ព្រះពុទ្ធ​សាសនា​ជា​សាសនា​ទុក្ខ​និយម


មាន​ទស្សនៈ​ជា​ច្រើន​យល់​ថា ព្រះពុទ្ធ​សាសនា​ជា​សាសនា​និយម​តែ​សេចក្តី​ច្រើន​ជា​សុខ អប់រំ​សត្វលោក​ឱ្យ​ស្គាល់​សេចក្តី​ទុក្ខ​ដូច​ជា​បង្ហាញ​ថា ទុក្ខ​កើត​ពី​ភ័យ ទុក្ខ​កើត​ពី​ការ​ស្រឡាញ់ ទុក្ខ​កើត​ពី​ការ​ស្អប់ ទុក្ខ​កើត​ពី​ក្តី​ស្លាប់ ទុក្ខ​ព្រោះ​ការ​ចាស់ជរា​,​ទុក្ខ​ព្រោះ​ជីវិត​មាន​រោគាព្យាធិ​, ទុក្ខ​ព្រោះ​ការ​ស្លាប់​ព្រាត់ប្រាស់​ទៅ​នៃ​ជីវិត​ជា
ដើ​​ម ពោល​គឺ​ជីវិត​យើង​គ្រប់​គ្នា ដែល​កើតមក​ក្នុង​លោកសន្និវាស​នេះ ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​ជា​អនេ​ក គ្មាន​ជីវិត​សត្វ​ណា​ដែល​ថា​មិន​មានទុក្ខ​សោក​នោះ​ទេ គ្រាន់តែ​សេចក្តី​ទុក្ខ​នោះ​កើតឡើង​ខុស​គ្នា​ស្រាល និង​ធ្ងន់​ទៅ​តាម​លក្ខណៈ​ជាក់ស្តែង​តែ​ប៉ុណ្ណោះ ។

បើ​និយាយ​ពី​សេចក្តី​ទុក្ខ​នេះ​មាន​ច្រើន​ទៀត តែ​មិន​អាច​រៀបរាប់​បាន​អស់​ទេ សឹងតែ​នឹង​និយាយ​បាន​ថា ក្នុង​មួយ​ជាតិ​កំណើត​ជា​មនុស្ស​នេះ គឺ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​ស្ទើរតែ​គ្រប់​វិនាទី ទោះបីជា​ស្តេច​គ្រប់គ្រង​ផែនដី ជា​មន្ត្រី សេដ្ឋី រាស្ត្រ​ប្រុស​ស្រី ឬ​ក៏​ជា​អ្នកមាន​អ្នកក្រ​ក៏​ដោយ ក៏​ជីវិត​អ្នក​ទាំង​អស់នោះ​នៅ​តែ​មាន​សេច​ក្តី​ទុក្ខ​ដូច​គ្នា ព្រោះ​ការ​កើត ចាស់ ឈឺ ស្លាប់ គឺជា​មរតក​របស់​ជីវិត ដែល​មនុស្ស​យើង​ត្រូវ​តែ​ទទួលយក​គ្រប់​ៗ​គ្នា ថា​ទេ​មិន​បាន​ឡើយ ។

ដូច​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ពួក​ជន​ណា​ៗ ទោះជា​ក្មេង​ក្តី ចាស់​ក្តី ប្រុស​ក្តី ស្រី​ក្តី ពាល​ក្តី បណ្ឌិត​ក្តី អ្នកមាន​ក្តី អ្នកក្រ​ក្តី ជន​ទាំងឡាយ​នោះ​តែង​មាន​សេចក្តីស្លាប់​នៅ​ខាង​មុខ​គ្រប់​ៗ​គ្នា គ្មាន​អ្នក​ណា​គេច​រួច​ឡើយ ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ