ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីភ្លៀងធ្លាក់មួយមេលាយលំ និងខ្យល់កន្ត្រាក់ កាលពីល្ងាចម្សិលមិញ វេលាម៉ោង១៨និង៣០នាទី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន០១ឃុំ កណ្តែក ០៦ភូមិ ខេត្តសៀមរាប ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ ។
ករណីភ្លៀងធ្លាក់មួយមេលាយលំ និងខ្យល់កន្ត្រាក់ក្នុងនោះ មានដូចជា ភូមិគោកធ្លករបើកដំបូល ១០ខ្នង រលំ០១ខ្នង ភូមិត្រាងរបើកដំបូល០១ខ្នង ភូមិស្ពានក្អែករបើកដំបូល០១ខ្នង ភូមិល្អក់របើកដំបូល០៤ខ្នង ភូមិត្រពាំងទឹមរបើកដំបូល០១ខ្នង រលំ០១ខ្នង ភូមិច្រេសរបើកដំបូល០១ខ្នង រលំ០២ខ្នង ។
ដោយសរុបរបើកដំបូលចំនួន១៨ខ្នង រលំផ្ទះចំនួន០៤ខ្នង និងមិនមានរងរបួសប្រជាពលរដ្ឋណាម្នាក់ទេ ៕