ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ៖ បើមានលទ្ធភាពគួរទិញផ្ទះបង់រំលោះមិនគួរ ទិញឡាន ឬទូរស័ព្ទបង់រំលោះទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​កត់សម្គាល់​ឃើញ​ថា​ការ​ទិញ​សម្ភារៈ​ទំនើប ទាំង​រថយន្ត ម៉ូតូ ទូរស័ព្ទ​ដៃ គ្រឿង​អេ​ឡិ​ក​ត្រូ​និក​ផ្សេង​ៗ រហូត​ដល់​កាបូបដៃប្រែ​ន​ៗ​គឺ​មាន​សន្ទុះ​កើនឡើង​យ៉ាង​ខ្លាំង​កា ដោយ​ក្នុង​នោះ​យុវជន​មួយ​ចំនួន​ដែល​មានការ​ងារ​ធ្វើ​នៅ​តាម​ស្ថាប័នរដ្ឋ ឬ​ឯកជន…

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​កត់សម្គាល់​ឃើញ​ថា​ការ​ទិញ​សម្ភារៈ​ទំនើប ទាំង​រថយន្ត ម៉ូតូ ទូរស័ព្ទ​ដៃ គ្រឿង​អេ​ឡិ​ក​ត្រូ​និក​ផ្សេង​ៗ រហូត​ដល់​កាបូបដៃប្រែ​ន​ៗ​គឺ​មាន​សន្ទុះ​កើនឡើង​យ៉ាង​ខ្លាំង​កា ដោយ​ក្នុង​នោះ​យុវជន​មួយ​ចំនួន​ដែល​មានការ​ងារ​ធ្វើ​នៅ​តាម​ស្ថាប័នរដ្ឋ ឬ​ឯកជន ក៏​មានការ​ពាក់ព័ន្ធ​នឹង​ការ​បង់​រំ​លោះ​ច្រើន​ដែរ ។

យ៉ាងណាមិញ អ្នកជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ណែនាំ​ថា​ជម្រើស​ដែល​ល្អ​ប្រសើរ គឺ​គួរ​បង់​រំ​លោះ​ផ្ទះ ជា​ជាង​ធ្វើការ​បង់​រំ​លោះ​លើ​សម្ភារៈ​ប្រើប្រាស់ ។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​មួយ​រូប​នៅ​កម្ពុជា​និង​ជា​អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ​ដែរ​នោះ​បាន​ពន្យល​ថា សេវា​បង់​រំ​លោះ ជា​ទូទៅ​គេ​បង្កើត​ឡើង​នៅ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន ជា​ប្រទេស​ផលិត​នូវ​ផលិតផល​ផ្សេង​ៗ​ដើម្បី​ជម្រុញ​ការ​លក់​បាន​ច្រើន ដើម្បី​ឲ្យ​សេដ្ឋកិច្ច​គេ​ដើរ នោះ​ការ​ផលិត​នឹង​កាន់តែ​ប្រសើរ បង្កើត​ការងារ​ក្នុងស្រុក ។

លោក​បាន​បន្ត​ថា «​ដោយឡែក​នៅ​កម្ពុជា​ជា​ប្រទេស​នាំ​ចូល យើង​មិន​បាន​ផលិត​ច្រើន​ទេ ដូច​ជា របស់​ដែល​យើង​អាច​បង់​រំ​លោះ​បាន​ដូច​ជា​ទូរស័ព្ទ​ដៃ ដូច​ជា​រថយន្ត​អី​ជាដើម គឺ​យើង​មិន​មាន​រោងចក្រ​ផលិត​ក្នុងស្រុក​ទេ យើង​នាំ​ចូល ។ អ​ញ្ចឹ​ង​យើង​ខាត​សេដ្ឋកិច្ច បើសិនជា​យើង​បង់​រំ​លោះ ដោយសារ​យើង​ជួយ​ទិញ​ទំនិញ​នាំ​ចូល​ពី​ក្រៅ​ខ្លាំង ហើយ​មួយទៀត​សូ​ម្បី​តែ​អ្នក​ផ្តល់​សេវា​បង់​រំ​លោះ​មួយ​ចំនួន​គឺជា​អ្នក​វិនិយោគ​មក​ពី​បរទេស អ​ញ្ចឹ​ង​ផល​ចំនេញ​គេ​យក​ទៅ​ស្រុក​គេ​ហើយ​» ។

យ៉ាងណាមិញ លោក ង៉ែត ជូ មាន​ប្រសាសន៍​បញ្ជាក់​ថា បើ​មាន​លទ្ធភាព​ជួល​ផ្ទះ​គេ​នៅ តោង​ពិចារណា​យក​លុយ​ជូ​ល​ផ្ទះ​ទៅ​បង់​រំ​លោះ​ទិញ​ផ្ទះ ដែល​ជា​តម្រូវការ​មូលដ្ឋាន​ល្អ​ជាង ។

អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​រូប​នេះ​បាន​បន្ថែម​ថា «​ត្រឡប់​មក​វិញ បើ​ប្រៀបធៀប​ការ​បង់រំ​លោះ​រថយន្ត ឬ​ទូរស័ព្ទ​ដៃ និង​ទិញ​ផ្ទះ មួយ ណា​ល្អ ។ ការ​ពិត​ការ​ទិញ​ផ្ទះ​គឺជា​តម្រូវការ​មូលដ្ឋាន​ដែល​យើង​មិន​អាច​អត់​ជម្រក​បាន​ទេ តែ​យើង​អត់​រថយន្ត​ជិះ​បាន អត់​មាន​ទូរ​សព្ទ័​ទំនើប​បាន តែ​យើង​មិន​អាច​អត់​ជម្រក​នោះ​ទេ បើ​ទោះបីជា​យើង​ជួល​ផ្ទះ​គេ ក៏​ត្រូវ​ចំណាយ​ដោយ​ត្រូវ​បង់លុយ​ឲ្យ​គេ​ជា​ម្ចាស់ផ្ទះ​ជាប់​ជា​ប្រចាំ ដែរ អ​ញ្ចឹ​ង​បើ​យើង​ទិញ​ផ្ទះ​ដោយ​ការ​បង់​រំ​លោះ​ផ្ទះ ជា​រឿង​សម​ហេតុ​សម​ផល មួយ​ដែរ ដរាបណា​យើង​មិន​ទិញ​ផ្ទះ​ដែល​ថ្លៃ​ហួស​ពី​សមត្ថភាព​យើង​ពេក ។ ព្រោះ​ផ្ទះ​អត់​មាន​តម្លៃ​ថម​យ​ដូច​ទូរស័ព្ទ​ដៃ ឬ​រថយន្ត​ឡើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ