ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​កូ​វី​ដ​-១៩ ជើងហោះហើរ​ចេញ​-​ចូល​កម្ពុជា​ប្រមាណ ៩៨%​ត្រូវ​បាន​ផ្អាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ស្ថានភាព​វីរុស​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ស្ថានភាព​ប្រសើរ​ឡើង រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា​ក៏​កំពុង​សស្រាក់សស្រាំ​រៀបចំ​វិធានការ​សំខាន់​ៗ​ក្នុង​ការ​ស្តា​ឡើង​វិញ​នូវ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​កម្ពុជា​នោះ ព្រោះ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​វិស័យ​អាកាសចរណ៍​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ច្រើន​ដោយសារ​តែ​វីរុស​ឆ្លង​មួយ​នេះ ។ លោក ស៊ី​ន ចាន់​សិរី​វត្ថា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ស្ថានភាព​វីរុស​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ស្ថានភាព​ប្រសើរ​ឡើង រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា​ក៏​កំពុង​សស្រាក់សស្រាំ​រៀបចំ​វិធានការ​សំខាន់​ៗ​ក្នុង​ការ​ស្តា​ឡើង​វិញ​នូវ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​កម្ពុជា​នោះ ព្រោះ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​វិស័យ​អាកាសចរណ៍​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ច្រើន​ដោយសារ​តែ​វីរុស​ឆ្លង​មួយ​នេះ ។

លោក ស៊ី​ន ចាន់​សិរី​វត្ថា អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​កន្លង​មក​នៃ​វីរុស​កូ​វី​ដ​១៩ លើ​វិស័យ​អាកាសចរណ៍​កម្ពុជា គឺ​ការ​ផ្អាក​ជើងហោះហើរ​ចេញ​-​ចូល​កម្ពុជា មាន​ចំនួន​ច្រើន ។ លោក​បាន​ឲ្យ​ដឹង​ថា មាន​ប្រទេស​ចំនួន​៣៨​ប្រទេស បាន​សម្រេច​ផ្អាក​ការ​ហោះហើរ​ចេញ​-​ចូល​កម្ពុជា ដែល​ស្មើនឹង​៩៨​ភាគរយ នេះ​បើ​ធៀប​ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩ ។

លោក សិរី​វត្ថា បាន​បន្ត​ថា «៩៨​ភាគរយ​នេះ គឺ​គិត​លើ​អាកាសយានដ្ឋាន​បី​កន្លែង​ដូច​ជា ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ ។ ភ្នំពេញ​មានការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នកដំណើរ ៩៦.៧​ភាគរយ ហើយ​សៀមរាប​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នកដំណើរ​១០០​ភាគរយ និង​ក្រុងព្រះសីហនុ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នកដំណើរ​៩៨.៤​ភាគរយ ។

គួរ​បញ្ជាក់​ថា កម្ពុជា​បាន​នឹង​កំពុង​បន្ត​វិធានការ​ហាមឃាត់​អ្នកដំណើរ​៦​សញ្ជាតិ​ដូច​ជា បារាំង អង់គ្លេស អេ​ស្បា​ញ អ៊ី​តា​លី អា​មេ​រិ​ក និង​អ៊​រ៉​ង់ ដែល​តាម​វិធានការ​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ផង​ដែរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង និង​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ