ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ស​ប្តា​ហ៍​នេះ ភ្ញៀវ​ទេសចរ​​មក​កម្សាន្ត​​តាម​រមណីយ​​ដ្ឋា​ន​នានា​យ៉ាង​ច្រើន​កុះ​ករ​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ៣​ស​ប្តា​ហ៍​ចាប់ពី​ពាក់កណ្តាល​ខែមេសា រហូត​មក​ដល់​ស​ប្តា​ហ៍​ទី​១ នៃ​ខែឧសភា ឆ្នាំ​២០២០​នេះ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរជាតិ​ដែល​មក​ពី​បណ្តា​ខេត្ត​-​ក្រុង​នានា​ទូ​ទាំង​ប្រទេស បាន​ធ្វើ​ដំណើរ​មក​លេង​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​ខេត្តកំពត​។ ហើយ​ការ​មក​លេង​កំសាន្ត​របស់​ភ្ញៀវ​ទេសចរ​នេះ​ផង​ដែរ ពេល​ចូល​ដល់​ទឹកដី​ខេត្តកំពត…

ខេត្តកំពត ៖ ៣​ស​ប្តា​ហ៍​ចាប់ពី​ពាក់កណ្តាល​ខែមេសា រហូត​មក​ដល់​ស​ប្តា​ហ៍​ទី​១ នៃ​ខែឧសភា ឆ្នាំ​២០២០​នេះ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរជាតិ​ដែល​មក​ពី​បណ្តា​ខេត្ត​-​ក្រុង​នានា​ទូ​ទាំង​ប្រទេស បាន​ធ្វើ​ដំណើរ​មក​លេង​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​ខេត្តកំពត​។

ហើយ​ការ​មក​លេង​កំសាន្ត​របស់​ភ្ញៀវ​ទេសចរ​នេះ​ផង​ដែរ ពេល​ចូល​ដល់​ទឹកដី​ខេត្តកំពត ជា​ទឹកដី​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​នេះ បងប្អូន​តែងតែ​ធ្វើ​ដំណើរ​ចូល​លេង​កំសាន្ត​តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​នានា ដូច​ជា​រមណី​ដ្ឋា​ន​ធម្មជាតិ​ទឹកឈូ កោះ​តា​ដា ដូង​ទេរ ឆ្នេរ​ឋានសួគ៌ ជាដើម​។

នៅ​ក្នុង​តំបន់​រមណី​ឋាន​ទាំងអស់​ខាងលើ​នេះ សំរាប់​ចំណីអាហារ​តម្រូវការ​ហូប​ចុក​របស់​ភ្ញៀវ គឺ​មាន​គ្រប់មុខ ដូច​ជា​ត្រី​ទឹកសាប គ្រឿង​សមុទ្រ​គ្រប់មុខ សាច់​មាន់ សាច់​ទា និង​ផ្លែ​ឈើ​គ្រប់មុខ​ដូច​ជា​ទុរេន មង្ឃុត សាវម៉ាវ និង​ភ្ញៀវ​ជាដើម​។​ល​។ ហើយ​ម្ហូបអាហារ​ទាំងនេះ តម្លៃ​សេវា​សមរម្យ តាម​ការ​ណែនាំ​របស់​លោក​អភិបាលខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ដែល​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ម្ចាស់​រមណីយ៍ដ្ឋាន ក៏​ដូច​បងប្អូន​អ្នក​លក់ដូរ​នៅ​តាម​តំបន់​រមណីយ៍ដ្ឋាន​នានា​ទាំងអស់ កុំ​ឲ្យ​មានការ​លក់​ថ្លៃ​ហួសហេតុ និង​តាមតែ​អំពើ​ចិត្ត​ឲ្យ​សោះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូល​មក​លេង​កំសាន្ត​ទៅ​ថ្ងៃ​ខាង​មុខ​កាន់តែ​ច្រើន ។

បើ​តាម​ក្រុម​អាជីវករ​លក់​ម្ហូបអាហារ​នៅ​រមណីយ៍​ឋាន​ទឹកឈូ ទាំង​៣​នាក់​បាន​ឲ្យ​ដឹង​ថា តាំងពី​មុន​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ទឹកឈូ ក៏​ដូច​នៅ​តំបន់​កំសាន្ត​នានា​ក្នុងស្រុក​ទឹកឈូ​នេះ​ដែរ គឺ​គ្មាន​ភ្ញៀវ​ទេសចរ​ណា​ម្នាក់​មក​លេង​កំសាន្ត​នោះ​ទេ សូ​ម្បី​តែ​ភ្ញៀវ​ក្នុង​ខេត្តកំពត​ខ្លួនឯង​ក៏​មិន​ហ៊ាន​មក​លេង​កំសាន្ត​នៅ​តំបន់​នេះ​ដែរ ដោយសារ​បងប្អូន​មានការ​ភ័យ​ខ្លាច​ពី​ការ​ឆ្លង​នៃ​មេរោគ​ថ្មី​នេះ តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដែល​បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ។

អ្នក​លក់ដូរ​ទាំង​៣​នាក់​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បុណ្យចូលឆ្នាំ​រួច រាជរដ្ឋាភិបាល​បាន​បើក​ចរាចរណ៍​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បាន ពេល​នោះ​ចាប់ពី​ពាក់កណ្តាល​ខែមេសា រហូត​មក​ដល់​ដើមខែ​ឧសភា​នេះ ភ្ញៀវ​បាន​ចូល​មក​លេង​តំបន់​រមណីយដ្ឋាន​ទឹកឈូ ដូង​ទេរ និង​ឆ្នេរ​ឋានសួគ៌ យ៉ាងច្រើន​កុះករ​នា​ពេល​នេះ ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​មានការ​ចាប់អារម្មណ៍ និង​មាន​មតិ​រិះគន់​នោះ គឺ​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ តាំងពី​អាជ្ញាធរ​ខេត្ត​សំណូមពរ​ឲ្យ​ឈប់​ដាក់កុង​ត្រូល​យក​លុយ​ពី​ភ្ញៀវ​ដែល​ធ្វើ​ចរាចរ​ទៅ​លេង​កំសាន្ត ដោយ​ជិះ​រថយន្ត​នោះ​រួច​មក គេ​ពិនិត្យ​ឃើញ​ថា ការ​រៀបចំ​សំអាត​អនា​ម័យ​នៅ​តំបន់​រមណីយ​នេះ​ហាក់ដូចជា​ពុំ​បាន​ល្អ​នោះ​ទេ ហើយ​គេ​ឃើញ​មានការ​ចោល​សំរាម​នៅ​ក្បែរ​មាត់ជ្រោះ បណ្តាល​ឲ្យ​កើតជា​រុយ​ស្ទើរតែ​គ្រប់កន្លែង​ភ្ញៀវ​អង្គុយ​លេង​ផង​ដែរ ។

តែ​ដោយឡែក​ដូច​ជា​នៅ​រមណីយដ្ឋាន​ដូង​ទេ​, រមណី​ឋាន​ឆ្នេរ​ឋានសួគ៌ មានការ​រៀបចំ​ទទួលភ្ញៀវ​បាន​យ៉ាង​ស្អាត និង​មាន​អនាម័យ​ល្អ​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ