យោធា​ ដែលកាប់​និង​បាញ់​សម្លាប់​ប្រពន្ធ​និង​ស្ត្រី​ម្នាក់​ទៀត ទាល់ច្រក! សម្រេច​បញ្ចប់ជីវិត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យោធា​ ដែលកាប់​និង​បាញ់​សម្លាប់​ប្រពន្ធ​និង​ស្ត្រី​ម្នាក់​ទៀត ទាល់ច្រក! សម្រេច​បញ្ចប់ជីវិត

10 ខែ មុន
  • Oddar Meanchey

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​២​នាក់​ស្លាប់​បាត់បង់​ជីវិត ​យ៉ាង​អាណោចអាធម នៅ​ក្នុង​ថ្លុកឈាម ខណៈ​បុរស​ជា​ប្តី​មានចិត្ត​សាហាវព្រៃផ្សៃ​ទាញ់​កាំបិត​កាប់ និង​បាញ់​ស្លាប់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១១ ឧសភា ២០២០…

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​២​នាក់​ស្លាប់​បាត់បង់​ជីវិត ​យ៉ាង​អាណោចអាធម នៅ​ក្នុង​ថ្លុកឈាម ខណៈ​បុរស​ជា​ប្តី​មានចិត្ត​សាហាវព្រៃផ្សៃ​ទាញ់​កាំបិត​កាប់ និង​បាញ់​ស្លាប់​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១១ ឧសភា ២០២០ ស្ថិត​នៅផ្ទះ​ស្ត្រី​រង​គ្រោះ ក្នុងភូមិ​កន្ទុយ​ជួន ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

ជន​ដៃដល់​ជា​ឃាត់ករ ដែល​បាញ់​សម្លាប់​ប្រពន្ធ​របស់​ខ្លួន នឹង​ស្ត្រី​ម្នាក់​ទៀត​ មានឈ្មោះ​សឿ​ន កាន់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ ជា​ទាហាន មាន​ឋានៈ នាយ​សំណង់ អង្គភាព​វរៈ​សេនា​តូច​លេខ​២៤៣ កងពលតូច​ថ្មើ​ជើង​អន្តរាគមន៍​លេខ​៤ ឈរជើង​ក្នុងភូមិ​សាស្ត្រ​កើតហេតុ​ខាងលើ ។ ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ង៉ែត រ៉េ​ន ​អាយុ​៥០​ឆ្នាំ និង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ឡា​ច តាំង​ស្ម័គ្រ អាយុ​៣០​ឆ្នាំ អ្នក​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រជាពលរដ្ឋ​អ្នក​ភូមិ ដែល​មាន​ទីលំនៅ​ក្បែ​ផ្ទះ​កើតហេតុ បានឱ្យ​កោះសន្តិភាព​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​សង្កេត​ឃើញ​ប្តី​ប្រពន្ធ​នេះ​តែងតែ​កើត​មាន​ជម្លោះ​គ្នា​ជា​ញឹកញាប់​ផង​ដែរ ដោយសា​តែ​រឿង​ប្រចណ្ឌ​ដាក់​គ្នា ទៅ​វិញ​ទៅ​មក ហើយ​បុរស​ជា​ប្តី​រូប​នេះ ក៍​មាន​ប្រពន្ធ​ជា​ច្រើន​រាប់​មិន​អស់​ផង​ដែរ ។

ប្រជាពលរដ្ឋ​ដដែល បាន​បញ្ចា​ក់ថា ក្នុង​ថ្ងៃ​កើតហេតុ គេ​បានឃើញ​ស្ត្រី​ជា​ប្រពន្ធ​ដៃដល់ បាន​ដើរមក​លេង​នៅផ្ទះ​ឈ្មោះ ឡា​ច តាំង​ស្ម័គ្រ បាន​មួយសន្ទុះ ក៍​ឃើញ​បុរស់​ជា​ប្តី​ដើរមក​តាម ពេល​មក​ដល់​ស្រាប់តែ​ឮ​សំឡេង​ឈ្លោះ​គ្នា​យ៉ាង​តឹងសរសៃក​រៀង​ៗ​ខ្លួន ចំណែក​បុរស​ជា​ប្តី បាន​ទាញ​យក​កាំបិត មក​កាប់​ប្រពន្ធ​របស់​ខ្លួន ចំ​កណ្តាល​ថ្ងាស​មួយ​កាំបិត ភ្លាម​ៗ​នោះ​ស្ត្រី​ម្នាក់​ទៀត ឈ្មោះ​ឡា​ច តាំង​ស្ម័គ្រ បាន​ស្ទុះ​ទៅ​ជួយ ដោយ​យក​ក្រណាត់​រុំ ហើយ​បុរស​ជា​ជន​ដៃដល់ បាន​ស្ទុះ​ទៅ​លើ​ផ្ទះ ទាញ់​យក​កាំភ្លើង អាកា​មួយ​ដើម បាញ់​សម្លាប់​ស្ត្រី​ទាំង​២​នាក់ ស្លាប់​បាត់បង់​ជីវិត ទើប​រត់គេច​ខ្លួន ។
ដោយ​ជនសង្ស័យ ឈ្មោះ សឿ​ន កាន់ បាន​ព្យាយាម​រត់គេច​ខ្លួន ដោយ​យក​កាំភ្លើង​ម៉ាក AK មួយ​ដើម មាន​គ្រាប់​ចំនួន​១២០​គ្រាប់ ជាប់​ជាមួយ​ខ្លួន​ផង​ដែរ ខណៈ​កងកម្លាំង​សមត្ត​កិច្ច បាន​និង​កំពុង​តាម​ប្រមាញ់ ។

Picture

បើ​តាម​ប្រភព​ព័ត៌មានបាន​អោយដឹងថា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០​នេះ កម្លាំងយោធា និង​សមត្ថកិច្ច​ជា​ច្រើន​នាក់ បាន​តាម​ឡោម​ព័ទ្ធ​មន្ដ្រី​យោធា សឿ​ន កាន់ ដើម្បី​ចាប់ខ្លួន ប៉ុន្ដែ​ជន​ដៃ​មិន​ព្រម​ស្ដាប់​តាម​សមត្ថកិច្ច រហូត​បាញ់​ត​មក​សមត្ថកិច្ច​ទៀត​ផង តែ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។
យ៉ាងណា ជន​ដៃដល់​ទាល់ច្រក មិនអាចរត់គេចខ្លួនបាន ក៏​បាន​សម្រេច​បាញ់​សម្លាប់​ខ្លួនឯង​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ៕

Picture
Picture
Picture