ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ឲ្យ​មន្ត្រី​ចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​ជន​ក្រីក្រ​ក្នុង​អំឡុង​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡា ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​ជន​ក្រីក្រ ដែល​ធ្វើ​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡា ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​ជន​ក្រីក្រ ដែល​ធ្វើ​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល ។

យោង​តាម​លិខិត​របស់​សម្តេច ស ខេ​ង នៅ​ថ្ងៃ​ទី​២៥ ឧសភា បាន​ឲ្យ​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​តាមដាន​គាំទ្រ និង​ជម្រុញ​សកម្មភាព​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ក្នុង​អំឡុង ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​៥-១៩ ។

សម្តេច​បន្ត​ថា ខ្ញុំ​សូម​ជម្រាប សម្តេច​ឯកឧត្តម លោក​ជំទាវ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ជ្រាប​ថា រាជរដ្ឋាភិបាល សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​ធ្វើ​សកម្មភាព​តាម​តួនាទី និង​ភារកិច្ច ដើម្បី​គាំទ្រ និង​ជម្រុញ​ការ​អនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល រួមចំណែក​ក្នុង​ការ​ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​- ១៩ មាន​ប្រសិទ្ធភាព​ខ្ពស់ ។

សម្តេច​បន្ត​ថា យោង​តាម​ស្ថិតិ​របស់​ក្រសួងសុខាភិបាល គិតដល់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ អ្នកជំងឺ​កូ​វី​៥-១៩ សរុប​ចំនួន​១២២​ករណី បានជា​សះស្បើយ​ទាំងអស់ (១០០%) និង​មិន​មាន​អ្នក​ឆ្លង​ជំងឺ​រយៈពេល​ជាង​៣០​ថ្ងៃ​ជាប់​ៗ​គ្នា ។ ជាមួយនឹង​ការ​បន្ត​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​រៀបចំ និង​បាន​អនុវត្ត​វិធានការ​មួយ​ចំនួន ដើម្បី​ផ្តល់​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​រង​នូវ​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ រាជរដ្ឋាភិបាល​បាន​សម្រេច​ជា ជា​ពិសេស​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ទទួល​រង​ប៉ះពាល់​ខ្លាំង​ជាងគេ ។

គោលការណ៍​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ដែល​មាន​បណ្ណ​សមធម៌ រួច​ហើយ និង​គ្រួសារ​ក្រីក្រ​ខ្លះ​ដែល​អវត្តមាន​តាម​ជុំ​នៃ​ការ​ប្រមូល​ទិន្នន័យ និង​គ្រួសារ ខ្លះ​ទៀត​ដែល​ទើប​ទទួល រង​ផល​ប៉ះពាល់​បាត់បង់​ចំណូល​ឆ្លាក់​ខ្លួន​ក្រីក្រ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។

សម្តេច​បន្ថែម​ថា រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​សេនាធិការ​បាន​ដាក់​ចេញ​សេចក្តីសម្រេច​ស្តី​ពី​ការ​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​ពី​ដ​-១៩ ដែល​ក្នុង​ចំណោម​ភារកិច្ច​ទាំងនោះ​មាន​ភារកិច្ច​ដ៏​សំខាន់​មួយ គឺ ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រង​គ្រោះ និង​ក្រុម​ជន​ដែល​ត្រូវ ការ​ការ​គាំពារ​ជា​ចាំបាច់​ផ្សេង​ទៀត ផែនការ​។

នៅ​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ដឹកនាំ​ដោយ​ក្រសួង លើ​មូលដ្ឋាន​នេះ​ក្រសួងផែនការ បាន​រៀបចំ​ក្របខ័ណ្ឌ និង​យន្តការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ ក្រីក្រ​តាម​ការ​ស្នើ​សុំ ដើម្បី​បំពេញបន្ថែម​ទិន្នន័យ​ដូច​ជា គ្រួសារ​ក្រីក្រ​ដែល​មិន​ទាន់​បាន​ធ្វើការ​កំណត់​អត្តសញ្ញាណ គ្រួសារ​ក្រីក្រ គ្រួសារ​ខ្លះ​ទៀត ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ និង​ការ​កែសម្រួល​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ដែល​មាន មាន​សមាជិក​ស្លាប់​អស់​។​ល​។

កិច្ចការ​គាំទ្រ​នេះ​ត្រូវ​មានការ​ចូលរួម និង​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ ត្រូវ​សម្រេច​ធ្វើ​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​ដំណាច់​ខែឧសភា ឆ្នាំ​២០២០ ចំពោះ​តំបន់​ជនបទ និង​តំបន់​ទីប្រជុំជន​ឲ្យ​បាន​មុន​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ