ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះជាន់ទី៦នៃសណ្ឋាគារ​មួយកន្លែង​ក្នុង​សង្កាត់ចតុមុខ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នា​វេលា​​១២​និង​​​៣៤នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែ ឧសភា ឆ្នាំ ២០២០ មាន​ករណី​អគ្គី​ភ័យ​កំពុង​តែ​ឆាបឆេះ​នៅ​ជាន់​ទី​៦​នៃ​សណ្ឋាគារ KING…

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នា​វេលា​​១២​និង​​​៣៤នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែ ឧសភា ឆ្នាំ ២០២០ មាន​ករណី​អគ្គី​ភ័យ​កំពុង​តែ​ឆាបឆេះ​នៅ​ជាន់​ទី​៦​នៃ​សណ្ឋាគារ KING GRAND BOUTIQUE HOHEL ដែល​មាន​ទីតាំង​​តាម​ផ្លូវ​លេខ​២៥៨ ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ​​បង្កការ​ភ្ញាក់​ផ្អើល​ដល់​​កម្លាំង​​សមត្ថ​កិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​​ចុះមក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

ពាក់ព័ន្ធនឹង​ករណី​ខាងលើនេះ​ដែរ គេមិនទាន់​ដឹង​ពីមូលហេតុ​ និងទំហំនៃការ​ខូចខាត​នៅឡើយទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ