ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទិញ​ដី​បន្ទាយ​​ទាហាន ចាក់​ដីពង្រីក​លើស​ពី​ដី​ដែលទិញ សង្ស័យណាស់?

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖​ ​អាជ្ញាធរ​ខេត្តកំពត ​រួម​ទាំង​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​ឧសភា​ បាន​ចុះ​ពិនិត្យ​មើល​ទំហំ​ផ្ទែ​ដី​បន្ទាយ​ទាហាន​ វរ​សេនា​តូច​លេខ​2​ការពា​ព្រំដែន​គោក​នៅ​កៀក​កិត​សាលាស្រុក​កំពង់ត្រាច ​ត្រូវ​បាន​គេ​ទិញ​រុះរើ​មាន​ទីតាំង​ថ្មី​រួច​ទៅ​ហើយ ​ប៉ុន្តែ​ម្ចាស់​អ្នកទិញ​ដី​អតីត​បន្ទាយ​ទាហាន​បាន​ដឹក​ដី​យក​មក​ចាក់​ពង្រីក​ធ្វើ​អោយ​មានការ​ប៉ះពាល់​ដល់​ដី​ព្រែក​ជា​ផ្លូវទឹក​ដ៍​សំខាន់​មួយ​-​ហើយ​អាជ្ញាធរ​កំពង់ត្រាច​…

ខេត្តកំពត ៖​ ​អាជ្ញាធរ​ខេត្តកំពត ​រួម​ទាំង​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​ឧសភា​ បាន​ចុះ​ពិនិត្យ​មើល​ទំហំ​ផ្ទែ​ដី​បន្ទាយ​ទាហាន​ វរ​សេនា​តូច​លេខ​2​ការពា​ព្រំដែន​គោក​នៅ​កៀក​កិត​សាលាស្រុក​កំពង់ត្រាច ​ត្រូវ​បាន​គេ​ទិញ​រុះរើ​មាន​ទីតាំង​ថ្មី​រួច​ទៅ​ហើយ ​ប៉ុន្តែ​ម្ចាស់​អ្នកទិញ​ដី​អតីត​បន្ទាយ​ទាហាន​បាន​ដឹក​ដី​យក​មក​ចាក់​ពង្រីក​ធ្វើ​អោយ​មានការ​ប៉ះពាល់​ដល់​ដី​ព្រែក​ជា​ផ្លូវទឹក​ដ៍​សំខាន់​មួយ​-​ហើយ​អាជ្ញាធរ​កំពង់ត្រាច​ ក៏​បាន​ទៅ​ហាមឃាត់​ម្ដង​ហើយ​ម្ដងទៀត​ មិន​អោយ​បន្ត​ចាក់​ដី​លប់​ព្រែក​នោះ​ទេ​។​

ទើប​នៅ​ព្រឹក​ថ្ងៃ​ទី១៨​ ឧសភា​ នេះ ​មាន​ខាង​ធនធានទឹក​ខេត្ត​មាន​មន្ត្រី​រៀបចំ​ដែនដី​ស្រុក​ខេត្ត​រួម​ទាំង​លោក​អភិបាលស្រុក​កំពង់ត្រាច​ និង​លោក​អភិបាលរង​ខេត្តកំពត​ផង​ដែរ​ ។​ លោក​អូន​ ខន ​អភិបាលស្រុក​កំពង់​ត្រាច​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​អាជ្ញាធរ​ចុះ​ពិនិត្យ​មើល​ដី​អតីត​បន្ទាយ​ទាហាន​ថ្ងៃនេះ​មិន​ទាន់​មាន​កំណត់​ព្រំ​ដី​ច្បាស់លាស់​ទេ​ថា ​តើ​ដី​អតីត​បន្ទាយ​ទាហាន​ត្រឹមណា​ឬ​ដី​ព្រែក​ត្រឹមណា​។​

អូន​ខន​និយាយ​ថា​ ព្រោះ​ដី​ព្រែក​កំពង់ត្រាច​បាន​លើក​គម្រោង​អភិ​វ​ឌ្យ​ន៍​តំបន់​នេះ​ អោយ​ក្លាយទៅជា​កន្លែង​ទេសចរណ៍​មួយ​ត​ភ្ជាប់​តាម​បណ្ដោយ​ព្រែក​ពីរ​មណី​យដ្ឋា​ន​ភ្នំ​កំពង់ត្រាច​ ទៅ​ដល់​កំពង់​គ្រ​ញូង ។​ លោក​បឹ​ុ​ល​កុសល​អភិបាលរង​ខេត្តកំពត​ បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ​ក្រាន់​តែ​ចុះ​ពិនិត្យ​មើល​ដី​អតីត​បន្ទាយ​ទា​ហាន​តែ​ប៉ុណ្ណោះ​ ព្រោះ​ដី​នេះ​ មិន​ទាន់​បាន​វាស់​ជា​ចំណី​ផ្លូវជាតិ​ និង​ដី​ព្រែក​នៅឡើយ​ដូច្នេះ​មានការ​ស្រពិច​ស្រពិល​អាច​បង្កើត​គ​ណះ​ក​ម្មា​ការ​រួម​គ្នា​មួយ​ចុះ​ពិនិត្យ​ម្ដងទៀត​អាច​កំណត់​ព្រំ​ដី​បាន​។​

តែ​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​មន្ត្រី​ទាហាន​ដែល​ធ្លាប់​រស់នៅ​ក្នុង​បន្ទាយ​ទាហាន​នេះ ​បាន​លើក​ឡើង​ថា ​មិន​ចាំ​បាច់​វាស់វែង​អី​ទៀត​ទេ​ បើ​ដី​បន្ទាយ​ទាហាន​ត្រឹមណា​ចាក់​ដី​យក​ត្រឹមណឹង​ទៅ​វា​ចប់​ទៅ​ហើយ​ តែបើ​អ្នក​ទិញ​ដី​អតីត​ទាហាន​នេះ​​បន្ត​ចាក់​ដី​ពង្រីក​វា​ខុស​ហើយ​មាន​ន័យ​ថា ចាក់​ដី​ចូល​ព្រែក​ជា​ដី​សម្បត្តិ​រដ្ឋ​ ។

អត្ថបទសរសេរ ដោយ