ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​វិនិយោគ​លើ​សណ្ឋាគារ​ហក់​ឡើង​ខណៈ​សណ្ឋាគារ​លំដាប់​ផ្កាយ​មួយ​ចំនួន​កាត់​បន្ថយ​បុគ្គលិក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ផ្តល់​ជូន​ក្រុមហ៊ុន​ចំនួន ៥ ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​សាងសង់​,​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​រួម​ និងគ​​ម្រោ​ង​ផ្សេង​ទៀត មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ជាង ១៦០ លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ​គម្រោង​វិនិយោគ​ដែល​កម្ពុជា​ទទួល​បាន​ពេល​នេះ​ត្រូវ​បាន​ខាង​សហជីព​ក្នុងស្រុក​មួយ​សាទរ ដោយ​រំពឹង​ថាបើ​គម្រោង​វិនិយោគ​នីមួយ​ៗ​ដំណើរការ​តាម​ការ​គ្រោងទុក​នោះ​នឹង​ស្រូប​យក​កំលាំង​ពលកម្ម​ច្រើន​ទៅ​តាម​ផ្នែក​និង​ជំនាញ​។…

រាជធានី​ភ្នំពេញ ​៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ផ្តល់​ជូន​ក្រុមហ៊ុន​ចំនួន ៥ ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​សាងសង់​,​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​រួម​ និងគ​​ម្រោ​ង​ផ្សេង​ទៀត មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ជាង ១៦០ លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ​គម្រោង​វិនិយោគ​ដែល​កម្ពុជា​ទទួល​បាន​ពេល​នេះ​ត្រូវ​បាន​ខាង​សហជីព​ក្នុងស្រុក​មួយ​សាទរ ដោយ​រំពឹង​ថាបើ​គម្រោង​វិនិយោគ​នីមួយ​ៗ​ដំណើរការ​តាម​ការ​គ្រោងទុក​នោះ​នឹង​ស្រូប​យក​កំលាំង​ពលកម្ម​ច្រើន​ទៅ​តាម​ផ្នែក​និង​ជំនាញ​។

យោង​តាម​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ត្រឹម​ថ្ងៃ​ទី​២២​ឧសភា​ឆ្នាំ​២០២០​នេះ​បាន​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន ៥ គម្រោង ដោយ​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ១៦៨ លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​និ​យោគ​គម្រោង​ចម្រុះ ក្នុង​នោះ​មាន​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥, គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​, គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​, គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារបន្ទះ ក្តារ​ប៉ា​កេរ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីឡាំង កេស​កា​តុង​ទូរ​ទឹកកក​ជាដើម ។

បើ​តាម​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​បញ្ជាក់​ថា​«​ក្រុមហ៊ុន​YONG WANG មាន​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៧០០​បន្ទប់ នៅ​ក្រុងព្រះសីហនុ មាន​ទុន​វិនិយោគ ១០៧,៩​លាន​ដុល្លារ​អា​មេ​រិ​ក​, ក្រុមហ៊ុន PROSPECT ENERGY​គ្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ ៧,៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​ក្រុមហ៊ុន​RISEN ENERGY (CAMBODIA) BATTAMBANG គ្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពលព្រះអាទិត្យ នេះ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ៥០,៩​លាន​ដុល្លារ​អា​មេ​រិ​ក ។

ដោយឡែក​តាម​សំណើរ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន​គណកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជូន​ដល់ ក្រុមហ៊ុន Campico Global Flooring មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារបន្ទះ ក្តារ​ប៉ា​កេរ​, ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ១ លាន​ដុល្លារ​អា​មេ​រិ​ក និង​ក្រុមហ៊ុន JL Cool Refrigeration Technology គ្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីឡាំង កេស​កា​តុង​ទូរ​ទឹកកក​, មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ស្វាយ​រៀង ខេត្តស្វាយរៀង​មាន​ទុន​វិនិយោគ​ចំនួន ១,២ លាន​ដុល្លារ​អា​មេ​រិ​ក​។​នៅ​ក្នុង​នោះ​រោងចក្រ​ទាំង​៥ ខាងលើ​នេះ ក្រោយ​ពី​ការ​សាងសង់ និង​ដាក់​ឲ្យ​ដំណើរការ គឺ​ត្រូវការ​កំលាំង​ពលកម្ម​បម្រើ​ការងារ​ប្រមាណ​ជិត ២​ពាន់​កន្លែង ។

លោក អាត់​ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​មាន​ប្រសាសន៍​ថា «​ខ្ញុំ​គិត​ថា​នៅ​ក្នុង​ពេល​ដែល​ស្ថានភាព​កូ​វី​ដ​កំពុង​តែ​រីក​រាល​នេះ យើង​ឃើញ​ថា​មាន​វិស័យ​ផ្សេង​ៗ​មានការ​ទាក់ទាញ​ការ​វិនិយោគ​ក្រៅពី​វិស័យ​កាត់ដេរ​និង​វិស័យ​ទេសចរណ​នេះ​វា​មាន​សក្តានុពល​ល្អ​ដែរ​។

លោក​បន្ត​ថា​« ក្នុង​កាលៈទេសៈ​នេះ បើ​មាន​ក្រុមហ៊ុន​វិនិយោគ​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​មក ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ​ល្អ ព្រោះ​ឥលូវ​នេះ​កំលាំង​ពលកម្ម​របស់​យើង​មាន​ច្រើន បើសិនជា​ក្រុមហ៊ុន ឬ​សហគ្រាស​កែ​ច្នៃ​ទាំងនោះ​ចាប់ផ្តើម​ទីផ្សារ​គឺ​អាច​ស្រូប​យក​កំលាំង​ជំនាញ​ឬ​អ្នក​ដែល​ពេញកំលាំង​ទៅ​ធ្វើការ​បាន​ច្រើន អីចឹង​ខ្ញុំ​គិត​ថា​វា​ផ្តល់​ផល​ចំណេញ​ឱ្យ​ទាំង​ក្រុមហ៊ុន​និង​កម្មករ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ