ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្ចី​ម៉ូតូ​មិត្ត​ភក្តិជិះ​ដើរ​លេង​ លុះ​មក​វិញ​​ ត្រូវ​ជន១ក្រុមធ្វើសកម្មភាព​​បានសម្រេច​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ខ្ចីម៉ូតូមិត្តភក្តិ​ជិះដើរលេង លុះត្រឡប់មកដល់មុខបន្ទប់ជួល ខណៈ​កំពុង​តែ​ឈប់​ម៉ូតូ​ចាក់សោ​ចូល​បន្ទប់​ជួល​​ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​​ធ្វើ​សកម្មភាព​យក​ដែកគាស់​ និង​មួក​សុវត្ថិ​ភាពវាយ​ប្លន់​ម៉ូតូ​ពី​ជន​រង​គ្រោះទៅបាត់ដោយសុវត្ថិភាព ។ ​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង ៣០​នាទី​រំលង​ឈាន​ចូល​ថ្ងៃ​ទី​២៤…

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ខ្ចីម៉ូតូមិត្តភក្តិ​ជិះដើរលេង លុះត្រឡប់មកដល់មុខបន្ទប់ជួល ខណៈ​កំពុង​តែ​ឈប់​ម៉ូតូ​ចាក់សោ​ចូល​បន្ទប់​ជួល​​ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​​ធ្វើ​សកម្មភាព​យក​ដែកគាស់​ និង​មួក​សុវត្ថិ​ភាពវាយ​ប្លន់​ម៉ូតូ​ពី​ជន​រង​គ្រោះទៅបាត់ដោយសុវត្ថិភាព ។

​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង ៣០​នាទី​រំលង​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​ខែឧសភា​ ឆ្នាំ​២០២០ ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវ​បេតុង​លេខ​៧៧ BT នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ​ខណ្ឌមានជ័យ ។

ជន​រង​គ្រោះឈ្មោះ​ច​ន សុខ​ប្រណិត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជា​និស្សិត​ ស្នាក់​នៅ​បន្ទប់​ជួល​​មួយ​កន្លែងនៅក្នុងភូមិឃុំ​​កើតហេតុ​ខាងលើ​ ​និង​មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកម៉ូតូមួយគ្រឿង​ដែលជនសង្ស័យ​យកទៅបាត់ម៉ាក​​ស៊ុ​យ​ហ្សុ៊គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ ១GB-០០០៨ ។

តាម​ប្រភពពី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ល្ងាច​មុន​ពេល​កើតហេតុ​ ​គាត់​បាន​ខ្ចី​ម៉ូតូ​​មួយគ្រឿង​ខាងលើ​ពី​មិត្ត​ភក្តិ​ ​ជិះ​​ដើរ​លេង​ រហូត​ដល់វេលា​​ម៉ោង​កើតហេតុ​ ​នៅពេល​គាត់​​ត្រឡប់​មក​ដល់​មុខ​​បន្ទប់ជួលវិញ​​បាន​ឈប់​ម៉ូតូ​ចាក់សោ​ទ្វាររបង​ដើម្បី​យក​ម៉ូតូ​ចូល​ទៅ​ខាងក្នុង​បន្ទប់ ស្រាប់តែ​ពេល​នោះ​ក៏​មាន​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ចំនួន​២​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ មក​ពីក្រោយ​រួច​ក៏​បាន​យក​ដែកគាស់​និង​មួក​សុវត្ថិភាព​វាយ​មកលើ​​គាត់ ​ធ្វើ​ឱ្យ​​គាត់​រត់​ស្រែក​ឲ្យ​គេ​ជួយ ពេល​នោះ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​​គាត់​គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​រត់​មក​ឡើង​ដល់​ផ្លូវ​២៧១ មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត ​(ពេទ្យ​រុ​ស្ស៊ី​) ក៏​បាន​ប្រាប់​ទៅ​អ្នក​លក់ដូរ​នៅ​ខាង​មុខ​ពេទ្យ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ ភ្លាម​ៗ​នោះ​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ បាន​នាំ​ជន​រង​គ្រោះ​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បីពិនិត្យ រួច​ហើយ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន​ ដើម្បី​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ