៣ យុទ្ធសាស្ត្រ​ជួយ​ឲ្យ​អាជីវករ​កាន់តែ​ជោគជ័យ​បន្ទាប់​ពី​ឆ្លង​ផុត​កូ​វី​ដ​-១៩


កូ​វី​ដ ១៩ បាន​បង្ក​គ្រោះភ័យ​ទាំង​ផ្នែក​សុខភាព និង​សេដ្ឋកិច្ច ហើយ​ផល​ប៉ះពាល់​ទាំងនេះ​អាច​នឹង​មាន​វត្តមាន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​ពី​ពិភពលោក​ឆ្លង​ផុត​ការ​ផ្ទុះ​ជំងឺ​ខាងលើ ។ ពិភពលោក ព្រមទាំង​ទីផ្សារ អតិថិជន និង​អ្នកលក់​មាន​ភាព​ខុស​ពី​មុន ហើយ​ពួក​គេ​អាច​នឹង​ផ្លាស់​ប្តូរ​ជា​រៀង​រហូត​ដែរ ។ ដូច្នេះ​តើ​អាជីវករ​ត្រូវធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ជោគជ័យ​ក្នុង​ពិភពលោក​ថ្មី​បន្ទាប់​ពី​កូ​វី​ដ ១៩​?

១. រក​ឱកាស
អាជីវករ​តែងតែ​ចេះ​រក​ឱកាស​នៅ​ជុំវិញ​ខ្លួន ។ ឱកាស​ដំបូង​ដែល​អាជីវករ​ត្រូវ​យកចិត្តទុកដាក់​លើ គឺ​ការ​បង្កើន​ចំណែក​ទីផ្សារ ។ បច្ចុប្បន្ន​នេះ ទម្លាប់ និង​ភាព​ស្មោះត្រង់​របស់​អតិថិជន​ត្រូវ​បាន​ផ្លាស់​ប្តូ​រហើយ ដូច្នេះ​វា​ជា​ឱកាសល្អ​ក្នុង​ការ​ទាក់ទាញ​អតិថិជន​ថ្មី​មក​កាន់​អាជីវកម្ម​អ្នក ។

ក្រៅពី​នេះ​ទៅ​ទៀត វា​ជា​ពេល​ដែល​អ្នក​ត្រូវ​វាយតម្លៃ​លើ​ផ្នែក​មួយ​ចំនួន​ក្នុង​អាជីវកម្ម​របស់​អ្នក​ដែល​កំពុង​ធ្វើ​ឲ្យ​អ្នក​ខាតបង់​ជា​រៀង​រាល់​ខែ ។ អ្នក​អាច​បោះបង់​វា​ចោល ចរចា​ជាមួយ​ភាគី​ជាប់​ទាក់ទិន​ឡើង​វិញ ឬ​រក​ជម្រើស​ថ្មី​ដែល​ល្អ​ជាង​មុន ។

២. បង្កើត​អាជីវកម្ម​សម្រាប់​ពិភពលោក​ថ្មី
កូ​វី​ដ​១៩ បាន​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ក្នុង​សេដ្ឋកិច្ច ទីផ្សារ សហគមន៍ និង​គោលការណ៍​របស់​មនុស្ស​ផង​ដែរ ។ ដោយហេតុ​ដូចនេះ អាជីវកម្ម​ដែល​ចង់​ជោគជ័យ​ត្រូវ​តែ​ផ្តោត​ស្មារតី​លើ​ការ​ធ្វើ​ទំនើប​កម្ម​ផ្នែក​បច្ចេកវិទ្យា និង​ការ​ប្រមូល​ទិន្នន័យ និង​ចំណេះ​ដឹងផង​ដែរ ។

៣. រក​វិធី​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ
មនុស្ស​ជា​ច្រើន​នឹង​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ផលិតផល និង​សេវាកម្ម​ដែល​ផ្គត់ផ្គង់​តាម​តម្រូវការ​សំខាន់​ៗ​ដូច​ជា​អាហារ និង​ការ​រស់នៅ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត ភាព​ងាយស្រួល​ក៏​នឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​ដែរ​ដូច​ជា​ការ​ទិញ​ទំនិញ​អន​ឡាញ និង​ធ្វើការ​ពី​ផ្ទះ​ជាដើម ។ និង​ចុង​ក្រោយ មនុស្ស​អាច​នឹង​ងាក​ទៅ​ពេញចិត្ត​ការ​ចែករំលែក​បទ​ពិសោធន៍ និង​អនុស្សាវរីយ៍​ជាមួយ​អ្នក​ដទៃ​ច្រើន​ជាង​លើ​សម្ភារៈ​ប្រើប្រាស់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ