ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៤​ខែ​ដើមឆ្នាំ​​នេះ បង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធគ្រឿងញៀ.ន​ជាង​៧​ពាន់​​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ផ្តោត​លើ​កា​រ​បង្ក្រាប​​ក្រុម​ឧក្រិដ្ឋជន និង​ជន​ពាក់​ព័ន្ធ​គ្រឿងញៀន​ទូ​ទាំង​ក្នុង​រយៈពេល​៤ ខែ​ដើម​ឆ្នាំ​២០២០​នេះ បាន​ធ្វើ​ការ​ឃាត់ខ្លួន​មនុស្ស​ជាង​៧​០០០​នាក់ ក្នុង​នោះ​មាន​ជនបរទេស​ជាង​១០០ នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ទទួល​បាន…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ផ្តោត​លើ​កា​រ​បង្ក្រាប​​ក្រុម​ឧក្រិដ្ឋជន និង​ជន​ពាក់​ព័ន្ធ​គ្រឿងញៀន​ទូ​ទាំង​ក្នុង​រយៈពេល​៤ ខែ​ដើម​ឆ្នាំ​២០២០​នេះ បាន​ធ្វើ​ការ​ឃាត់ខ្លួន​មនុស្ស​ជាង​៧​០០០​នាក់ ក្នុង​នោះ​មាន​ជនបរទេស​ជាង​១០០ នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ទទួល​បាន ក្រោយ​ពី​កិច្ចប្រជុំ​ស្តី​ពី​ការ​បូក​សរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​៤​ខែ​ដើមឆ្នាំ​២០២០ និង​ផ្សព្វផ្សាយ​ផែនការ​អនុវត្ត​បន្ត​កាលពី​ព្រឹក​ថ្ងៃ​ទី ២១ ខែឧសភា ឆ្នាំ​២០២០​នេះ ។

កិច្ចប្រជុំ​នោះ​ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក ជី​តូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ដែល​លោកនាយ​ឧត្តមសេនីយ៍​បាន​មាន​ប្រសាសន៍​ថា ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់ពី​ខែមករា ​ដល់​ខែមេសា ឆ្នាំ​២០២០ បាន​ចំនួន​៣​៥៧២​ករណី ឃាត់​មនុស្ស​ចំនួន​៧​០៤១​នាក់ ស្ត្រី​ចំនួន​៤​៣៥​នាក់ ក្នុង នោះ​អ្នក​ជួញដូរ​២​១៤៣​ករណី ឃាត់ខ្លួន​ចំនួន​៣៩៣៣​នាក់ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​នោះ​ដែរ ក៏​បាន​ឃាត់​ខ្លួន ជនបរទេស​ចំនួន​១១៤​នាក់ ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ចំនួន​៧៥​នាក់, ចិន​២១​នាក់, ថៃ​៥​នាក់, ឡាវ​៣​នាក់, ហ្វី​លី​ពី​ន​២​នាក់, សិង្ហ​បុរី​២​នាក់, អង់គ្លេស​២​នាក់, ជប៉ុន​១​នាក់, ឥណ្ឌូ​នេ​ស៊ី​១​នាក់, ហុងកុង​១​នាក់ និង​ភូមា​១​នាក់ ។ ដោយឡែក​គ្រឿង​ញៀន​ដែល​ចាប់​បាន​ក្នុង​រយៈពេល​៤​ខែ​នោះ គឺ​មាន​ចំនួន​ជាង ១៩២​គីឡូក្រាម កញ្ឆា​ស្រស់​ចំនួន​១៨០,៤៩០​ដើម និង​កញ្ឆា​ស្ងួត​ចំនួន​២២៥​គីឡូក្រាម ។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​លើក​ឡើង​ទៀត​ថា ករណី​ធំ​ៗ​ចាប់ពី​មួយ​រយ​ក្រាម​ឡើង​ទៅ​ក្នុង​រយៈពេល​៤​ខែ​នេះ សមត្ថកិច្ច​ជំនាញ​បង្ក្រាប​បាន​ចំនួន​៥៩​ករណី​ឃាត់ខ្លួន​១២៧​នាក់ ស្រី​១៤​នាក់ ក្នុង​នោះ​មាន​មេ​​ខ្លោង​​២៧​នាក់ និង​បណ្តាញ​ចំនួន​១០០​នាក់ រឹបអូស​គ្រឿងញៀន​បាន​ជាង​១៦៩​គីឡូក្រាម និង​បញ្ជូន​ទៅ​តុលាការ​ជាង​២០​នាក់ ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក ជី​តូ ក៏​បាន​ជំ​រុ​ញ​ដល់​នគរបាល​ជាតិ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ទាំងអស់ បន្ត​អនុវត្តឲ្យ​បាន​ខ្ជាប់ខ្ជួន​បន្ថែម​ទៀត ចំពោះ​បទ​បញ្ជា​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ មាន​ជំហរ​ក្នុង​កិច្ចការ​បង្ក្រាប​គ្រឿងញៀន ប្រកបដោយ​វិជ្ជាជីវៈ​ជា​មន្ត្រី​នគរបាល និង​មិន​ត្រូវ​លើកលែង ដាច់ខាត ចំពោះ​ជន​ពាក់​ព័ន្ធ​គ្រឿងញៀន​នោះ​ឡើយ ខណៈ​គ្រឿងញៀន​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​មានការ ព្រួយបារម្ភ​យ៉ាង​ខ្លាំងក្នុង​សង្គម និង​ប្រទេស​ជាតិ​ទាំងមូល​នេះ ៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ