ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់ ស្ត្រី​ម្នាក់ ​ពាក់ព័ន្ធ​ស៊ីដាច់​ប្រាក់​ជាង​1​លាន​ដុល្លារ​លក់​ដី​ខ្យល់ (វីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមបាន​ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​​ភ្នំពេញ បាន​និង​កំពុង​បើក​ការ​ស៊ើបសួរ​ឈ្មួញ​រកស៊ី​ទិញ​-​លក់​ដី​នៅ​ខេត្តកំពង់ស្ពឺ​ចំនួន​៣​នាក់ ដែល​​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​អ្នក​ដទៃ​ចំនួន​១​លាន​៥​សែន​ដុល្លារ​អា​មេ​រិ​ក រឿង​លក់​ដី​ខ្យល់​ជិត​២០០​ហិ​កតា នៅ​ភូមិ​ស្ដុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមបាន​ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​​ភ្នំពេញ បាន​និង​កំពុង​បើក​ការ​ស៊ើបសួរ​ឈ្មួញ​រកស៊ី​ទិញ​-​លក់​ដី​នៅ​ខេត្តកំពង់ស្ពឺ​ចំនួន​៣​នាក់ ដែល​​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​អ្នក​ដទៃ​ចំនួន​១​លាន​៥​សែន​ដុល្លារ​អា​មេ​រិ​ក រឿង​លក់​ដី​ខ្យល់​ជិត​២០០​ហិ​កតា នៅ​ភូមិ​ស្ដុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ទាំង​៣​នាក់​នេះ មាន​ទីលំនៅ​នៅ​ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ និង​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ដែល​មាន ៖ ១-​ឈ្មោះ រស់ សុគន្ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ២-​ឈ្មោះ អ៊ុ​ង ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ និង
៣-​ឈ្មោះ ផាត់ សុខ​កាន ភេទ​ស្រី អាយុ៤០​ឆ្នាំ ។

ក្រោយ​ពី​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ដែល​សំណុំរឿង​នេះ​ស្ថិត​នៅ​ដៃ​លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បើក​ការ​ស៊ើបសួរ ។

សេចក្តីរាយការណ៍​បន្ត​ថា នគរបាល​ព្រហ្ម​ទណ្ឌ​ទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជន​សង្ស័យ​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ យ៉​ន សេង​ហាង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ យោង​តាម​​ពាក្យ​បណ្ដឹង​នោះ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ រូប​គាត់ (​យ៉​ន សេង​ហាង​)​បាន​ធ្វើ​កិច្ចសន្យា​ស្ដី​ពី​ការ​ទិញ​-​លក់​ដី​ជាមួយ​ឈ្មោះ រស់ សុគន្ធ និង​ឈ្មោះ អ៊ុ​ង
ប៊ុ​ន​ថន លើ​ផ្ទៃដី​ទំហំ​១៩១​ហិ​កតា ដែល​មា​នទី​តាំងនៅ​ភូមិ​ស្ដុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

បន្ទាប់​ពី​បាន​ចុះ​កិច្ចសន្យា​ទិញ​-​លក់​ដី​រួច​ហើយ ជន​រង​គ្រោះ​បាន​ធ្វើការ​ទូទាត់​ប្រាក់​ថ្លៃ​ទិញ
ដី​ឲ្យ​ទៅ​ឈ្មោះ រស់ សុគន្ធ និង​ឈ្មោះ អ៊ុ​ង ប៊ុ​ន​ថន ជា​បន្ដបន្ទាប់​រហូត​គ្រប់​ចំនួន​១,៥​លាន
ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​កិច្ចសន្យា​ខាងលើ​នេះ គាត់​មាន​សិទ្ធិ​ឈូស​ឆាយ​ដើម្បី​អភិវឌ្ឍន៍​លើ​ដី និង​មាន​សិទ្ធិ​អាស្រ័យ​ផល ធ្វើការ​ពុះ​ជា​ឡូត៍​លក់​ឬ​ជួល​ជូន​អតិថិជន ។ លុះដល់​ពេល​ត្រូវការ​ឈូស​ឆាយ​ផ្ទៃដី​នោះ រូប​គាត់​ជា​ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​ជនសង្ស័យ​ទាំង​៣​នាក់ ដើម្បី​ឲ្យ​ពួក​គេ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ឈូស​ឆាយ​ពី​រដ្ឋបាល​ស្រុក​ឧដុង្គ ស្រាប់តែ​ពួក​គេ​គេចវេះ​រហូត ។

ដោយ​មានការ​សង្ស័យ រូប​គាត់​បាន​ពឹងពាក់​មេធាវី​ធ្វើ​ពាក្យ​ស្នើ​សុំ​អនុញ្ញាត​ច្បាប់​ឈូស​ឆាយដី ទៅ​រដ្ឋបាល​ស្រុក​ឧដុង្គ​ដោយ​ផ្ទាល់ ។ ពេល​នោះ​ខាង​រដ្ឋបាល​ស្រុក​ឧដុង្គ បាន​ឆ្លើយ​តប​វិញ​ថា ឯកសារ​ពាក្យ​ស្នើ​សុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​របស់​ឈ្មោះ អ៊ុ​ង ប៊ុ​ន​ថន និង​ពាក្យ​ស្នើ​សុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​របស់​ឈ្មោះ រស់ សុគន្ធ គឺជា​ឯកសារ​ក្លែងក្លាយ ដែល​ជា​ឯកសារ​យក​មក​ចុះ​កិច្ចសន្យា​ទិញ​-​លក់​ដី​ដើម្បី​ឆបោក​ប្រាក់​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ ។

យោង​លើ​ការ​បញ្ជាក់​របស់​រដ្ឋបាល​ស្រុក​យ៉ាង​ដូច្នោះ​ហើយ ទើប​រូប​គាត់​ជា​ជន​រង​គ្រោះ​ដឹង​ប្រាកដ​ថា ជនសង្ស័យ​ទាំង​៣​នាក់​ពិតជា​មានគំនិត​ទុច្ចរិត​ឆបោក​ប្រាក់ ទើប​គាត់​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ចូល​ទៅ​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ចាត់​ការ​តាម​ផ្លូវច្បាប់ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នេះ ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់​ឲ្យ​នគរ​បាល​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​ណ្ឌ​កម្រិត​ធ្ងន់ ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជា​បន្ទាន់ ហើយ​ទី​បំ
ផុត​ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ បញ្ជូន​ទៅ​សាលាដំបូង​តែ​ម្តង ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ