សុំ​សរសើរ ! មហាសេដ្ឋី​របស់ TikTok បរិច្ចាគ ១០​លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់​កូ​វី​ដ​-១៩


លោក ចាង យី​មីង (Zhang Yiming) ដែល​ជា​មហាសេដ្ឋី​អាយុ ៣៦​ឆ្នាំ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ប្រព័ន្ធ​សង្គម TikTok និង​ក្រុមហ៊ុន ByteDance បាន​បរិច្ចាគ ១០​លាន​ដុល្លារ​ទៅ​គម្រោង Therapeutics Accelerator សម្រាប់​កូ​វី​ដ ១៩ ដែល​ជា​គម្រោង​បង្កើត​ឡើង​ដោយ​មូលនិធិ​របស់​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​ភរិយា ។

សប្បុរសជន​ដទៃ​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​រួម​មាន​មូលនិធិ​សប្បុរសធម៌​របស់​មហាសេដ្ឋី ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) របស់ Facebook និង​តារាចម្រៀង ម៉ា​ដូ​ណា (Madonna) ជាដើម ។

អ្នកនាំពាក្យ​របស់​លោក​ចាង​បាន​និយាយ​ថា លោក​ចាង​បាន​ជួប​ជាមួយនឹង​មហាសេដ្ឋី ហ្គេ​ត​ស៍ ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​លោក​មិន​ស្គាល់​លោក ហ្គេ​ត​ស៍ ច្បាស់​ទេ​ទោះជា​លោក​គោរព​លោក ហ្គេ​ត​ស៍ និង​ភរិយា​ពិតមែន​ក្តី ។ លោក ចាង មើលទៅ​លោក ហ្គេ​ត​ស៍ ប្រៀប​បានជា​គំរូ​សម្រាប់​សហគ្រិន​ដែល​មានសំណាង​គ្រប់គ្រាន់​ក្នុង​ការ​អាច​ចូលរួម​ដល់​សហគមន៍​វិញ ។

គម្រោង​ខាងលើ​បាន​បង្កើត​ឡើង​កាលពី​ខែមីនា​ដោយ​មូលនិធិ Bill and Melinda Gates Foundation និង មូលនិធិ Wellcome Trust ព្រមទាំង​ក្រុមហ៊ុន Mastercard ផង​ដែរ ។ នៅ​ដើម​ខែមេសា មូលនិធិ CZI របស់​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក និង​ភរិយា​បាន​ប្រកាស​ថា​នឹង​បរិច្ចាគ ២៥​លាន​ដុល្លារ​ដល់​មូលនិធិ​ខាងលើ ហើយ​រដ្ឋាភិបាល​អង់គ្លេស និង​តារាចម្រៀង ម៉ា​ដូ​ណា ក៏​បាន​ចូលរួម​ដែរ ប៉ុន្តែ​ចំនួន​នៃ​ការ​បរិច្ចាគ​មិន​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ទេ ។

គោលដៅ​របស់​គម្រោង​ខាងលើ​គឺ​ដើម្បី​សម្រប​សម្រួលការ​ស្រាវជ្រាវ លុប​បំបាត់​ឧបសគ្គ​ក្នុង​ការ​បង្កើត​ឱសថ និង​ពង្រឹង​ការ​ព្យាបាល​សម្រាប់​កូ​វី​ដ ១៩ ។ ពួក​គេ​កំពុង​តែ​សហការ​ជាមួយនឹង​អង្គការ​សុខ​ភា​ពិភពលោក អ្នក​ស្រាវជ្រាវ រដ្ឋាភិបាល វិស័យ​ក​ឯកជន និង​អ្នក​មក​ពី​ស្ថាប័ន​អន្តរជាតិ​ដទៃ ។

លោក ថ្រេ​វ័​រ ម៉ុ​ន​ដេ​ល (Trevor Mundel) ដែល​ជា​ប្រធាន​ផ្នែក​សុខ​ភា​ពិភពលោក​នៅ​មូលនិធិ Bill and Melinda Gates Foundation បាន​និ​យា​ថា អង្គការ​សប្បុរសធម៌ រដ្ឋាភិបាល និង​វិស័យ​ឯកជន និង​រួម​ទាំង​បុគ្គល​ដូច​ជា​លោក ចាង យី​មីង បាន​តំណាង​សប្បុរសជន​ដែល​យល់​ដឹង​ពី​តម្លៃ​នៃ​ការ​សហការ​គ្នា​ក្នុង​ការ​បង្កើត​ឱសថ​ដែល​ជួយ​ផ្លាស់​ប្តូរ​ស្ថាន​ការ​កូ​វី​ដ ១៩ នេះ ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ