ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោម​ព័ទ្ធ​សង្វៀន​ជល់​មាន់​និង​អាប៉ោង ឃាត់ខ្លួន​២៧​នាក់ ដោយ​ទាំង​អ្នកកាសែតប្រុសស្រី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​សង្វៀន​ជល់​មាន់​និង​អាប៉ោង​) មួយ​កន្លែង និង​ឃាត់ខ្លួន​ជនសង្ស័យ ២៧​នាក់ ស្ថិត​នៅ​ត្រង់​ចំណុច​ដី​ឡូ​តិ៍ គ្មាន​លេខ​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​សង្វៀន​ជល់​មាន់​និង​អាប៉ោង​) មួយ​កន្លែង និង​ឃាត់ខ្លួន​ជនសង្ស័យ ២៧​នាក់ ស្ថិត​នៅ​ត្រង់​ចំណុច​ដី​ឡូ​តិ៍ គ្មាន​លេខ​មួយ​កន្លែង ផ្លូវ​ឌួ​ង ងៀប ។

ការ​ចុះ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​និង​អាប៉ោង​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ទទួល​បទបញ្ជា​ពី​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួម​នឹង​កម្លាំង​ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង ។

មន្ត្រី​នគរបាល​ខណ្ឌមានជ័យ បានអោយ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ខាងលើ កម្លាំង​ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស​-​ស្រី មាន​ដូច​ខាងក្រោម​នេះ ៖

ទី​១-​ជនសង្ស័យ​ឈ្មោះ អ៊ិ​ន សុភាព ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជន​ជាត​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សំឡេង​មាស (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​២-​ជនសង្ស័យ​ឈ្មោះ ជូ ផ្កាយព្រឹក ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត​ផ្សះផ្សារ​ជាតិ​(​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​៣-​ជនសង្ស័យ​ឈ្មោះ លី លី​ម ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត​រស្មី​ជាតិ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​៤-​ជនសង្ស័យ​ឈ្មោះ ណែម ណេ​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត​អភិវឌ្ឍន៍​សង្គម (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​៥-​ជនសង្ស័យ​ឈ្មោះ ឈុ​យ សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត​ខ្មែរ​ប្រជាប្រិយ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​៦-​ជនសង្ស័យ​ឈ្មោះ គួ​ន ស៊ី​ណេ​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត​ខ្មែរ​ប្រជាប្រិយ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​)​។

ទី​៧-​ជនសង្ស័យ​ឈ្មោះ ផា​ន់ ស្រី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត​អ៊​ន​ឡាញ SNT News (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​៨-​ជនសង្ស័យ​ឈ្មោះ បឿ តឹក ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត​ឯករាជ្យ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​៩-​ជនសង្ស័យ​ឈ្មោះ ផា រិ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត RSKY (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​១០-​ជនសង្ស័យ​ឈ្មោះ ផេង សុវណ្ណ​រស្មី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ​អ្នកកាសែត PCK News (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​១១-​ជនសង្ស័យ​ឈ្មោះ អ៊ិ​ន ណា​វុ​ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សម្លេង​មាស (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​១២-​ជនសង្ស័យ​ឈ្មោះ សូ សែន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សេនា​ដៃ​ប្រាំបី (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​១៣-​ជនសង្ស័យ​ឈ្មោះ ខៀវ ចាន់​ថន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​២៩០ ផ្លូវលំ ភូមិ​គោក​ចំបក់ សង្កាត់ ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ អ្នកកាសែត​សេដ្ឋកិច្ច​សង្គម (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​១៤-​ជនសង្ស័យ​ឈ្មោះ ម៉ៅ សុ​ទ្ធី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​ជាងសំណង់ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​១៥-​ជនសង្ស័យ​ឈ្មោះ យ៉ុ​ង សុភាព ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​បើកបរ​រថយន្ត (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​១៦-​ជនសង្ស័យ​ឈ្មោះ មុត ណា​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​រោងចក្រ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​១៧-​ជនសង្ស័យ​ឈ្មោះ ទន់ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ការដ្ឋាន​សំណង់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​សំណង់ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​១៨-​ជនសង្ស័យ​ឈ្មោះ អូន ប៊ុ​ន​ហ៊ា​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ច្រ​ឡក់​ក្នុង ឃុំ​គរ​គី ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កម្មករ​សំណង់ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​១៩-​ជនសង្ស័យ​ឈ្មោះ ហ៊​ន់ សុផល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខ​ណ្មា​ន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​លក់​ផ្លែ​ឈើ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​២០-​ជនសង្ស័យ​ឈ្មោះ លៀង ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​២៨១ ផ្លូវលំ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​២១-​ជនសង្ស័យ​ឈ្មោះ ស្រី រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៣៨ ផ្លូវ​បេតុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​២២-​ជនសង្ស័យ​ឈ្មោះ ឆាន់ ខេ​ម​រដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​២៣-​ជនសង្ស័យ​ឈ្មោះ លឹ​ម ប៊ុ​ន​លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​រោងចក្រ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​២៤-​ជនសង្ស័យ​ឈ្មោះ ណៃ សុភាព ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​២៥-​ជនសង្ស័យ​ឈ្មោះ ថុ​ង សុខ​លី​ម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៤១៧ ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ទី​២៦-​ជនសង្ស័យ​ឈ្មោះ ជួង ណា​ក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ កម្មករ​រោងចក្រ (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

និង​ទី​២៧-​ជនសង្ស័យ​ឈ្មោះ ហង់ ផល្លា ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​រត់​ម៉ូតូឌុប (​ឃាត់ខ្លួន គ្មាន​ផ្ទុក​សារធាតុ​ញៀន​) ។

វត្ថុ​តាង​រួម​មាន ៖ មាន សត្វ​មាន់​ឈ្មោល​ចំនួន​០៥​ក្បាល​(​ងាប់​ចំនួន​០២​ក្បាល​), ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ចំនួន​០១​គ្រឿង​, កម្រាល​សម្រាប់​លេង​អាប៉ោង​ចំនួន​០១​ផ្ទាំង​, ចាន​សម្រាប់​បាញ់​មេអាប៉ោង​ចំនួន​០១, កា​ធុន​ជ័រ​ទ្រចាន​អាប៉ោង​ចំនួន​០១, ស្កុ​តរុំ​ជើងមាន់​ចំនួន​០៨​ដុំ​, កន្ត្រក​ដាក់​មាន់​ចំនួន​០៥, ផ្តិល​ជ័រ​គ្របចាន​អាប៉ោង​ចំនួន​០១, ក្តារ​ជ័រ​សម្រាប់​បង្អួត​មាន់​ចំនួន​០១, ទ្រង់​ដែក​សម្រាប់​ក្រុងមាន់​ចំនួន​០១, កៅអី​ជ័រ​មួយ​ចំនួន​, ប័ណ្ណ​សារ​ព័​ត៍​មាន​ចំនួន​១៣​សន្លឹក​, ទូរស័ព្ទ​ដៃ​ចាស់​ចំនួន​២០​គ្រឿង និង ម៉ូតូ​ចំនួន​០៣​គ្រឿង ៖ ម៉ាក​ហុងដា​សេ​១២៥ ព​ណ៍​ខ្មៅ សេរី​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GI 3758, ម៉ាក​ហុងដា​ស្គូ​ប​ពី ព​ណ៍​ស សេរី​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 1IF 5632 , ម៉ាក​ហុងដា​សេ​១២៤ ព​ណ៍​ខ្មៅ សេរី​២០០៨ ពាក់​ស្លាក​លេខ កណ្តាល 1G 6828 ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២៧​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​វិធានការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ