ម្ចាស់​យំ​ស្រែក​លេង​ចេញ ខណៈ​ឡាន​ចត​ស្ងៀម​ឆេះ​អស់​ជិត​៤​ម៉ឺន​ដុល្លារ


រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ​៣​តោន​កន្លះ​១​គ្រឿង ដឹក​គ្រឿងអគ្គិសនី ខណៈ​កំពុង​ចត​ស្ងៀម​ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដែល​សង្ស័យ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ត​ភ្លើង ហើយ​បន្ទាប់​មក​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​អន្តរាគមន៍ និង​នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង ទៅ​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​គិត​ជា ទឹកប្រាក់​អស់​ជិត​៤​ម៉ឺន​ដុល្លារ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៣៤​អឺ ផ្លូវ​លេខ​២​អា​កែង​ផ្លូវ​លេខ​៣ ស្ថិត​នៅ​ក្នុង​បុរី​ស្រេង​គង់ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​០១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 3E-9020 ចំណុះ​៣,៥​តោន ដឹក​សម្ភារៈ​អគ្គី​ស​នី​ពេញ​ក្នុង​ទ្រុង ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ អ៊ួ​ន រាជ អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

បើ​តាម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការ​ឆាបឆេះ​នេះ គឺ​ផ្តើម​ចេញពី​ការ​ឆ្លង​ប្រព័ន្ធ​ភ្លើង​រថយន្ត​បង្ក​ជា​ការ​ទុ​ស្សេ​ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​បំផ្លាញ​រថយន្ត​០១​គ្រឿង​ខាងលើ​រួម និង​សម្ភារៈ​គ្រឿងអគ្គិសនី​ពេញ​ក្នុង​រថយន្ត​ដែល​ម្ចាស់​នាំ​ចូល​ពី​ក្រៅប្រទេស ហើយ​មិន​ទាន់​បាន​រើ​ចេញ​នៅឡើយ ។ ប៉ុន្តែ​ខណៈនោះ​មិន​បាន បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​នោះ​ទេ ហើយ​ទំហំ​នៃ​ការ​ខាតបង់​នៅ​ក្នុង​គ្រោះ​អគ្គី​ភ័យ​នេះ បើ​តាម​ម្ចាស់​ប្រាប់​ថា គិត​ជា​ទឹកប្រាក់​ជិត​៤​ម៉ឺន​ដុល្លារ ។

ចំណែក​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​អន្តរាគមន៍​ដោយ​នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង ទៅ​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ​មិន​រាលដាល​ទៅ​ផ្ទះ​ដទៃ​ទៀត​ឡើយ ។ ក្នុង​នោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ០២​គ្រឿង និង​រថយន្ដ​ពន្លត់អគ្គីភ័យ​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន ០១​គ្រឿង ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ