ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​រំលង​! អាហារ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D​?

3 ឆ្នាំ មុន

វីតាមីន D គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​រាង​កាយ​។ សារធាតុចិញ្ចឹម​នេះ គឺ​សំខាន់​សម្រាប់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ពង្រឹង​សុខភាព​ឆ្អឹង និង​ទប់ស្កាត់​ការ​រលាក​។ មួយ​ក្នុង​ចំណោម​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ទទួល​បាន​វីតាមីន D គឺ​ការ​ដាក់​ឱ្យ​ស្បែក​ត្រូវ​ពន្លឺព្រះអាទិត្យ​។…

វីតាមីន D គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​រាង​កាយ​។ សារធាតុចិញ្ចឹម​នេះ គឺ​សំខាន់​សម្រាប់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ពង្រឹង​សុខភាព​ឆ្អឹង និង​ទប់ស្កាត់​ការ​រលាក​។ មួយ​ក្នុង​ចំណោម​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ទទួល​បាន​វីតាមីន D គឺ​ការ​ដាក់​ឱ្យ​ស្បែក​ត្រូវ​ពន្លឺព្រះអាទិត្យ​។ ទោះជា​យ៉ាងណា​ការ​រួម​បញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន D ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ផង​ដែរ​។ ប៉ុន្តែ​ថា ​តើ​អាហារ​អ្វី​ខ្លះទៅ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន D ? ខាងក្រោម​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ទាំងនោះ ៖

១. ត្រី​សាល​ម៉ុ​ន

ការ​ទទួលទាន​ត្រី​សាល​ម៉ុ​ន​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​វីតាមីន D ច្រើន​ដល់​ទៅ ២២៧ ភាគរយ​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​។ អ្វី​ដែល​កាន់តែ​ប្រសើរ​ទៀត​នោះ គឺ​ត្រី​សាល​ម៉ុ​ន​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​សាច់ដុំ ខួរក្បាល និង​បេះដូង​។

២. ត្រី​សា​ឌី​ន

ត្រី ១០០ ក្រាម​នៃ​ត្រី​សា​ឌី​ន​អាច​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​វីតាមីន D ចាំបាច់​ប្រចាំ​ថ្ងៃ​ដល់​ទៅ ១២០ ភាគរយ​។ ហើយ​ក៏​ដូចនឹង​ត្រី​សាល​ម៉ុ​ន​ដែរ ត្រី​សា​ឌី​ន​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ។ ការ​ទទួលទាន​ត្រី​សា​ឌី​ន​កំប៉ុង​អាច​ផ្ដល់​កាល់ស្យូម​បន្ថែម​ដល់​រាង​កាយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។

៣. អ័យ​ស្ទរ

ក្រៅពី​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន D ហើយ​នោះ អាហារ​សមុទ្រ​នេះ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ដែល​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម ព្រមទាំង​ម៉ា​ញ៉េ​ស្យូ​ម​ដែល​ល្អ​សម្រាប់​ស​សៃ​ប្រសាទ​និង​សាច់ដុំ​ផង​ដែរ​។

៤. ឈី​ស

វីតាមីន D មាន​ផ្ទុក​នៅ​ក្នុង​ឈី​ស​ច្រើន​ជាង​ទឹកដោះគោ​។ ការ​ទទួលទាន​ឈី​ស​ក្នុង​កម្រិត​មធ្យម គឺ​ល្អ​ណាស់​ដើម្បី​បំពេញតម្រូវការ​វីតាមីន D ប្រចាំ​ថ្ងៃ​។ ឈី​ស​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន កាល់ស្យូម ម៉ា​ញ៉េ​ស្យូ​ម ផូស្វ័រ ស័ង្កសី វីតាមីន A វីតាមីន B2 និង​វីតាមីន B12 ផង​ដែរ​។

៥. តៅហ៊ូ

ប្រភព​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​វីតាមីន D គឺ​តៅហ៊ូ​។ ត្រឹម ១០០ ក្រាម​នៃ​តៅហ៊ូ​អាច​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​វីតាមីន D ចាំបាច់​ប្រចាំ​ថ្ងៃ​ដល់​ទៅ ២៦ ភាគរយ​។ តៅហ៊ូ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន កាល់ស្យូម ជាតិ​ដែក ផូស្វ័រ សេ​លេ​ញ៉ូ​ម ម៉​ង់​កា​ណែ​ស ទង់ដែង ម៉ា​ញ៉េ​ស្យូ​ម និង​ស័ង្កសី​៕ ប្រភព ៖ .Health.com.kh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ