ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញកសិករ​ដាំ​​បន្លែ​ក្នុង​ផ្ទះ​សំណាញ់​បន្ថែម​​ដើម្បីកាត់បន្ថយ​ការ​នាំ​​ចូលពី​ប្រទេស​ជិតខាង​

3 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​ឧសភា​ ​ឆ្នាំ​២០២០ ​លោក​ខៀវ​ គង់​ ទីប្រឹក្សាបច្ចេកទេស​ដាំ​ដុះ​របស់​គម្រោង​អង្គការ​ស្កា​យ ​តាម​រយៈ​មន្ត្រីកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តកំពត​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ប្រជា​កសិករ​នៅ​ក្នុង​សហគមន៍​ដាំ​បន្លែ​​ក្នុង​ផ្ទះ​សំណាញ់​…

ខេត្ត​កំពត​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​ឧសភា​ ​ឆ្នាំ​២០២០ ​លោក​ខៀវ​ គង់​ ទីប្រឹក្សាបច្ចេកទេស​ដាំ​ដុះ​របស់​គម្រោង​អង្គការ​ស្កា​យ ​តាម​រយៈ​មន្ត្រីកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តកំពត​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ប្រជា​កសិករ​នៅ​ក្នុង​សហគមន៍​ដាំ​បន្លែ​​ក្នុង​ផ្ទះ​សំណាញ់​ ស្ថិត​ក្នុងភូមិ​កូន​សត្វ​ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ​ ខេត្តកំពត ​។

​លោក​ខៀវ​ គង់​ ទីប្រឹក្សាបច្ចេកទេស​របស់​អង្គ​ការ​​ស្កាយ ​​បាន​ឱ្យ​ដឹង​ថា​ ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ប្រជា​កសិក​នៅ​ក្នុង​សហគមន៍​នៅ​ភូមិ​កូន​សត្វ​​និង​ការ​បើក​វគ្គ​ដល់​មន្ត្រី​ជំនាញ​តាម​បណ្ដា​ស្រុក​ ​នា​ពេល​នេះ ​មានការ​ចុះ​អនុវត្ត​ផ្ទាល់​ដោយ​ដាំ​បន្លែ​នី​មួយ​ៗ​នៅ​តាម​សហគមន៍​ដែរ​ ។​

លោក​​បាន​បន្ត​ថា​ ផ្ទះ​សំណាញ់​ដាំ​បន្លែ​ដោយ​ប្រី​ប្រាស់​ជីធម្មជាតិ​និង​ការពារ​សត្វល្អិត​នៅ​ក្នុង​ខេត្តកំពត​មាន​ចំនួន៦​កន្លែង​ផ្សេង​ៗ​គ្នា​ ​គឺ​នៅ​ស្រុក​បន្ទាយមាស​មានផ្ទះ​សំណាញ់​ចំនួន២កន្លែង ស្រុក​ឈូក​មានផ្ទះ​សំណាញ់​​ចំនួន​១កន្លែង ​នៅ​ស្រុក​ជុំ​គី​រី​មានផ្ទះ​សំណាញ់​ចំនួន​​២កន្លែង ​និង​​នៅ​ស្រុក​ទឹកឈូ​មានផ្ទះ​សំណាញ់​​មួយកន្លែង ។

​លោក​បាន​បន្ត​​ឱ្យ​ដឹង​ថា​ ផ្ទះ​សំណាញ់សម្រាប់​ការ​ដាំ​ដុះ​បន្លែ​នៅ​ក្នុង​សហគមន៍​ការពារ​សត្វល្អិត​និង​ប្រើប្រាស់​ជីធម្មជាតិ​ នៅ​ក្នុង​សហ​គម​ន៍​ទាំង​៦​នៅ​ស្រុក​ផ្សេង​ៗ​គ្នា​នេះ ​ខាង​មន្ត្រី​កសិកម្ម​ខេត្ត​ក៏ដូច​ជា​អង្គការ​​ជា​ដៃគូ​បាន​ជំ​រុញ​អោយ​ប្រជា​កសិក​ក្នុង​សហគមន៍​ដាំ​ដុះ​បន្ត​​នូវ​បន្លែ​ជា​ច្រើន​មុខ​ ​ដោយ​មានការ​ដាំ​ដុះ​នៅ​ក្នុង​សហគមន៍​មានការ​កើនឡើង​បែប​នេះ​ អាច​កាត់​បន្ថយ​បន្លែ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​បាន​មួយ​ចំណែក​ផង​ដែរ​។ ​លោក​បន្ត​ថា ពាក់ព័ន្ធ​​ការ​ផ្ទុះ​ជំងឺ​​កូ​វី​ដ​១៩ គឺ​មិន​បាន​ប៉ះពាល់​ដល់​ការ​នាំ​បន្លែ​ចូល​ទៅ​ក្រុងភ្នំពេញ​ទេ​។​

​អ្នក​ស្រី​ម៉ក់​ឆេ​ង ​លាន​ ជា​តំណាង​អោយ​សហគមន៍​នៅ​ភូមិ​កូន​សត្វ​​ បាន​អោយ​ដឹង​ថា​ ប៉ុន្មាន​ឆាំ្ន​ចុង​ក្រោយ​នេះ​ ការ​ដាំ​ដុះ​នៅ​ក្នុង​សហគមន៍​មានការ​រីក​ចំរើន​​​ក្នុង​រយៈ​ពេល​តែ​៣ខែ​ ត្រូវ​បាន​ប្រមូល​ផល​ ។ ​ស្ត្រីជា​តំណាង​សហគមន៍​ដាំ​បន្លែ​​បាន​បន្ត​​ថា ​ទោះជា​មាន​ផ្ទុះករណី​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ ​ប៉ុន្តែ​​បន្លែ​គ្រប់​ប្រភេទ​នៅ​ក្នុង​សហគមន៍​ត្រូវ​បាន​ដឹក​ចេញ​ដោយ​មិន​មានការ​រាំងស្ទះ​ឡើយ​។​

ទោះបី​ជា​តំណាង​សហគមន៍​អ្នក​ដាំ​បន្លែ​នៅ​ភូមិ​កូន​សត្វ​​អះអាង​​ថា​ ការ​លក់​បន្លែ​នៅ​ក្នុង​សហគមន៍​មាន​ភាពល្អ​ប្រសើរ​ក៏ដោយ​ ​តែ​នៅ​ក្នុង​សហគមន៍​ដាំ​បន្លែ​មួយ​នៅ​ឃុំ​ទូក​មាស​ខាងលិច ស្ថិត​​ក្នុងស្រុក​បន្ទាយមាស​បាន​ប្រាប់​​ឱ្យ​ដឹង​កាលពី​ស​ប្តា​ហ៍​មុន​ថា​ ការ​នាំ​បន្លែ​ទៅ​កាន់​ខេត្ត​ព្រះ​សី​ហនុមាន​ការ​ធ្លាក់​ចុះ​ បន្ទាប់​ពី​​មានករណីផ្ទុះ​ជំងឺ​កូ​វី​ដ​​១៩មក ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ