ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​នៅ​ដា​ណឺ​ម៉ាក​ប្រើប្រព័ន្ធ Zoom សម្រាប់​ឱ្យ​​អ្នកគាំទ្រ​ទស្សនាការ​ប្រកួត

3 ឆ្នាំ មុន

ប្រទេស​ដា​ណឺ​ម៉ាក ​៖ ក្លិប AGF Aarhus នៃ​លី​គ​កំពូល​ដា​ណឺ​ម៉ាក (Danish Superliga) អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ ១០,០០០​នាក់​អាច​ទស្សនា​ដោយ​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​មិត្តភក្តិ…

ប្រទេស​ដា​ណឺ​ម៉ាក ​៖ ក្លិប AGF Aarhus នៃ​លី​គ​កំពូល​ដា​ណឺ​ម៉ាក (Danish Superliga) អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ ១០,០០០​នាក់​អាច​ទស្សនា​ដោយ​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​មិត្តភក្តិ និង​គ្រួសារ​របស់​ពួក​គេ​តាម​រយៈ ការ​ប្រើប្រាស់​ប្រព័ន្ធ Zoom បើ​ទោះបីជា​ការ​ប្រកួត​រដូវ​កាល​នេះ ត្រូវ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន នៅ​ពេល​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា​ខាង​មុខ​ក៏​ដោយ ។

ជំនួប​រវាង​ក្រុម​ម្ចាស់ផ្ទះ AGF Aarhus ជាមួយ​ក្រុម Randers ក្នុង​កីឡដ្ឋាន Ceres Park នឹង​ក្លាយជា​ការ​ប្រកួត​ដំបូង​បង្អស់​សម្រាប់​ក្រប​ខណ្ឌ Danish Superliga ក្នុង​សម័យកាល​កូ​វី​ដ​-១៩​។
ក្រុម AGF Aarhus បាន​បញ្ជាក់​ថា​ខ្លួន​កំពុងធ្វើការ​ដំឡើង​អេ​ក្រង់​យក្ស​នៅ​ជុំវិញ​ទីលាន​ប្រកួត​ដោយ​បាន​ហៅ​វា​ថា អ្នកគាំទ្រ​និម្មិត​ដំបូង​គេ​បំផុត​នៅ​លើ​ពិភពលោក​។

អ្នកសម្របសម្រួល​គម្រោង​នេះ លោក Soren Carlsen បាន​និយាយ​ថា «​វា​ជា​ការ​បង្កើត​បរិយាកាស​នៅ​ជុំវិញ​ហ្គេ​ម ដូច្នេះ​កីឡាករ នឹង​មើលឃើញ​អ្នកគាំទ្រ​របស់​ពួក​គេ បើ​ទោះបីជា​អ្នកគាំទ្រ​មិន​អនុញ្ញាត​ឲ្យ​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន​ក៏​ដោយ​។ ពួក​គេ​នឹង​លឺ​វា ពួក​គេ​នឹង​មាន​អារម្មណ៍​ពី​វា ហើយនឹង​ឃើញ​វា​នៅ​លើ​អេ​ក្រង់​ដ៏​ធំ​នៅ​ក្បែរ​ទីលាន​ប្រកួត​»​។

លោក Soren Carlsen បាន​បន្ត​ថា គំនិត​នេះ​បាន​មក​ពី​កម្មវិធី​ទូរទស្សន៍​ដា​ណឺ​ម៉ាក​មួយ ដែល​អនុញ្ញាត​ឲ្យ​តារាចម្រៀង​ច្រៀង​ពី​ផ្ទះ ហើយ​ទស្សនិកជន​អាច​ទស្សនា​បាន​តាម​រយៈ​ប្រព័ន្ធ Zoom នេះ ។

អេ​ក្រង់​យក្ស​ចំនួន ៣ ត្រូវ​បាន​ភ្ជាប់​គ្នា​ដើម្បី​បង្កើត​បានជា​ផ្ទាំង​អេ​ក្រង់​ទំហំ 40×2.8m ដែល​មាន​ទំហំ​ផ្ទុក​រូបភាព​អ្នកគាំទ្រ​ចំនួន ២០០​នាក់​ក្នុង​ពេល​តែ​មួយ​។ ដែល​វា​នឹង​មាន ២២​ផ្នែក​ផ្សេង​ៗ​គ្នា​សម្រាប់​អ្នកគាំទ្រ​ក្នុង​ការ​ជ្រើសរើស​។

លោក Carlsen បាន​បន្ថែម​ថា «​ពួក​គេ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី ជុំវិញ​បាល់ទាត់ ព្រោះ​វា​ក៏​ប្រៀប​ដូច​ជា​ការ​ជួបជុំ​គ្នា​មួយ​នៅ​ក្នុង​កីឡដ្ឋាន ហើយ​នៅ​ទី​នេះ​អ្នក​នឹង​មានឱកាស​ជួប​មនុស្ស​មួយ​ចំនួន ដែល​អ្នក​តែងតែ​អង្គុយ​ជាមួយ​ពេល​មានការ​ប្រកួត ។ យើង​នឹង​តាមដាន​ពី​ដំណើរការ​របស់​វា សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី ២៨​។ ហើយ​ប្រសិនបើ​វាទ​ទួល​បាន​ជោគជ័យ យើង​នឹង​ដំណើរការ​វា​បន្ត​ទៀត នៅ​ប្រកួត​បន្ទាប់ ។

ប្រសិនបើ​មាន​ភាសា​ជេរ​ប្រមាថ​ណាមួយ​ពី​អ្នកគាំទ្រ កើត​មាន​ឡើង​អំឡុង​ពេល​ប្រកួត ពួក​គេ​នឹង​ត្រូវ​ផ្តាច់​ចោល​ចេញពី​ប្រព័ន្ធ​នេះ​តែ​ម្តង ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ