ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ចិត្ត​ស្លុយ ​ប្រថុយ​​​លួច​ត្រាក់ទ័រ​​យក​ទៅ​ក្រប​ទុក​ក្នុងផ្ទះខ្លួន​ឯង​​យ៉ាង​រំភើយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ក្រោយ​ពី​សង្ស័យ​ថា ជន​នេះ​បាន​លួច​ត្រាក់ទ័រ​គេ​មួយ​គ្រឿង​ យក​ទៅ​លាក់​ទុក​នៅផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ក្រោយ​ពី​សង្ស័យ​ថា ជន​នេះ​បាន​លួច​ត្រាក់ទ័រ​គេ​មួយ​គ្រឿង​ យក​ទៅ​លាក់​ទុក​នៅផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។

អធិការ​ក្រុង​បាត់ដំបង លោក ឆាង វណ្ណ​ឆៃ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ និល នី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ខាងលើ​ ។ ជន​នេះ ​ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​«​ហ្វូ​កា​ដាម៉ាស៊ីន​នើ​រី​» គឺលោកអេ​ង គ​ន្ធា អាយុ​៤០​ឆ្នាំ ប្ដឹង​ចោទប្រកាន់​ថា បាន​ចូល​លួច​ត្រាក់ទ័រ​របស់​ក្រុមហ៊ុន​អស់​មួយ​គ្រឿង ដែល​ទុក​នៅ​ក្នុង​ឃ្លាំង​ដែល​មា​នទី​តាំងនៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៣ ឧសភា​។

ត្រាក់​ទ័រ​នោះ ម៉ាក​KUBUTA ព​ណ៌ទឹកក្រូច ស៊េរី​ឆ្នាំ​២០១៥ ​។ លោក​អធិការ បាន​បញ្ជាក់​ថា ក្រោយ​ពី​ទ​ទូល​បណ្ដឹង​តំណាង​ក្រុមហ៊ុន ខាងលើ​ទើប​មន្ត្រី​ជំនាញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ហើយ​ដកហូត​បាន​ទាំង​ត្រាក់ទ័រ ដែល​ជន​នេះ​បាន​លួច​យក​ទៅ​គ្រប​ទុក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ និល នី បាន​សារភាព​ថា ខ្លួន​បាន​ចូល​ទៅ​លួច​បើក​ត្រាក់ទ័រ​នោះ​ចេញពី​ក្នុង​ឃ្លាំង​របស់​ក្រុមហ៊ុន នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ឧសភា ខណៈ​មិនឃើញ​មាន​អ្នក​យាម​​ឃ្លាំង​។ ជន​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ខ្លួន​បើក​ចេញពី​ឃ្លាំង ខ្លួន​បាន​បើក​យក​ទៅ​ក្រប​ទុក​នៅផ្ទះ​រហូត លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ឃាត់ខ្លួន និង ដកហូត​ត្រាក់ទ័រ​នោះ​វិញ​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​នេះ បើ​តាម​លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បាន​ប្រាប់​ថា នៅ​ពេល​ជន​ដៃដល់​ចូល​ទៅ​លួច​ត្រាក់ទ័រ គឺ​ចន្លោះ​ពេល​អ្នកយាម​រវល់​ចេញ​ទៅ​ក្រោយ​ហូប​បាយ ។ ប៉ុន្តែ​យ៉ាងណា​ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕

អត្ថបទសរសេរ ដោយ