ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ចិន​រក​ឃើញវិជ្ជមាន​​៣​ករណី​បន្ថែម​ទៀត

3 ឆ្នាំ មុន

ចិន​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន ៣​ករណី​បន្ថែម​ទៀត និង​គ្មាន​អ្នក​​បាត់បង់ជីវិត​ថ្មី​ទេ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ…

ចិន​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន ៣​ករណី​បន្ថែម​ទៀត និង​គ្មាន​អ្នក​​បាត់បង់ជីវិត​ថ្មី​ទេ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ បើ​យោង​តាម​គណៈកម្មការ​សុខភាព​ជាតិ​។ នៅ​ថ្ងៃនេះ គេ​មិន​ទាន់​ធ្វើការ​សរុប​ករណី​នៅឡើយ​ទេ​។

ករណី​២​ក្នុង​ចំណោម​៣​ខាងលើ គឺ​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ និង ទីក្រុង​ក្វា​ង​ទុង ដែល​ជា​ករណី​នាំ​ចូល​ពី​ខាងក្រៅ​។ ករណី​១​ទៀត គឺជា​ការ​ឆ្លង​ក្នុង​សហគមន៍​នៅ​ភាគ​ខាង​ឥ​សាន​នៃ​ប្រទេស​ចិន ពោល​គឺ​ខេត្ត​ជី​លី​ន​។

ឥឡូវនេះ​ប្រទេស​ចិន​បាន​រក​ឃើញ​ករណី​ឆ្លង​សរុប​ទូ​ទាំង​ប្រទេស ៨២,៩៧៤​ករណី និង​មាន​អ្នក​ឈឺ​គេង​សម្រាក​នៅ​មន្ទីរពេទ្យ​៧៩​នាក់​។

ប្រទេស​ចិន​បាន​រាយការណ៍​ពី​ករណី​ដែល​អ្នកជម្ងឺ​ឈឺ តែ​មិន​មាន​រោគ​សញ្ញា​ថ្មី ចំនួន​៣៦​ករណី គិត​ត្រឹម​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ នេះ​គឺ​រាប់​បញ្ចូល​ទាំង​ករណី​គ្មាន​រោគ​សញ្ញា​ទាំងអស់ ដែល​រាប់​ចាប់តាំងពី​ចុងខែ​មិ​នា​។

ដោយឡែក ចំនួន​អ្នក​ស្លាប់​ផ្លូវការ​សរុប​នៅ​ប្រទេស​ចិន ដោយសារ​កូ​វី​ដ​១៩ មាន​ចំនួន ៤,៦៣៤​នាក់​៕ (យោង​តាម​ប្រភពពី edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ