ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អប់រំ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​ផ្លូវ​កណ្តាល

3 ឆ្នាំ មុន

ទទួល​សេចក្តីសុខ​ជា​ចំណែក​គុណ ឯ​សេចក្តី​ទុក្ខ​ពាល់​ត្រូវជា​ចំណែក​ទោស ។ ហេតុ​ទាំង​ពីរ​នេះ​រមែង​កើតឡើង​ដល់​មនុស្ស​គ្រប់​រូប តែ​កាលបើ​បុគ្គល​បាន​ពិចារណា​នូវ​ចំណែក​ទាំង​ពីរ​នេះ​ឱ្យ​បាន​រឿយ​ៗ ញុំ​ា​ង​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​ផ្លូវ​កណ្តាល លុះដល់​ចំណែក​ណាមួយ​មក​ពាល់ត្រូវ​ក៏​មិន​ញាប់​ញ័រ​ទៅ​តាម​ហេតុការណ៍ គឺ​អាច​គ្រប់គ្រង​អារម្មណ៍​ឱ្យ​ស្ងប់រម្ងាប់​បាន ។ មើលចុះ​មនុស្ស​ដែល​យើង​ស្រឡាញ់​ដោយ​ចិត្ត​ស្មោះ…

ទទួល​សេចក្តីសុខ​ជា​ចំណែក​គុណ ឯ​សេចក្តី​ទុក្ខ​ពាល់​ត្រូវជា​ចំណែក​ទោស ។ ហេតុ​ទាំង​ពីរ​នេះ​រមែង​កើតឡើង​ដល់​មនុស្ស​គ្រប់​រូប តែ​កាលបើ​បុគ្គល​បាន​ពិចារណា​នូវ​ចំណែក​ទាំង​ពីរ​នេះ​ឱ្យ​បាន​រឿយ​ៗ ញុំ​ា​ង​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​ផ្លូវ​កណ្តាល លុះដល់​ចំណែក​ណាមួយ​មក​ពាល់ត្រូវ​ក៏​មិន​ញាប់​ញ័រ​ទៅ​តាម​ហេតុការណ៍ គឺ​អាច​គ្រប់គ្រង​អារម្មណ៍​ឱ្យ​ស្ងប់រម្ងាប់​បាន ។

មើលចុះ​មនុស្ស​ដែល​យើង​ស្រឡាញ់​ដោយ​ចិត្ត​ស្មោះ នៅ​ពេល​ដែល​គេ​នៅ​ជិត នៅ​ជាមួយនឹង​យើង គេ​បាន​ឲ្យ​សេចក្តីសុខ សប្បាយ​រីករាយ បាន​សន្ទនា​សាសង​ដោយ​ពាក្យ​សម្តី​ផ្អែមល្ហែម ជា​មធុ​វាចា​ដ៏​ពីរោះ​រណ្តំ​ដល់​យើង នេះ​ជា​ចំណែក​គុណ ជា​សេចក្តីសុខ ។

ប៉ុន្តែ​វា​ជា​ទុក្ខ​ធំ​នៅ​ពេល​ណា​ដែល​មនុស្ស​នោះ​ត្រូវ​ព្រាត់ប្រាស ចាក​ឆ្ងាយ ព្រោះ​ត្រូវ​នឹក ត្រូវ​អាល័យ​ដល់​គេ ឬ​ត្រូវ​ភ័យ​ព្រួយ​ខ្លាច​គេ​ឈប់​ស្រឡាញ់​យើង ឬ​ក៏​បារម្ភ​ក្រែង​មាន​អ្នក​ណា​មក​ឆក់​យក​បេះដូង​នោះ​ទៅ​បាត់ នេះ​ជា​ចំណែក​ទោស គឺ​ស្រឡាញ់​ប៉ុណ្ណា ទំហំ​នៃ​ទុក្ខ​ក៏​កាន់តែ​ធំ​ប៉ុន​នោះ​ដែរ ។

ចំណែក​អ្នក​ដែល​បាន​ហ្វឹកហាត់​អប់រំ​ចិត្ត​ឱ្យ​លុះ​ក្នុង​ផ្លូវ​ក្នុង​ផ្លូវ​កណ្តាល ឬ​ហៅ​ថា​មជ្ឈិម​បដិបទា យក​គោល​អប់រំ​បែប​ព្រះពុទ្ធ​សាសនា​ជា​ទិស​ដៅ រមែង​ពិចារណា​ទាំង​ផ្នែក​គុណ និង​ផ្នែក​ទោស មិន​ឱ្យ​អារម្មណ៍​ធ្លាក់​ធ្ងន់​ទៅ​ខាង​ណាមួយ គឺ​ឱ្យ​ស្មើ​ទាំង​សងខាង ។

នៅ​ពេល​ពិចារណា​រឿយ​ៗ​ទៅ លុះដល់​ពេល​បាន​ទទួល​នូវ​សេចក្តី​ទុក្ខ​ណាមួយ​ចូល​មក​ដល់ ក៏​មាន​សេចក្តី​អត់ធន់​មានចិត្ត​ស្ងប់ស្ងៀម មិន​ញាប់​ញ័រ​ទៅ​តាម​ហេតុការណ៍​ព្រោះ​បាន​ពិចារណា​ឃើញ​សេចក្តី​ពិត​នៃ​សង្ខារ និង​អាច​រក្សា​នូវ​សេចក្តី​ស្ងប់​ចិត្តបាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ