ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីរលំបាក់ឃ្លាំងដាក់ស៊ីម៉ង់ត៍សង្កត់លើមនុស្ស បណ្តាលឱ្យបុរសជាជនជាតិចិនម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកបុរសជាជនជាតិចំនួន៣នាក់ទៀតបានរងបួស និងបុរសជាជនជាតិខ្មែរម្នាក់ក៏បានរងរបួសផងដែរ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចឃ្លាំងដាក់ស៊ីម៉ង់ត៍ក្នុងរោងចក្រស៊ីម៉ង់ត៍ក្រុមហ៊ុនថៃប៉ុនរ៉ុង មានទីតាំងស្ថិតក្នុងឃុំល្អាង ស្រុកដងទង ។

ជនរងគ្រោះទាំង៥នាក់ក្នុងហេតុការណ៍ខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
បើតាមប្រភពពីនគរបាលស្រុកដងទង់បានប្រាប់អោយដឹងថា ឃ្លាំងដែលបាក់រលំសង្កត់លើមនុស្សខាងលើនេះធ្វើអំពីដែក ប្រក់ស័ង្កសី មានបណ្ដោយ១០០ម៉ែត្រនិងទទឹង៤០ម៉ែត្រ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ