ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​លោក​មេ​ប៉ុ​ស្តិ៍​រាយ​ការ​ណ៍កុហក​ទើប​លោកស្នងការឱ្យ​ស៊ើប​ជា​ថ្មី​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សំណុំរឿង​មិន​ច្បាស់លាស់​មួយដែល​បាន​កើតឡើង កាលពី​ចុង​ស​ប្ដា​ហ៍​មុននៅ​កណ្ដាល​បឹង​​ទន្លេសាបក្នុងស្រុក​ឯក​ភ្នំ ត្រូវ​បាន​លោកស្នងការ​ខេត្តបញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ​ឡើង​វិញ បន្ទាប់​ពី​សង្ស័យ​ទៅ​លើ​របាយ​ការ​ណ៍​លោក​មេ​ប៉ុ​ស្តិ៍​​ម្នាក់​ថា ជា​របាយ​ការ​ណ​៍​ភូត​កុហក់ ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​លឹ​ម…

ខេត្តបាត់ដំបង ​៖ សំណុំរឿង​មិន​ច្បាស់លាស់​មួយដែល​បាន​កើតឡើង កាលពី​ចុង​ស​ប្ដា​ហ៍​មុននៅ​កណ្ដាល​បឹង​​ទន្លេសាបក្នុងស្រុក​ឯក​ភ្នំ ត្រូវ​បាន​លោកស្នងការ​ខេត្តបញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ​ឡើង​វិញ បន្ទាប់​ពី​សង្ស័យ​ទៅ​លើ​របាយ​ការ​ណ៍​លោក​មេ​ប៉ុ​ស្តិ៍​​ម្នាក់​ថា ជា​របាយ​ការ​ណ​៍​ភូត​កុហក់ ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ខេត្ត ដែល​ទើប​ប្រកាស​ចូល​កាន់​តំណែង​ក្ដៅ​ៗ​ ។

ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ លោក លឹ​ម ពុ​ទ្ធី​ឡា បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី​២២ ឧសភា ថា លោក​បាន​ទ​ទូល​ដំណឹង​អំពី​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​បាន​កើតឡើង​នៅ​តំបន់​ទន្លេសាប​នោះ​ហើយ​។ ពេល​នេះ​ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​លោក​ចាត់ការ​តាម​នីតិវិធី ដើម្បី​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឡើង​វិញ ក្នុង​គោលបំណង​ស្វែងរក​ការ​ពិត​ ។ ប៉ុន្តែ​លោកស្នងការ​រង​ដែល​ទើប​ចូល​កាន់​តំណែង​បាន​ជាង​១​ស​ប្ដា​ហ៍​​រូប​នេះ មិន​បាន​ពន្យល់​ឲ្យ​ប្រាកដ​អំពី​រឿងរ៉ាវ​ដែល​ត្រៀម​ចុះ​ស៊ើបអង្កេត​ឡើង​វិញ​ថា ជា​សំណុំរឿង​អ្វី​នោះ​ទេ​។

ពាក់ព័ន្ធ​នឹង​បទបញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​បទល្មើស​នេះ បើ​តាម​មន្ត្រី​ការិយាល័យ​ជំនាញ បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នេះ គឺ​ធ្វើ​ឡើង ដោយ​យោង​លើ​របាយ​ការ​ណ៏​មិន​ច្បាស់លាស់ របស់​លោក​ម៉ៃ ធី នាយ​ប៉ុ​ស្ដិ៍​រដ្ឋ​បាល​នគរបាល កោះ​ជី​វាំង​។ របាយ​ការ​ណ៏​នោះ​បាន​រា​យា​ការ​ណ៏​ថា កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ឧសភា មាន​ឧប្បតិហេតុ​មួយ បាន​កើតឡើង​នៅ​ចំណុច​ដែន​ឡូ​ត៏​នេសាទ​បំរុង ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯង​ភ្នំ​។ ឧប្បតិហេតុ​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ដែល​កំពុង​ជិះ​កាណូត​រង​បួស​បាក់ជើង​ម្ខាង​។

មេ​ប៉ុ​ស្ដិ៍​កោះ​ជី​វាំង លោក ម៉ៃ ធី បាន​សរសរ​នៅ​ក្នុង​របាយ​ការ​ណ៍​​ថា ឧប្បតិហេតុ​នោះ បង្ក​ឡើង​ដោយ​អ្នក​បើកកាណូត​ស្មាច់ ធ្វើ​ឲ្យ​ស្លាប​ចាក់​ប៉ះ​នឹង​វត្ថុ​រឹង​ដែល​កប់​នៅ​ក្នុង​ទឹក ធ្វើ​ឲ្យ​ដងដោយ​ក្រ​វ៉ា​ត់​ស្លាប​ចាក់​ត្រូវ​ចំ​អ្នក​អង្គុយ​កណ្ដាល​កាណូត​រង​របួស​បាក់ជើង​ស្ដាំ​ម្ខាង​។ ជន​រង​គ្រោះ​ឈ្មោះ អ៊ឹ​ង វ​ណ្ណា ប្រុស​អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង​។

ប៉ុន្តែ​ប្រជាពលរដ្ឋ​រស់នៅ​កោះ​ជី​វាំង ដែល​ជ្រាប​អំពី​រឿង​នេះ​ច្បាស់​បាន​ចង្អុលមុខ​ចំ​ៗ​ថា «​លោក​ម៉ៃ ធី មេ​ប៉ុ​ស្ដ៏​កោះ​ជី​វាំង បាន​ធ្វើ​របាយ​ការ​ណ៏​ភូត​កុហក់​ថ្នាក់ដឹកនាំ​»​។ ពលរដ្ឋ​បាន​បំភ្លឺ​យ៉ាង​ជាក់លាក់​ថា តាម​ពិត​បុរស​ម្នាក់​ឈ្មោះ អ៊ឹ​ង វ​ណ្ណា រង​បួស​បាក់ជើង ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​AK.47 របស់​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ វី​រៈ នៅ​អង្គភាព​មណ្ឌល​៥ តែ​មន្ត្រី​រូប​នេះ​ប្រចាំការ​នៅ​ស្នាក់​ការ​បឹង​ទន្លេសាប ក្នុង​ឃុំ​កោះ​ជី​វាំង នៅ​ពេល​ជិះ​លើ​កាណូត​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ជាមួយ​គ្នា​ពេល​យប់​។

ប្រភព​ព័​ត៌មាន​នេះ បាន​ផ្ដល់​អំពី​ហេតុ​ការ​ណ៏​ដែល​នាំ​ឲ្យ​ផ្ទុះអាវុធ​នេះ​ថា បុរស​ម្នាក់​ឈ្មោះ អ៊ឹ​ង វ​ណ្ណា ដែល​ត្រូវ​គ្រាប់​បាក់ជើង​ម្ខាង​នេះ តែង​អះអាង​ថា ខ្លួន​ជា​មន្ត្រី​យោធា ហើយ​តែង​ស្លៀកពាក់​ឯកសណ្ធាន​ប៉ា​រ៉ា​ជា​ប្រចាំ ជិះ​កាណូត​ប​ង្អូ​ត​អ្នក​ភូមិ​លើ​ទឹក​។ នៅ​យប់​កើតហេតុ បុរស​នេះ​បាន​ជិះ​កាណូត​ជាមួយ​មនុស្ស​២​នាក់ គឺ​មន្ត្រី​យោធា​ឈ្មោះ វី​រៈ (​អ្នក​ផ្ទុះអាវុធ​) ប្រដាប់​ដោយ​កាំភ្លើង​AK.47 មួយ​ដើម និង ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ​ទេ​។ គេ​មិនដឹង​ថា ក្រុម​យោធា​នេះ​ទ​ទូល​បទបញ្ជា​ពី​ខាង​ណា​ដែរ​ទេ ក្នុង​ការ​ចេញ​បង្ក្រាប​បទល្មើស​ទាំង​យប់​នេះ​។

ប្រភព​បាន​បញ្ជាក់​ថា ពេល​ចេញដំណើរ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ប្រទះ​នឹង​កាណូត​ជនជាតិ​យូ​ន ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​នេសាទ​។ ពេល​នោះ​ក្រុម​យោធា បាន​ព្យាយាម​ដកហូត​យក​ឧ​បករ​ណ៏​នេសាទ​ពី​ពួក​យូ​ន រហូត​មានការ​ប្រទាញប្រទង់​គ្នា​កណ្ដាល​ទឹក​។ សេចក្ដី​រាយ​ការ​ណ៏​ដដែល​នេះ បាន​បន្ថែម​ថា ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ មន្ត្រី​យោធា​ឈ្មោះ វី​រៈ ទំនងជា​ក្ដៅ​មុខ ក៏​បាន​លើក​កាំភ្លើង​AK អា​មេ តែ​ភ្លាត់ស្នៀត​ក៏​រាលកៃ​ផ្ទុះ​ចំនួន​០៣​គ្រាប់ បណ្ដាល​ឲ្យ​ត្រូវ​ចំ​ជើង​គ្នា​ឯង ឈ្មោះ វ​ណ្ណា រង​បួស​បាក់ជើង​ខាងស្ដាំ រីឯ​ជនជាតិ​យូ​ន​ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ បាន​ឆក់​ឪ​កាស​បន្ថែម​ល្បឿន​កាណូត​ដាក់​មេ​ប្រូច​បាត់​ស្រមោល ខណៈ​ខាង​មន្ត្រី​យោធា​បាន​ត្រិ​ម​ស្រ​វេ​ស្រ​វ៉ា​ដឹក​បក្សពួក​ខ្លួន​ទៅ​រក​មន្ទីរពេទ្យ​។

នេះ​ជា​រឿងរ៉ាវ​ពិតប្រាកដ ដែល​បាន​កើតឡើង​នៅ​កណ្ដាល​បឹង​ទន្លេសាប ដែល​នាំ​ឲ្យ​ជន​ក្លែង​ធ្វើ​ជា​យោធា​ម្នាក់​រង​បួស​បាក់ជើង​ម្ខាង ដោយសារ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​គ្មាន​ផែនការ​ពិតប្រាកដ​។ មន្ត្រីឃុំ​កោះ​ជី​វាំង​ម្នាក់​បាន​រិះគន់​អំពី​ទម្លាប់​ធ្វើ​ការងារ​របស់​លោក ម៉ៃ ធី មេ​ប៉ុ​ស្ដ៏​កោះ​ជី​វាំង​ថា នេះ​មិនមែន​ជា​លើក​ទី​១ ទេ​ដែល​មន្ត្រី​រូប​នេះ​យក​ច្បាប់​ធ្វើ​ជា​ល្បែង​លេងសើច​។ កន្លង​មក​មន្ត្រី​រូប​នេះ​តែង​រាយ​ការ​ណ៏​ភូត​កុហក់​ថ្នាក់ដឹកនាំ​ជា​និច្ច តែ​គេ​មិន​ដែល​ឃើញ​ថ្នាក់ដឹកនាំ​សួរ​ដេញដោល​ទេ ហើយ​គេ​ក៏​មិនដឹង​ថា តើ​ថ្នាក់លើ​មិនដឹង​មែនឬ​ក៏​ដឹង​ដែរ​តែ​មិន​ខ្វល់ ? ។

ពាក់ព័ន្ធ​នឹង​ឈ្មោះ អុឹ​ង វ​ណ្ណា ដែល​ត្រូវ​គ្រាប់កាំភ្លើង​វិញ បើ​តាម​មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ត្រូវ​របួស ក្រុម​នេះ បាន​ដឹក​អ្នក​របួស​តាម​កាណូត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តសៀមរាប​ទាំង​យប់ ហើយ​រហូត​មក​ដល់​ពេល​នេះ អ្នក​របួស​នោះ​ក៏​កំពុង​សម្រាក​ព្យាបាល​នៅ​ទីនោះ​នៅឡើយ​ដែរ​។ ជុំវិញ​របាយ​ការ​ណ៍​​លោក ម៉ៃ ធី មេ​ប៉ុ​ស្ដ៏​កោះ​ជី​វាំង ដែល​មហាជន​រិះគន់​ថា ជា​របាយ​ណ៏​ការ​ភូត​កុហក​នោះ លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ខេត្ត​ហាក់​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បាន​ថា វា​ជា​របាយ​ការ​ណ៏​ពិត ឬ មិន​ពិត​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា ពេល​នេះ​ត្រូវ​រង​ចាំ​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ជា​ថ្មី​សិន ទើប​លោក​អាច​បំភ្លឺ​បន្ថែម​ទៀត​បាន​។

បើ​តាម​ព័​ត៌​​មាន​ចុង​ក្រោយ ដែល​កោះសន្តិភាព ទ​ទូល​បាន​តាម​ទូរស័ព្ទ​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២២ ឧសភា នេះ​គឺ​ពេល​នេះ លោក ម៉ៃ ធី មេ​ប៉ុ​ស្ដ៏​ជី​វាំង កំពុង​ចលាចល​សម្បើម​ណាស់​ពី​រឿង​ធ្វើ​របាយ​ការ​ណ៍​បោក​ប្រាស​់​លោកស្នងការ​ខេត្ត​នេះ ​។ មិនតែប៉ុណ្ណោះ​ឮ​ថា មន្ត្រី​បោកប្រាស​រូប​នេះ កំពុង​ធ្វើ​ដំណើរ​យ៉ាង​តក់​ក្រហល់​មក​កាន់​អធិការ​ស្រុក​ឯក​ភ្នំ ដើម្បី​សុំ​កែតម្រូវ​របាយ​ការ​ណ៏​នោះ​ទៀត​ផង​ ។ ប្រភព​ព័​ត៌​មានបាន​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ម៉ៃ ធី ធ្វើ​របាយ​ការ​ណ៏​បោក ថ្នាក់លើ ដោយសារ​តែ​ជន​បង្ក​ឈ្មោះ វី​រៈ ជា​មិត្តភក្ដិ​ចាក់ទឹកមិនលិច​ជាមួយ​ខ្លួន ទើប​ប្រថុយធ្វើ​របាយ​ការ​ណ៏​បោក​មួយ​ក្ដា ព្រោះតែ​មាន​ចេតនា​ចង់​ជួយ​មិត្តសម្លាញ់ តែ​បែរជា​វណ្ឌ​.​ក​ខ្លួនឯង​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ