ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​បាត់បង់​ជីវិត​ដោយ​កូ​វី​ដ​១៩​នៅ​អេ​ស្ប៉ា​ញ មានការ​ធ្លាក់​ចុះ​ជា​អនេក

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ចំនួន​នៃ​ការ​បាត់​បង់ជីវិត​ប្រចាំ​ថ្ងៃ​ដោយសារ​មេរោគ​ឆ្លង​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ បាន​ធ្លាក់​ចុះ​មក​ត្រឹម ៥៩​នាក់…

ប្រទេស​អេ​ស្ប៉ា​ញ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ចំនួន​នៃ​ការ​បាត់​បង់ជីវិត​ប្រចាំ​ថ្ងៃ​ដោយសារ​មេរោគ​ឆ្លង​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ បាន​ធ្លាក់​ចុះ​មក​ត្រឹម ៥៩​នាក់ កាលពី​ថ្ងៃអាទិត្យ ដែល​ជា​តួលេខ​ប្រចាំ​ថ្ងៃ​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​១៦ ខែមីនា​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ចន្ទ​។

ចំនួន​សរុប​នៃ​ការ​បាត់​បង់ជីវិត​ទាក់ទង​នឹង​មេរោគ​ឆ្លង​កូ​វី​ដ​១៩ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​មាន​ចំនួន ២៧,៧០៩​នាក់​។ យោង​តាម​ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ករណី​សរុប ចំនួន​បុគ្គលិក​សុខាភិបាល​ដែល​បាន​ឆ្លង​មាន​ចំនួន ៥១,០៩០​នាក់ ស្មើនឹង ២២% នៃ​ការ​ឆ្លង​កូ​វី​ដ​១៩​សរុប​ទូ​ទាំង​ប្រទេស​។

លោក​វេជ្ជបណ្ឌិត Fernando Simón នាយក​មជ្ឈមណ្ឌល​សុខភាព​បន្ទាន់​របស់​ប្រទេស បាន​និយាយ​នៅ​ឯ​សន្និសីទ​ខ្លី​មួយ​ថា អត្រា​មរណភាព​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី ១១% នៅ​កម្ពស់​នៃ​ការ​រាលដាល​នៅ​ចុងខែ​មីនា មក​ត្រឹមតែ ២% នៅ​ដើមខែ​ឧសភា កាលពី​ថ្ងៃ​ច័ន្ទ​។

លោក​វេជ្ជបណ្ឌិត​បាន​និយាយ​ថា រដ្ឋាភិបាល​បាន​បង្កើត​ប្រព័ន្ធ​ថ្មី​មួយ​សម្រាប់​រាយការណ៍​ករណី​កូ​វី​ដ​១៩ ដែល​អនុញ្ញាត​ឱ្យ​រក​ឃើញ និង​ព្យាបាល​បាន​យ៉ាង​ឆាប់រហ័ស​។

នេះ​បាន​កាត់​បន្ថយ​ពេលវេលា​រវាង​មនុស្ស​ម្នាក់​ដែល​បង្ហាញ​រោគ​សញ្ញា ដើម្បី​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា មាន​វីរុស​ថយ​ចុះ​មក​ត្រឹម​ប្រើ​ពេល​តែ​៤​ថ្ងៃ ដែល​កាលពីមុន​ត្រូវ​ចំណាយពេល​ដល់​ទៅ ៧ ទៅ ១៧​ថ្ងៃ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ