ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ​កម្ពុជា​ដាក់​តង់​ច​ត្តា​ឡី​ស័ក ក្នុង​ទឹកដី​ខ្មែរ ថៃ​ចូល​មក​រារាំង ក្រោយមក​ក៏​យល់ព្រម

2 ឆ្នាំ មុន

ខេត្តឧត្ដរមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ អាជ្ញាធរ​ថៃ​បាន​ចូល​មក​ពិនិត្យ​និង​រារាំង​កន្លែង​ដាក់​ម៉ាស៊ីន​ស្គែ​នរក​ជំងឺ​កូ​វី​ដ​១៩ របស់​ក្រុម​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​កម្ពុជា នៅ​ក្នុង​ទឹកដី​ខ្មែរ ត្រង់​ចំណុច​ព្រំដែន​ច្រក​ទ្វារ​អូរ​ស្មាច់ ក្រុង​សំរោង…

ខេត្តឧត្ដរមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ អាជ្ញាធរ​ថៃ​បាន​ចូល​មក​ពិនិត្យ​និង​រារាំង​កន្លែង​ដាក់​ម៉ាស៊ីន​ស្គែ​នរក​ជំងឺ​កូ​វី​ដ​១៩ របស់​ក្រុម​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​កម្ពុជា នៅ​ក្នុង​ទឹកដី​ខ្មែរ ត្រង់​ចំណុច​ព្រំដែន​ច្រក​ទ្វារ​អូរ​ស្មាច់ ក្រុង​សំរោង ក្រោយ​ពី​ភាគី​កម្ពុជា​បាន​ពន្យល់​ថា​នឹង​ដក​តង់​នោះ​ចោល បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ បាន​ធូរស្រាល អាជ្ញាធរ​ថៃ បាន​យល់ព្រម ហើយ​ចាកចេញ​វិញ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ពុធ ក្រុមការងារ​មួយ បាន​រៀបចំ​តង់ ដើម្បី​វ៉ាស់​សីតុណ្ហភាព​របស់​ពលករ​ចំណាកស្រុក ដែល​ឆ្លងកាត់​ព្រំដែន ចម្ងាយ​ប្រហែល​២​ម៉ែត្រ​ពី​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ (​នៅ​ក្នុង​ទឹកដី​ខ្មែរ​) ។

បើ​តាម​មន្ត្រី​ខ្មែរ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បានឱ្យ​ដឹង​ថា ការ​ឈ្លោះប្រកែក​គ្នា​នេះ បាន​កើតឡើង​កាលពី​ម្សិលមិញ​នេះ នៅ​ពេល​ដែល​អាជ្ញាធរ​ថៃ ចំនួន​៤​នាក់ ទាមទារ​ឱ្យ​រុះ​តង់​ថ្មី​មួយ​មាន​ទំហំ ៣​គុណ​នឹង​៥​ម៉ែត្រ នោះ​ចេញ បើ​មិន​រុះ​ទេ ភាគី​ថៃ​នឹង​បិទ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ចោល​ទាំងស្រុង ។

មន្ត្រី​ខ្មែរ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​បន្ត​ថា អាជ្ញាធរ​ថៃ ថែម​ទាំង​ចង់​ហាមឃាត់​ការ​ចូល​របស់​យានយន្ត ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ថៃ​ទៀត​ផង ប៉ុន្តែ​បន្ទាប់​ពី​បាន​ចរចា ជាមួយ​អធិការ​នគរបាល​ព្រំដែន នៃ​ច្រកព្រំដែន​អូ​ស្មាច់ ពួក​គេ​បាន​យល់ព្រម និង​ដកថយ​ទៅ​វិញ និង​អនុញ្ញាត​ឱ្យ​បន្ត​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ ។

ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​បញ្ជាក់​ថា ជា​មធ្យម​មាន​មនុស្ស​១០០​នាក់ ដែល​ឆ្លង​ព្រំដែន​ជា​រៀងរាល់ថ្ងៃ ពី​ប្រទេស​ថៃ មក​កម្ពុជា ។ បច្ចុប្បន្ន​មាន​តែ​ពលករ​ចំណាកស្រុក​ចំនួន ២១​នាក់ ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ទុក​នៅ​ក្នុង​មណ្ឌល​ដាច់​ដោយឡែក ។ ចំណែក​កម្មករ​ផ្សេង​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ និង​កម្មករ​ចំណាកស្រុក​ចំនួន ២១២​នាក់ ត្រូវ​បាន​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ជា​លទ្ធផល​គឺ​អ​វិ​ជ្ច​មាន ទាំងអស់ ៕

Picture
Picture