អង់គ្លេស​ប្រកាស​ចាប់​ផ្តើម​ចូល​រៀនវិញ​​​នៅ​​ដើម​ខែ​ក្រោយនេះហើយ​


អង់គ្លេស​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក បូ​រី​ស ច​ន​សុ​ន (Boris Johnson) បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ស្តី​ពី​ជម្ងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃអាទិត្យ​ថា សាលារៀន​នៅ​ចក្រភព​អង់គ្លេស នឹង​ចាប់ផ្តើម​បើក​វិញ​នៅ​ថ្ងៃ​ទី​១ ខែមិថុនា​។

លោក ច​ន​សុ​ន បាន​និយាយ​ថា​ «​ស្រប​តាម​វិធី​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​យើង​ចង់​ចាប់ផ្តើម​នាំ​កូន​ៗ របស់​យើង​ចូល​ទៅ​ក្នុង​ថ្នាក់រៀន តាម​របៀប​ដែល​អាច​គ្រប់គ្រង​បាន និង​មាន​សុវត្ថិភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ យើង​បាន​និយាយ​ថា យើង​នឹង​ចាប់ផ្តើម​ជាមួយនឹង​ថ្នាក់​ទី​១ ដល់ទី​៦ នៅ​បឋម​សិក្សា​»។​

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ «យើង​នឹង​ឱ្យ​សិស្ស​ថ្នាក់​វិទ្យាល័យ​ចូល​រៀន​នៅ​ថ្ងៃ​ទី​១៥ ខែ​ក្រោយ ដើម្បី​ឱ្យ​សិស្ស​ថ្នាក់​ទី​១០ និង ទី​១២ អាច​ត្រៀមប្រឡង​បាន​»។​

លោក​ក៏​បាន​បន្ដ​ថា សាលារៀន​នឹង​ត្រូវ​បាន​ផ្តល់​ជូន​នូវ​គោលការណ៍​ណែនាំ​ស្តី​ពី​របៀប​រក្សា​សុវត្ថិភាព​សម្រាប់​សិស្ស​គ្រូ​និង​ឪពុក​ម្តាយ​ដែល​រួម​មាន​៖ ការ​កាត់​បន្ថយ​ទំហំ​នៃ​ថ្នាក់ ការ​លុប​ចោលការ​ចេញលេង​និង​ការ​សម្រាក​ញ៉ាំ​បាយ​ថ្ងៃ បង្កើន​ការ​សម្អាត​ឱ្យ​ញឹកញាប់ បន្ថយ​ការ​ប្រើប្រាស់​របស់​រួម​គ្នា និង ប្រើប្រាស់​ទី​ធ្លា​ខាងក្រៅ​ថ្នាក់​ឱ្យ​បាន​ច្រើន ​៕ (យោង​តាម​ប្រភពពី edition.cnn.com)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ