ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​កា.ប់ ​គាស់ ​ឆ្ការ​ ដុត ​និង​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើក​ម្មសិ​ទ្ធិ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ មនុស្ស​យ៉ាង​ហោច​៨​នាក់ដែល​សមត្ថកិច្ច​បរិស្ថាន​កំណត់​ថា ជា​មុខសញ្ញាក្នុង​អំពើ​កាប់​គាស់​រុករាន​ទន្ទ្រាន​ដី​ព្រៃ ឆ្ការ​ដុត ​និង​ឈូស​ឆាយដី​ព្រៃ​ធ្វើក​ម្មសិ​ទ្ធិ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ស្នាក់​ការ​ព្រៃ​ឡង់​ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​។ នៅ​ថ្ងៃ​ទី​១៨ ឧសភា…

ខេត្តក្រចេះ ​៖ មនុស្ស​យ៉ាង​ហោច​៨​នាក់ដែល​សមត្ថកិច្ច​បរិស្ថាន​កំណត់​ថា ជា​មុខសញ្ញាក្នុង​អំពើ​កាប់​គាស់​រុករាន​ទន្ទ្រាន​ដី​ព្រៃ ឆ្ការ​ដុត ​និង​ឈូស​ឆាយដី​ព្រៃ​ធ្វើក​ម្មសិ​ទ្ធិ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ស្នាក់​ការ​ព្រៃ​ឡង់​ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​។ នៅ​ថ្ងៃ​ទី​១៨ ឧសភា តុលាការ​កំពុង​តែ​បន្ត​ការ​សាកសួរ​មនុស្ស​ទាំង​៨​នាក់​នេះ ​ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​កម្លាំង​មន្ត្រី​បរិស្ថាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ​ឧសភា ខណៈ​កំពុង​តែ ធ្វើ​សកម្មភាព​កាប់​ឆ្ការ និង​ដុត​ឈូស​ឆាយដី​ព្រៃ​ឡង់ នៅ​ចំនុច​ខាងក្រោយ​ស្រុក​សំបូរ​។

អនុប្រធាន​មន្ទីរ​បរិស្ថាន និង​ជានា​យក​ដែនជម្រកសត្វព្រៃ​ឡង់ លោកហាស់ វិបុល បាន ប្រាប់​អ្នក​សារព័ត៌​មាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​៨​នាក់ ដែល​កម្លាំង​បរិស្ថាន​ចាប់ខ្លួន​នេះ គឺ​សុ​ទ្ធ​សឹងតែ​ជា​មុខសញ្ញា​ក្នុង​អំពើ​កាប់​គាស់​រុករាន​ទន្ទ្រាន​ដី​ព្រៃ ឆ្ការ​ដុត​ និង​ឈូស​ឆាយដី​ព្រៃ​ក្នុង ដែនជម្រកសត្វព្រៃ​ឡង់​ធ្វើ​ជាក​ម្មសិ​ទ្ធិ ។ មនុស្ស​ទាំង​៨​នាក់​នេះ មាន​ទីលំនៅ​ផ្សេង​គ្នា​ ។

ហើយសកម្មភាព​របស់​ពួក​គេ​មាន​ខ្លះ​ជា​មុខសញ្ញា​ដើរ​ទិញ​លក់ ខ្លះ​ស៊ីឈ្នួល​កាប់​ទន្ទ្រាន​និង​ខ្លះ​ជា​មុខ សញ្ញា​សកម្ម​ក្នុង​ការ​កាប់​ឆ្ការ​ទន្ទ្រាន​ធ្វើក​ម្មសិ​ទ្ធិ ​។ លោក​ប្រធាន​ដែន​ជម្រក​រូប​នេះ ទទួលស្គាល់​ថា សព្វថ្ងៃ​ដី​ព្រៃ​ឡង់​កំពុង​តែ​រង​ការ​រំលោភ បំពាន​យ៉ាង​គំហុក​ហាស់​ពី​ក្រុម​អ្នក​ដើរ​កាប់​ឆ្ការ​។ ដោយសារ​តែ​ចំនួន​មន្ត្រី​ប្រចាំ​ការ​របស់​លោក មាន​គ្នា​តិច ទើប​មិន​អាច​ធ្វើការ​ការពារ​បាន​ទាំង​ស្រុកលើ​ដី​ព្រៃ​ឡង់​ដែល​មាន​វិសាលភាព​ធំ ទូលាយ​រហូត​រាប់​សិប​ម៉ឺន​ហិ​កតា​ឯណោះ​។

បើ​តាម​សេចក្តីរាយការណ៍​នានា ​ពាក់​ព័ន្ធ​​និង​តំបន់​ព្រៃ​ឡង់​បាន​ឲ្យ​ដឹង​ថា ដី​ព្រៃ​ឡង់​ដែល ជា​ព្រៃ​សម្បូរ​ដោយ​ជីវចម្រុះ និង​ជា​គំរប​ព្រៃ​អភិរក្ស​ពណ៌​បៃតង ​និង​មាន​វិសាលភាព​ដ៏ធំទូលាយ​។ សព្វ​ថ្ងៃនេះ ​តំបន់​ដី​ព្រៃ​ទាំង​នោះ ​មាន​កន្លែង​ខ្លះ​បាន​ក្លាយជា​វាល​រហោស្ថាន​ ដោយសារ​តែ​កំពុង​រង ការ​កាប់​ទន្ទ្រាន​ពី​អ្នកមាន​លុយ និង​មាន​ឥ​ទ្ធិពល ​ដើម្បី​រំលោភ​យក​ដី​ទំហំ រាប់​ពាន់​ហិ​កតា​មក​ធ្វើ​ជាម​ក្ម​សិ​ទ្ធិ ។ ចំណែកឯ​បទល្មើស​ការ​កាប់​អារឈើ​ខុសច្បាប់ ក៏​មាន​ប្រភពខ្លាំង​ក្នុង​តំបន់​ព្រៃ​ឡង់ ​។ សព្វថ្ងៃ​ក្រុម​ឈ្មួញ​កំពុង​តែ​សម្រុក​កាប់​អារ និង​​ដឹក​តាម​គ្រប់​រូបភាព មធ្យោបាយ​សម្រាប់​អាជីវកម្ម​ខុសច្បាប់​របស់​ពួក​គេ ​។

គេ​មិន​បានដឹង​ថា សកម្មភាព​បទល្មើស​គ្រប់​ទ្រង់ទ្រាយ ​ដែល​កំពុង​តែ​កើត​មាន​ទាំងនេះ ធ្វើ​ឲ្យ​តំបន់​ព្រៃ​ឡង់​ស្ទើ​តែ​ក្លាយជា​វិនាសកម្ម​ទៅ​ហើយ​នោះ គឺ​ការ​ធ្វើ​ទៅ​បាន​ដោយសារ​តែ មានការ​ត្រូវរ៉ូវ​គ្នា ពី​ក្រុម​ល្មើស​ច្បាប់​ជាមួយ ​និង​មន្ត្រី​ឈរជើង​ប្រចាំការ​នៅ​តំបន់ ​ឬ​ក៏​យ៉ាងណា​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ