ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​និង​គ្រហស្ថ​គប្បី​ស្គាល់​នូវ​អ្វី​ដែល​ជា​ប្រយោជន៍​របស់​ខ្លួន

3 ឆ្នាំ មុន

នៅ​ក្នុង​គាថា​ធម្មបទ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា បុគ្គល​មិន​គួរ​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឲ្យ​សាបសូន្យ​ព្រោះតែ​ប្រយោជន៍​អ្នក​ដទៃ​ដ៏​ច្រើន​ឡើយ កាលបើ​បុគ្គល​ដឹង​ច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន​ហើយ គប្បី​ខ្វល់ខ្វាយ​ក្នុង​ប្រយោជន៍​នោះ​ដោយ​ល្អ​ចុះ ។ ចំពោះ​ប្រយោជន៍​នេះ​បើជា​គ្រហស្ថ​វិញ​បាន​ដល់​ការ​ខំ​ខ្នះខ្នែង​ប្រឹងប្រែង​ស្វែងរក​ភោគ​សម្បត្តិ មិន​ត្រូវ​បណ្តែ​តបណ្តោយ​ឲ្យ​ពេលវេលា​កន្លង​ទៅ​ទទេ​ៗ​នោះ​ឡើយ គឺ​ខំប្រឹង​ក្នុង​កិច្ចការ​របស់​ខ្លួន​ពិត​ៗ, មិន​ត្រូវ​ឲ្យ​ពេលវេលា​កន្លង​ទៅ​ព្រោះតែ​ប្រយោជន៍​របស់​អ្នក​ដទៃ​សូ​ម្បី​តិចតួច​ឡើយ…

នៅ​ក្នុង​គាថា​ធម្មបទ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា បុគ្គល​មិន​គួរ​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឲ្យ​សាបសូន្យ​ព្រោះតែ​ប្រយោជន៍​អ្នក​ដទៃ​ដ៏​ច្រើន​ឡើយ កាលបើ​បុគ្គល​ដឹង​ច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន​ហើយ គប្បី​ខ្វល់ខ្វាយ​ក្នុង​ប្រយោជន៍​នោះ​ដោយ​ល្អ​ចុះ ។

ចំពោះ​ប្រយោជន៍​នេះ​បើជា​គ្រហស្ថ​វិញ​បាន​ដល់​ការ​ខំ​ខ្នះខ្នែង​ប្រឹងប្រែង​ស្វែងរក​ភោគ​សម្បត្តិ មិន​ត្រូវ​បណ្តែ​តបណ្តោយ​ឲ្យ​ពេលវេលា​កន្លង​ទៅ​ទទេ​ៗ​នោះ​ឡើយ គឺ​ខំប្រឹង​ក្នុង​កិច្ចការ​របស់​ខ្លួន​ពិត​ៗ, មិន​ត្រូវ​ឲ្យ​ពេលវេលា​កន្លង​ទៅ​ព្រោះតែ​ប្រយោជន៍​របស់​អ្នក​ដទៃ​សូ​ម្បី​តិចតួច​ឡើយ ។

ចំណែក​អ្នកបួស​វិញ​មិន​ត្រូវ​លះបង់​កិច្ច​វត្ត​របស់​ខ្លួន ហើយ​យក​ពេលវេលា​ទៅ​ជួសជុល​កុដិ​, សាលា​, ព្រះ​វិហារ ឬ​ចេតិយ​ច្រើន​ពេក​នោះ​ទេ ព្រោះ​វា​ជា​ការងារ​របស់​គ្រហស្ថ​សុទ្ធសាធ ។

យក​ល្អ​អ្នកបួស​គួរ​ប្រើប្រាស់​ពេលវេលា​ទៅ​លើ​ការ​ប្រតិបត្តិ​នូវ​កិច្ច​វត្ត​ទាំងឡាយ​មាន​ឧបជ្ឈាយវត្ត​ជាដើម និង​ត្រូវ​បំពេញ​កិច្ច​ទាំងឡាយ​របស់​អ្នកបួស​ដោយ​ការ​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​គុណ​ទាំង​ឡាយ​មាន​អរិយ​គុណ​ជាដើម ដោយ​គិត​ថា​អញ​នឹង​មិន​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឱ្យ​វិនាស​សាបសូន្យ​ព្រោះតែ​លា​ភសក្ការៈ​ឡើយ នេះ​ទើប​ជា​ប្រយោជន៍​ពិត​របស់​អ្នកបួស ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ