប់​ៗ​គ្នា ។ ហើយ​ប្រសិនបើ​អ្នក​ចំណាយពេល​គិត​យូរ វា​អាច​ប៉ះពាល់​ដល់​សុភមង្គល​ថែម​ទៀត​ផង ។

ប៉ុន្តែ​យោង​តាម​លោក ស្ទី​វិ​ន លេ​វីត (Steven Levitt) ដែល​ជា​សេដ្ឋវិទូ​ម្នាក់​មក​ពី University of Chicago ដែល​បាន​ធ្វើការ​សិក្សា​មួយ​ពី​ការ​សម្រេច​ចិត្តបាន​ឲ្យ​ដឹង​ថា រាល់ពេល​ដែល​អ្នក​មិន​អាច​សម្រេចចិត្ត​លើ​អ្វីមួយ​បាន អ្នក​គួរតែ​ជ្រើសរើស​ជម្រើស​ដែល​តំណាង​ការ​ផ្លាស់​ប្តូរ​មួយ​ជាង​ជម្រើស​ដែល​មិន​អាច​ផ្លាស់​ប្តូរ​អ្វី​ទាំងអស់ ។

លោក លេ​វីត បាន​ឲ្យ​មនុស្ស​ចំនួន ២២,៥១១​នាក់​ធ្វើការ​សម្រេចចិត្ត​ពិបាក​ៗ​រួម​ទាំង តើ​ពួក​គេ​គួរ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​ទេ? តើ​ពួក​គេ​គួរ​រៀប​ការ​ទេ? តើ​ពួក​គេ​គួរ​ទុក​ពុកមាត់​ឬទេ? និង​សំណួរ​ជា​ច្រើន​ទៀត ។ បន្ទាប់​មក ពួក​គេ​ត្រូវ​បោះ​កាក់ ហើយ​ម្ខាង​នៃ​កាក់​តំណាង​ការ​ផ្លាស់​ប្តូរ និង​ម្ខាង​ទៀត​តំណាង​មិន​ផ្លាស់​ប្តូរ ។

ការ​សិក្សា​ខាងលើ​នេះ​បាន​ប្រទះ​ឃើញ​ថា សម្រាប់​ការ​សម្រេច​ចិត្តធំ​ៗ​ដូច​ជា​ការ​លាឈប់​ពី​ការងារ ឬ​បញ្ចប់​ស្នេហា​មួយ អ្នក​ដែល​បោះ​កាក់​បាន​ជម្រើស​ផ្លាស់​ប្តូរ​មាន​អារម្មណ៍​សប្បាយចិត្ត​ជាង​អ្នក​ដែល​បោះ​បាន​ជម្រើស​មិន​ផ្លាស់​ប្តូរ ។ មាន​ន័យ​ថា មនុស្ស​ដែល​បាន​ជ្រើស​ជម្រើស​ដែល​ផ្លាស់​ប្តូរជីវិត​របស់​ពួក​គេ​មាន​ភាព​សប្បាយ​រីករាយ​ជាង​អ្នក​ដែល​មិន​ផ្លាស់​ប្តូរ​អ្វី​ទាំងអស់ ។

លើស​ពី​នេះ​ទៅ​ទៀត អ្នកចូលរួម​ការ​សិក្សា​ដែល​បាន​ជ្រើសរើស​ការ​ផ្លាស់​ប្តូរ​មាន​ភាគរយ​ក​ច្រើន​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ដដែល​ប្រសិនបើ​ពួក​គេ​ត្រូវ​សម្រេចចិត្ត​លើ​វា​សា​ជា​ថ្មី ។ សម្រាប់​មនុស្ស​ដែល​បោះ​កាក់​បាន​ជម្រើស​ផ្លាស់​ប្តូរ តែ​ជ្រើស​មិន​ផ្លាស់​ប្តូរ​វិញ​នោះ​មាន​អារម្មណ៍​សប្បាយចិត្ត​តែ​ក្នុង​កំឡុង​ពេល ១ ទៅ ២​ខែ​ប៉ុណ្ណោះ ហើយ ៦​ខែ​ក្រោយមក ពួក​គេ​បាត់បង់​អារម្មណ៍​នោះ​វិញ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ