ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធំ​អី​ម៉ឹង​ៗ ! ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​កំពុង​ក្រាប​ពង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពស់ថ្លាន់​មួយ​ក្បាល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ កាល​ពេល​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​ព្រៃ​លិច​ទឹក ចំណុច​ក្រោយ​វត្ត​យក​គន្ធរ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ…

ខេត្តកំពង់ឆ្នាំង ៖ ពស់ថ្លាន់​មួយ​ក្បាល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ កាល​ពេល​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​ព្រៃ​លិច​ទឹក ចំណុច​ក្រោយ​វត្ត​យក​គន្ធរ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខណៈ​ដែល​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​នេះ កំពុង​សម្ងំ​ក្រាប​ពង​ក្រោម​ដើមឈើ​រលំ ។

យ៉ាងនេះ​ក្តី នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែឧសភា​ម្សិលមិញ​នេះ លោក សាំង គី​ម​ស៊ន មេឃុំ ឆ្នុកទ្រូ រួម និង​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ភូមិ​ឃុំ​ផង បាន​ចុះ​ទៅ​ពិនិត្យ​មើល និង​ចាត់វិធានការ​ដោយ​ឱ្យ​មាន​អ្នកយាម​ការពារ​ក្រែង​មាន​ជនខិលខូច​មក​លួច​ចាប់​យក​ទៅ ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។

តាម​ការ​បញ្ជាក់​ពី លោក សាំង គឹ​ម​ស៊ន​មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​ឲ្យ​ដឹង​ថា ពស់ថ្លាន់​ដែល​កំពុង​តែ​សម្ងំ​ក្រាប​ពង​នៅ​ក្រោម​ដើមឈើ​រលំ នេះ​មាន​ទម្ងន់​ប្រមាណ​ជិត​១៥ គីឡូក្រាម និង​ពង​ពស់​យ៉ាងច្រើន ដែល​កំពុង​តែ​ត្រូវ​បាន​មេ​ពស់​ក្រាប​ពង​ពីលើ ។

លោក​បាន​បញ្ជាក់​ថា ដើម្បី​ចូលរួម​អភិរក្ស​ជាមួយ​មន្ត្រី​បរិស្ថាន​លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន 55 ម៉ឺន​រៀល ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ អូន ដើម្បី​ឲ្យ​នៅ​ដេក​យាម​ការពារ​ក្ន​ង​រយៈពេល​១​ខែ គឺ​ល្មម​ដែល​អាច​ពង​វា​ញាស់ ហើយ​មាន​ល​ទ្ទ​ភាព​វារ​ចេញពី​កន្លែង​កើតហេតុ​នេះ ។

ដោយឡែក ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ប្រទះ​ឃើញ និង​បាន​ថត​ផ្តិត​រូបភាព​ដែរ​ផ្ទាល់​បាន​និយាយ​ថា ពស់ថ្លាន់​នេះ​មិនតូច​ធម្មតា​ទេ គ្រាន់តែ​ក្បាល​វា​ធំ​ប៉ុន​កំភួនជើង​មនុស្ស​ទៅ​ហើយ អាច​មាន​ទម្ងន់​ច្រើន​ជាង 20 គីឡូក្រាម​ឯណោះ និង​មាន​ប្រវែង​ប្រមាណ​ពី 4 ទៅ 5 ម៉ែត្រ​ទៀត​ផង ។ ពួក​គាត់​ក៏​សូម​អបអរសាទរ​នូវ​ចំណាត់ការ​របស់​លោក​មេឃុំ ដែល​បាន​ចាប់​មនុស្ស​យាម​ប្រចាំការ ទម្រាំ​តែ​ពង​ពស់​ញាស់​កូន​នឹង​មាន​លទ្ធភាព​លូន​ចូល​ទៅ​ក្នុង​ព្រៃ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ