ខណៈពេលនេះ អគ្គិភ័យ​ឆាបឆេះក្លិបកម្សាន្ត​​មួយកន្លែង​​ក្នុង​សង្កាត់ទន្លេ​បាសាក់​


រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹងថា នា​វេលាម៉ោង​​៥​និង​​​១៧នាទី​​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ ២០២០ មានករណី​​អគ្គិភ័យឆាប​ឆេះ​ក្លឹ​ប​កំសាន្ត​មួយ​កន្លែង​យីហោ ​អុី​ឌី​អឹ​ម ស្ថិតនៅ​ខាងក្រោយ​ស្ថានទូត​​រុស្ស៊ី​ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ បង្កការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​មាន​សម្ថ​កិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​កំពុង​តែ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

​ពាក់​ព​ន្ធ័​ករណី​ខាងលើ​នេះ​ដែរ​ គេ​មិន​ទាន់​ដឹងថា​​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយទេ​ ហើយទំហំនៃការខូចខាត​ក៏មិនទាន់ដឹងនៅឡើយដែរ ​ខណៈភ្លើង​​កំពុង​តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅឡើយ​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ